Site icon Tech Khmer

Fake Account? ធ្វើ​ម៉េច​ដឹង? មើល​វិធី​ខាង​ក្រោម

គន្លឹះ​ឆែក​មើល​មិត្តភ័ក្ដិ​ក្នុង​ហ្វេសប៊ុក​ថា​ជា​គណនី​ក្លែងក្លាយ (Fake Account) ឬ​ពិត។

គន្លឹះ​ឆែក​មើល​មិត្តភ័ក្ដិ​ក្នុង​ហ្វេសប៊ុក​ថា​ជា​គណនី​ក្លែងក្លាយ (Fake Account) ឬ​ពិត។

បច្ចុប្បន្ន បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (Facebook) កំពុង​តែ​មាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​លើ​ពិភពលោក។ ថ្មីៗ​នេះ ហ្វេសប៊ុក​ក៏​ទទួល​បាន​ការ​រិះគន់​ជាច្រើន​ផង​ដែរ​ទាក់ទង​នឹង​ឯកជនភាព​របស់​អ្នក​ប្រើប្រាស់។

យ៉ាង​នេះ​ក្ដី ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចេញ​នូវ​គោលការណ៍​ថ្មី​នៃ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម ដើម្បី​ធានា​ពី​ការ​ការពារ​ឯកជនភាព និង​លុប​បំបាត់​ព័ត៌មាន​មិន​ពិត​ផង​ដែរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន។

ទន្ទឹម​នឹង​នេះ មាន​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​បង្កើត​គណនី​ក្លែងក្លាយ (Fake Account) ដើម្បី​តាមដាន​អ្នក​ដទៃ ឬ​ក្នុង​គោល​បំណង​ណា​មួយ​ផ្សេង​ទៀត។ គណនី​ក្លែងក្លាយ​ទាំងនោះ​នឹង​ស្នើសុំ​អ្នក​ធ្វើ​ជា​មិត្ត​របស់​គេ​នៅ​ពេល​ណា​មួយ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

តើ​ធ្វើ​ដូចម្ដេច​ដើម្បី​អាច​ដឹង​ថា​គណនី​ហ្វេសប៊ុក​ណា​មួយ​ជា​គណនី​ក្លែងក្លាយ (Fake Account)?

ដើម្បី​អាច​ដឹង​ថា​គណនី​ហ្វេសប៊ុក​មួយ​ជា​គណនី​ក្លែងក្លាយ អ្នក​អាច​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

Google Search by images
Facebook User Timeline
គណនី​ហ្វេសប៊ុក​ដាក់​រូប​ស្រី​ស្អាត។
ថ្ងៃខែ​កំណើត
សកម្មភាព​របស់​គណនី​ហ្វេសប៊ុក
Contact Number

តាម​រយៈ​វិធី​ខាង​លើ​នេះ អ្នក​នឹង​អាច​ស្វែងរក​គណនី​ក្លែងក្លាយ​ដោយ​ងាយ​នៅ​ក្នុង friends list និង friend request list របស់​អ្នក។ បើ​មិន​ចាំបាច់​ទេ សូម​កុំ​ចុច confirm នឹង​គណនី​ក្លែងក្លាយ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ឲ្យ​សោះ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version