Site icon Tech Khmer

Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

Facebook នឹង​ដក​ជម្រើស​ជូនដំណឹង​ចូល​ប្រើ​តាម Messenger/SMS ក្នុង​ពេល​ឆាប់ៗ​នេះ

Facebook នឹង​ដក​ជម្រើស​នៃ​ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក​តាមរយៈ​សារ SMS ឬ Messenger ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

យោង​តាម​សេចក្ដី​ជូនដំណឹង​នៅ​ក្នុង​ហ្វេសប៊ុក​ក្នុង​ផ្នែក​កំណត់​សុវត្ថិភាព​បន្ថែម (Setting up extra security) បញ្ជាក់​ថា ហ្វេសប៊ុក​នឹង​ជំនួស​មក​វិញ​នូវ​ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក​នេះ​នៅ​ក្នុង​កម្មវិធី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ (Facebook Apps) តែម្ដង បន្ទាប់ពី​ដក​ចេញ​ជម្រើស​ជូនដំណឹង​តាមរយៈ SMS ឬ Messenger។

ការ​ជូនដំណឹង​អំពី​ការ​ចូល​ប្រើ​គណនី​ហ្វេសប៊ុក (Get alert about unauthorized logins) ពី​ឧបករណ៍ ទូរសព្ទ ឬ​កម្មវិធី​រុករក​ដែល​អ្នក​មិន​ធ្លាប់​ប្រើប្រាស់ គឺ​វា​ជា​ជំនួយ​ផ្នែក​សុវត្ថិភាព​លើ​គណនី​ហ្វេសប៊ុក​នៅ​ពេល​មាន​នរណា​ម្នាក់​ព្យាយាម​ចូល​ប្រើ​គណនី​ហ្វេសប៊ុក​របស់​អ្នក នោះ​ហ្វេសប៊ុក​នឹង​ជូនដំណឹង​ដល់​ម្ចាស់​គណនី​ហ្វេសប៊ុក​ភ្លាមៗ។ វា​ជា​សញ្ញា​ប្រាប់​ថា​គណនី​ហ្វេសប៊ុក​របស់​អ្នក​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដែល​ទាមទារ​ឱ្យ​អ្នក​ចាត់​វិធានការ​ការពារ​គណនី​របស់​អ្នក​ផង​ដែរ ដូចជា​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់ ឬ​បើក​ដំណើរការ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា 2FA (ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​បើក​ដំណើរការ​មុខងារ​នេះ) ជាដើម៕

Comments

Exit mobile version