Site icon Tech Khmer

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​របស់ Windows ខែ​មេសា អាច​ឱ្យ​ហេគឃឺ​គ្រប់គ្រង​ម៉ាស៊ីន​ពី​ចម្ងាយ

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​របស់ Windows ខែ​មេសា ឆ្នាំ​២០២០។

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​របស់ Windows ខែ​មេសា ឆ្នាំ​២០២០។

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ចំនួន ១១៥ ដែល​ក្នុង​នោះ​មាន​ចំណុច​ខ្សោយ​ចំនួន ១៩ ត្រូវ​បាន​ចាត់​ទុក​ថា​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត​ដែល​ប៉ះពាល់​ដល់​ផលិតផល​របស់​ខ្លួន។

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ទាំង ១៩​ចំណុច​ក្នុង​ចំណោម​ចំណុច​ខ្សោយ​ដែល​ក្រុមហ៊ុន Microsoft ផ្សាយ​នៅ​ថ្ងៃ​ទី​១៤ ខែ​មេសា ឆ្នាំ​២០២០ គឺ​អាច​អនុញ្ញាត​ឱ្យ​មាន​ការ​វាយប្រហារ​ពី​ចម្ងាយ​ដោយ​ហេគឃឺ (remote code)។ ក្រុម​ហេគឃឺ (hackers) នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​របស់​អ្នក​ទាំងស្រុង ដោយ​ពួក​គេ​អាច​ដំឡើង​កម្មវិធី​ផ្សេងៗ បង្កើត​គណនី Admin បើក​មើល កែប្រែ និង​លុប​ទិន្នន័យ​នៅ​ក្នុង​ម៉ាស៊ីន​រងគ្រោះ តាម​រយៈ​ការ​វាយប្រហារ​លើ​ចំណុច​ខ្សោយ​ទាំងនេះ។

ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​ប្រិយមិត្ត​ប្រញាប់​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក​ជា​បន្ទាន់ (Update Windows) ដើម្បី​ការពារ​ម៉ាស៊ីន​របស់​អ្នក​ពី​ការ​វាយ​ប្រហារ។ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​វីនដូ សូម​អនុវត្ត​ដូច​ខាង​ក្រោម៖

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​ពី​ចំណុច​ខ្សោយ​ទាំងនេះ​រួម​មាន៖

ទោះជាយ៉ាងណា ក្រុមហ៊ុន​បញ្ជាក់​ប្រាប់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ឱ្យ​ទិញ​នូវ​កញ្ចប់​សម្រាប់​អាប់ដេត​សន្តិសុខ (Extended Security Update) ដើម្បី​អាច​បន្ត​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​សន្តិសុខ​លើ​ប្រព័ន្ធ (security update)។

សម្រាប់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​បញ្ហា​នេះ សូម​ចុច តំណ​ភ្ជាប់​នេះ ដើម្បី​អាន​បន្ថែម៕

Comments

Exit mobile version