Site icon Tech Khmer

វិធានការ​បង្ការ​ការ​បោកបញ្ឆោត​លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ

វិធានការ​បង្ការ​ការ​បោកបញ្ឆោត “លួច​គណនី​និង​ទំព័រ​ហ្វេសប៊ុក ព្រមទាំង​ព័ត៌មាន​គណនី​ធនាគារ”

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ចុងខែ​កក្កដា ជូន​ដំណឹង​ដល់​ពលរដ្ឋ ជាពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេសប៊ុក (facebook) និង​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ ឱ្យ​ប្រុងប្រយ័ត្ន​លើ​ករណី​ក្រុម​ចោរ​បច្ចេកវិទ្យា​ដែល​គេ​ហៅ​ថា ហេគឃ័រ (hackers) លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​ទាក់ទង​នឹង​គណនី​ធនាគារ។

សេចក្ដី​ជូន​ដំណឹង​ចុះ​ផ្សាយ​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២១ ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ឱ្យ​ដឹង​ថា ក្នុង​ពេល​ថ្មីៗ​នេះ ក្រុម​ចោរ​បច្ចេកវិទ្យា (hackers) ប្រើ​ល្បិច​លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក និង​ព័ត៌មាន​គណនី​ធនាគារ តាមរយៈ​ការ​បោកបញ្ឆោត និង​បង្កើត​ទំព័រ​ហ្វេសប៊ុក​ក្លែងក្លាយ​ដោយ​ដាក់​ឈ្មោះ និង​រូបភាព​ដែល​មើល​ទៅ​ហាក់ដូចជា​សារ​ចេញពី​ក្រុមហ៊ុន​ហ្វេសប៊ុក។ ក្រសួង​បញ្ជាក់​ទៀត​ថា ក្រុម​ចោរ​បច្ចេកវិទ្យា​ទាំងនោះ​មាន​គោលបំណង​បោកបញ្ឆោត​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម ជាពិសេស​អ្នក​ប្រកប​អាជីវកម្ម​អនឡាញ។

ទោះជាយ៉ាងណា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បង្ហាញ​អំពី​ឧបាយកល​បោកបញ្ឆោត​របស់​ក្រុម​ចោរ​បច្ចេកវិទ្យា និង​វិធានការ​បង្ការ​ដូច​ខាងក្រោម៖

ឧបាយកល​បោកបញ្ឆោត

ការ​បោកបញ្ឆោត​នេះ​ធ្វើឡើង​តាមរយៈ​ការ​ជូន​ដំណឹង​ទៅ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ថា “ទំព័រ​ហ្វេសប៊ុក​របស់​អ្នក​ប្រព្រឹត្ត​ខុស​ទៅ​នឹង​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក ពាក់ព័ន្ធ​នឹង​ការ​រំលោភបំពាន​ផ្សេងៗ។ ដើម្បី​ពិនិត្យ​បញ្ហា​សុវត្ថិភាព និង​បញ្ជាក់​អត្តសញ្ញាណ ម្ចាស់​ទំព័រ​ត្រូវ​ចុច​តំណភ្ជាប់ និង​ធ្វើ​តាម​ការ​ណែនាំ បើ​មិន​ដូច្នេះ​ទេ ក្រុមហ៊ុន​ហ្វេសប៊ុក​នឹង​បិទ​ទំព័រ​ហ្វេសប៊ុក​នោះ​ចោល​តែម្តង”។ នៅ​ពេល​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ចុច​លើ​តំណភ្ជាប់ នឹង​មាន​ការ​តម្រូវ​ឱ្យ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ​ដូចជា ឈ្មោះ ពាក្យ​សម្ងាត់​របស់​គណនី​ហ្វេសប៊ុក ឬ/និង​ព័ត៌មាន​គណនី​ធនាគារ ជាដើម។ បន្ទាប់មក ចោរ​ព័ត៌មានវិទ្យា​លួច​យក​គណនី​ហ្វេសប៊ុក ទំព័រ​ហ្វេសប៊ុក ព្រមទាំង​អាច​ប្រើប្រាស់​ព័ត៌មាន​គណនី​ធនាគារ​ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នានា​នៅ​លើ​ហ្វេសប៊ុក ឬ​ក៏​អាច​ឈាន​ទៅ​ចំណាយ​ទិញ​ទំនិញ​ផ្សេងៗ​ទៀត។

វិធានការ​បង្ការ

ក្នុង​ករណី​អ្នក​ចង់​ឈ្វេងយល់​បន្ថែម​អំពី​ព័ត៌មាន​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​បញ្ហា​ទាំងនេះ អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​របស់ “ការិយាល័យ​ឆ្លើយតប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CamCERT)” នាយកដ្ឋាន​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍៖

ឬ​រាយការណ៍ ឬ​សុំ​ជំនួយ​បច្ចេកទេស​បន្ថែម​លើ​ករណី​នេះ តាមរយៈ៖

Comments

Exit mobile version