Site icon Tech Khmer

Google ប្រកាស​ពី​ជំនាន់​ថ្មី​ គឺ Android 8.0 Oreo

android oreo

android oreo

Google ប្រកាស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​មួយ​ទៀត​ជា​ផ្លូវការ​ដែល​មាន​ឈ្មោះ​ថា Android 8.0 Oreo កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២១ សីហា។ ទាក់ទង​នឹង​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ ក្រុមហ៊ុន Google នៅ​តែ​រក្សា​ការ​ដាក់​ឈ្មោះ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន តាម​លំដាប់​នៃ​តួ​អក្សរ​ភាសា​អង់គ្លេស​ដដែល គឺ​ជំនាន់​មុន​ផ្ដើម​ដោយ​អក្សរ N និង​មាន​ឈ្មោះ​ថា Nougat ហើយ​ជំនាន់​បន្ទាប់​នេះ​គឺ​ផ្ដើម​ដោយ​អក្សរ O

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ គឺ​ថា Android Oreo បាន​បន្ថែម​មុខងារ​សំខាន់ៗ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​ស្មាតហ្វូន (Smart Phone) និង​ថេបផ្លិត (Tablets) មាន​សុវត្ថិភាព​ជាង​មុន ដើរ​លឿន​ជាង​មុន និង​មាន​លក្ខណៈ multitasking (ប្រើ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ)

ក្រុមហ៊ុន Google នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​នៅ​ដំណាច់​ឆ្នាំ​២០១៧។

ខាង​ក្រោម​ជា​មុខងារ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Android Oreo

– 2x faster ដំណើរការ​បើក​ទូរស័ព្ទ​លឿន​ជាង​ពីរ​ដង

កាត់​បន្ថយ background activity (ដំណើរការ​កម្មវិធី​ដែល​មើល​មិន​ឃើញ) ចំពោះ apps ដែល​មិន​សូវ​ប្រើ ដែល​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​ប្រើ​ថ្ម​បាន​យូរ និង​សន្សំ​សំចៃ​ថ្ម​ទូរស័ព្ទ

– Autofill ចងចាំ​ព័ត៌មាន loging (username and password) របស់​អ្នក​ចំពោះ apps ដែល​អ្នក​ចូល​ចិត្ត

– Picture-in-Picture អាច​ឲ្យ​អ្នក​ឃើញ apps ពីរ​ក្នុង​ពេល​តែ​មួយ (multitasking)

– Notification Dots ងាយស្រួល​ក្នុង​ការ​កំណត់ notification ចំពោះ App នីមួយៗ

– Android Instant Apps ដោយ​មិន​ចាំបាច់ install app អ្នក​អាច​ប្រើ app បាន​ភ្លាមៗ​នៅ​លើ Google Play។ នេះ​ចំណុច​ល្អ​ចំពោះ​ទូរស័ព្ទ​អ្នក​អស់ storage

– Google Play Protect ជួយ​ការពារ និង​លុប​ចោល​កម្មវិធី (application) ដែល​អាច​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នក​មាន​បញ្ហា

– Battery saving សន្សំ​សំចៃ​ថ្ម និង​ប្រើ​បាន​រយៈពេល​យូរ

– Emoji បញ្ចូល​រូប emoji ជាច្រើន៕

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version