29 C
Phnom Penh
Wednesday ទី​23 April ឆ្នាំ​2025

Android

Android category

ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

ថ្មីៗ​នេះ ហ្វេសប៊ុក​បាន​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ដាក់​កំហិត​លើ​ការ​មើល​ឃើញ​នូវ​ផុស​របស់​ពួកគេ​នៅ​លើ Timeline របស់​ខ្លួន​សម្រាប់​តែ​មិត្តភ័ក្ដិ​នៅ​ក្នុង​បញ្ជី​មិត្តភ័ក្ដិ​តែប៉ុណ្ណោះ។ មុខងារ​នេះ​មាន​ឈ្មោះ​ថា Lock Profile ដែល​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ផ្សេង​ទៀត​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក អាច​កំណត់​មិន​ឱ្យ​សាធារណជន​លើ​ហ្វេសប៊ុក​មើល​ឃើញ​អំពី​អ្វី​ដែល​អ្នក​បាន​ផុស​នៅ​លើ​គណនី​របស់​អ្នក​ឡើយ ដូចជា​រូបភាព វីដេអូ និង​ផុស​ផ្សេងៗ​ទៀត។ លើស​ពី​នេះ វា​ក៏​នឹង​ប្ដូរ​នូវ​ការ​កំណត់​លើ​រូបភាព វីដេអូ ឬ​ផុស​ដែល​អ្នក​បាន​ផុស​ពី​មុនៗ​ជា​សាធារណៈ (Public) មក​ជា​មិត្តភ័ក្ដិ (Friends) វិញ ហើយ​មុខងារ Review and tag review...

វិធី​កំណត់/បិទ​មិន​ឱ្យ Telegram ទាញ​យក​រូបភាព​និង​វីដេអូ​ដោយ​ស្វ័យប្រវត្តិ (Android & iPhone)

កម្មវិធី​ឈែត Telegram គឺ​ជា​កម្មវិធី​ឈែត​មួយ​កំពុង​ពេញនិយម​ក្នុង​ចំណោម​កម្មវិធី​ឈែត​ជាច្រើន​ទៀត​កម្ពុជា ដោយសារ​វា​ងាយស្រួល​ប្រើ អាច​ដាក់​សមាជិក​បាន​ច្រើន និង​អាច​ផ្ញើ​រូបភាព ព្រមទាំង​វីដេអូ​ក្នុង​ទំហំ​ធំៗ​ផង​ដែរ។ ជាទូទៅ កម្មវិធី​ឈែត​នេះ​គឺ​វា​ទាញ​យក​រូបភាព និង​វីដេអូ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ភាគី​មួយ​ផ្ញើ​ទៅ​កាន់​ភាគី​មួយ​ទៀត ឬ​សមាជិក​ក្រុម​ផ្ញើ​ចូល​ក្នុង​ក្រុម​របស់​ពួក​គេ ប្រសិនបើ​យើង​មិន​បាន​កំណត់​លក្ខខណ្ឌ​ក្នុង​ទាញ​យក​ទេ​នោះ។ មូលហេតុ​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ទូរស័ព្ទ​របស់​ពួកគេ​ឆាប់​អស់​ទំហំ​ផ្ទុក (storage) និង​ទាមទារ​ឱ្យ​ពួកគេ​លុប​ចោល​កម្មវិធី ឬ​ឯកសារ​មួយ​ចំនួន​ចេញ​ដើម្បី​អាច​ប្រើប្រាស់​ទូរស័ព្ទ​បន្ត​ទៀត។ => ចុច​តំណ​ភ្ជាប់​នេះ​ដើម្បី​អាន​វិធី​លុប Telegram Cache បង្កើន​អង្គ​ចងចាំ និង​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដើរ​លឿន​ជាង​មុន។ ក្រុម​ការងារ TECH KHMER សូម​បង្ហាញ​ពី​របៀប​កំណត់ ឬ​បិទ​មិន​ឱ្យ​កម្មវិធី Telegram...

របៀប​លុប Telegram Cache បង្កើន​អង្គ​ចងចាំ និង​ធ្វើ​ឱ្យ​ទូរស័ព្ទ​ដើរ​លឿន​ជាងមុន

អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone) ជាច្រើន​តែង​រអ៊ូ​អំពី​ទំហំ​ផ្ទុក​នៅក្នុង​​ទូរស័ព្ទ​ពួកគាត់​ឆាប់​ពេញ ដោយ​ថា​មិន​បាន​ដំឡើង​កម្មវិធី​ច្រើន ឬ​ផ្ទុក​ឯកសារ​ធំៗ​អី​ផង​នៅ​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់។ មូលហេតុ ត្រង់​ចំណុច​នេះ វា​អាច​មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ទំហំ​ផ្ទុក​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់​ឆាប់​ពេញ ហើយ​ចាប់ផ្ដើម​ដើរ​យឺត​ជាងមុន។ មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ទាំងនោះ គឺ​ពួកគាត់​មិន​បាន​កំណត់​កម្មវិធី Telegram ឱ្យ​ប្រើប្រាស់​ទំហំ​ផ្ទុក​ក្នុង​ទូរស័ព្ទ​របស់​ពួកគាត់​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ឬ​មិន​បាន​ចូល​ទៅ​លុប​វីដេអូ និង​រូបថត​ជាច្រើន​ដែល​ពួកគាត់​ផ្ញើ​ឱ្យ​គ្នា​រាល់​ថ្ងៃ។ យើង​ដឹង​ថា ការ​ទំនាក់ទំនង​ការងារ​ប្រចាំ​ថ្ងៃ ឬ​ការ​សិក្សា​របស់​ពួកគាត់​អំឡុង​បិទ​ខ្ទប់ និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កន្លង​មក គឺ​ភាគច្រើន​ពួកគាត់​ប្រើប្រាស់​កម្មវិធី​ផ្ញើ​សារ Telegram ច្រើន​ជាងគេ។ ជាទូទៅ កម្មវិធី Telegram តែងតែ​ទាញ​យក​រូបភាព...

Google លុប​ចោល​កម្មវិធី​ជាច្រើន​ដែល​ប្រមូល​ទិន្នន័យ​ពី​ឧបករណ៍​អ្នក​ប្រើប្រាស់

ក្រុមហ៊ុន Google លុប​ចោល​កម្មវិធី (Apps) ជាច្រើន​ពី Play Store ដែល​មាន​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់ បន្ទាប់ពី​បាន​រក​ឃើញ​ថា កម្មវិធី​ទាំងនោះ​បាន​លួច​ប្រមូល​ទិន្នន័យ​ដោយ​សម្ងាត់។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​កម្ពុជា (Anti Cyber Crime Department) ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ថា តាមរយៈ​សារព័ត៌មាន The Wall Street Journal ដែល​ចេញផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ បញ្ជាក់​ថា...

មុខងារ Note to Self ក្នុង​កម្មវិធី Signal គេ​ប្រើ​ដើម្បី​ធ្វើ​អ្វី?

Signal គឺជា​កម្មវិធី​ផ្ញើ​សារ​ដែល​មាន​មុខងារ​កូដនីយកម្ម​ទាំង​សងខាង​ (End-to-end Encryption) មក​ជាមួយ​កម្មវិធី​រួចជាស្រេច​បន្ទាប់​ពី​អ្នក​ដំឡើង​វា​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក។ មាន​ន័យ​ថា អ្នក​មិន​ចាំបាច់​ចូល​ទៅ​កំណត់ ឬ​ជ្រើសរើស​មុខងារ​នេះ​នៅពេល​អ្នក​ត្រូវការ​ផ្ញើ​សារ​នោះ​ទេ។ Note to self គឺជា​មុខងារ​ផ្ញើ​សារ​ទៅ​ខ្លួនឯង​ក្នុង​កម្មវិធី Signal ដើម្បី​កត់ចំណាំ​សម្រាប់​ខ្លួនឯង ឬ​ចែករំលែក​វា​ទៅ​កាន់​ឧបករណ៍​ផ្សេងទៀត​ដែល​អ្នក​បាន​ភ្ជាប់​ជាមួយ​គណនី Signal របស់​អ្នក។ Signal បញ្ជាក់​ថា មុខងារ Note to Self ក៏​មាន​បំពាក់​មុខងារ​កូដនីយកម្ម​សងខាង​ដូច​នឹង​ការ​ផ្ញើ​សារ​នៅ​ក្នុង​កម្មវិធី Signal ​ដែរ...
ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ (Khmer Automatic Speech Recognition – Khmer ASR)

កម្មវិធី​ទូរស័ព្ទ​ថ្មីសន្លាង​បង្កើត​ដោយ​កូន​ខ្មែរ​អាច​បំលែង​សំឡេង​ទៅ​ជា​អត្ថបទ​សរសេរ​ភ្លាមៗ

កម្មវិធី​ទូរស័ព្ទ​ថ្មីសន្លាង​មួយ​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​របស់​កម្ពុជា ដែល​កម្មវិធី​នេះ​មាន​សមត្ថភាព​បំលែង​សំឡេង​និយាយ​ទៅ​ជា​អត្ថបទ​សរសេរ​ភ្លាមៗ ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​ជា​ផ្លូវការ​ទាំង​សម្រាប់​ប្រព័ន្ធ Android និង iOS។ កម្មវិធី​ទូរស័ព្ទ​នេះ​មាន​ឈ្មោះ​ថា "ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ (Khmer Automatic Speech Recognition – Khmer ASR)" ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (Artificial Intelligence) ក្នុង​ការ​បំលែង​សំឡេង​និយាយ និង​ឯកសារ​សំឡេង​ជា​ភាសា​ខ្មែរ​ឱ្យ​ទៅ​ជា​អត្ថបទ​សរសេរ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន...
របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​នៅ​លើ Acleda Mobile App

របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​នៅ​លើ Acleda Mobile App (មាន​វីដេអូ)

ធនាគារ​អេស៊ីលីដា (ACLEDA Bank Plc) នៅ​ពេល​ថ្មីៗ​នេះ​ជូន​ដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​ពី​របៀប​បង្កើត​លេខ​សម្ងាត់​ថ្មី​ដោយ​ខ្លួន​ឯង​នៅ​លើ​កម្មវិធី អេស៊ីលីដា​ម៉ូបាល (Acleda Mobile App)។ សេចក្ដី​ជូន​ដំណឹង​ដែល​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ធនាគារ​អេស៊ីលីដា នៅ​ថ្ងៃ​ទី​២ ខែ​មីនា ឆ្នាំ​២០២១ បញ្ជាក់​ថា អតិថិជន​ទាំងអស់​ដែល​ប្រើប្រាស់​កម្មវិធី អេស៊ីលីដា​ម៉ូបាល ហើយ​ភ្លេច​លេខ​សម្ងាត់ គឺ​ពួក​គេ​អាច​បង្កើត​លេខ​សម្ងាត់​ថ្មី​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ធនាគារ​ឡើយ។ យ៉ាង​ណា មុន​នឹង​អ្នក​បង្កើត​លេខ​សម្ងាត់​ថ្មី អ្នក​ចាំបាច់​ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី អេស៊ីលីដា​ម៉ូបាល ជា​មុន​សិន​តាមរយៈ​តំណភ្ជាប់​នេះ៖ សម្រាប់ Android ៖...
Android App មាន​មេរោគ

Android App ចំនួន ៨ មាន​បង្កប់​មេរោគ​ទាញ​ទិន្នន័យ​ធនាគារ​ពី​ទូរស័ព្ទ

ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន Check Point Research រក​ឃើញ​កម្មវិធី Android នៅ​លើ Google Play Store ចំនួន​៨ មាន​បង្កប់​មេរោគ AlienBot Banker និង MRAT ដែល​អាច​ទាញ​យក​ទិន្នន័យ​ពី​កម្មវិធី​ធនាគារ (Bank Application) ព្រម​ទាំង​អាច​គ្រប់គ្រង​ទូរស័ព្ទ​របស់​អ្នក​ប្រើប្រាស់​បាន​ទាំងស្រុង​ទៀត​ផង។ ក្រុមហ៊ុន Google បាន​លុប​កម្មវិធី​ដែល​មាន​បង្កប់​មេរោគ​ទាំងនោះ​ចេញ​ពី​ហាង Play Store...
របៀប import messages ពី WhatsApp ទៅ​កាន់ Telegram

Telegram ចេញ​មុខងារ​ថ្មី​អនុញ្ញាត​ឱ្យ Import Messages ពី WhatsApp

Telegram ចេញ​មុខងារ​ថ្មី​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​អាច​ទាញ​យក​សារ​ឆ្លើយឆ្លង (Importing Messages) របស់​ពួក​គេ​ពី​កម្មវិធី WhatsApp ចូល​ទៅ​ក្នុង​កម្មវិធី Telegram បាន។ ការ​បង្កើត​មុខងារ​ថ្មី​នេះ​ឡើង ស្របពេល​ដែល​កម្មវិធី WhatsApp ដែល​ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​ប្ដូរ​គោលការណ៍​ប្រមូល​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ និង​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​កម្មវិធី Telegram ប្រមាណ ១០០​លាន​គណនី​នៅ​ក្នុង​ខែ​មករា នេះ។ មុខងារ​ថ្មី Importing Message របស់ Telegram អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​សារ​អក្សរ...
កម្មវិធី​ទូរស័ព្ទ TikTok

TikTok លួច​ប្រមូល MAC Address ពី​អ្នក​ប្រើ Android ជិត​២​ឆ្នាំ

កម្មវិធី TikTok ដែល​ជា​កម្មវិធី​កំពុង​ល្បី​របស់​ប្រទេស​ចិន លួច​ប្រមូល​យក​ទិន្នន័យ MAC Address របស់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android អស់​រយៈពេល ១៨​ខែ​ដែល​រំលោភ​បំពាន​ទៅ​លើ​គោលការណ៍។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន The Wall Street Journal នៅ​ថ្ងៃ​អង្គារ។ អាសយដ្ឋាន MAC ឬ MAC Address គឺជា​អាសយដ្ឋាន​ដែល​មិន​ជាន់​លេខ​គ្នា​សម្រាប់​សម្គាល់​ឧបករណ៍​អេឡិចត្រូនិក​នីមួយៗ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ភ្ជាប់​ទៅ​កាន់​បណ្ដាញ ឬ​អ៊ីនធឺណិត។ MAC address...

Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន 19 ដែល​ផ្ទុក Adware និង​ស្នើ​អ្នក​ប្រើ​លុប​ចេញ​ពី​ទូរស័ព្ទ

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ១៩ (Apps) ចេញ​ពី​ហាង Google Play Store របស់​ខ្លួន​ដែល​ក្រុមហ៊ុន​ចាត់ទុក​ជា​កម្មវិធី​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់ ដោយសារ​វា​មាន​បង្កប់ Adware (មេរោគ)។ កម្មវិធី​ទូរស័ព្ទ​ទាំងនោះ ត្រូវ​បាន​គេ​ទាញ​យក​ពី Google Play Store រាប់​លាន​ដង​ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។ ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​ឌីជីថល​ឈ្មោះ White Ops Satori Threat Intelligence បាន​ស្រាវជ្រាវ...

Google លុប ២៥ Apps ចេញ​ពី Play Store ដែល​លួច​អត្តសញ្ញាណ​អ្នក​ប្រើ​ហ្វេសប៊ុក

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ២៥ (Apps) ចេញពី Play Store របស់​ក្រុមហ៊ុន ដោយសារ​កម្មវិធី​ទាំងនេះ​បាន​លួច​យក​ព័ត៌មាន​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook)។ កម្មវិធី​ទូរស័ព្ទ​ទាំង ២៥ នេះ​ត្រូវ​បាន​គេ​ទាញ​យក (download) ប្រមាណ ២,៣៤​លាន​ដង​មុន​នឹង​ត្រូវ​ក្រុមហ៊ុន​លុប​ចេញពី​ហាង ហើយ​កម្មវិធី​ទាំងនេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុម​តែមួយ។ ទោះបីជា​ពួក​វា​មាន​មុខងារ​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ​កម្មវិធី​ទាំងអស់​នេះ​ដំណើរការ​មាន​លក្ខណៈ​ដូច​គ្នា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ ZDNet កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២០។ យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​បារាំង​ឈ្មោះ Evina...
Signal App

Signal ជា​កម្មវិធី​សន្ទនា​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង

Signal គឺ​ជា​កម្មវិធី​សន្ទនា​គ្នា​តាមរយៈ​អ៊ីនធឺណិត​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង (end-to-end encryption)។ មាន​ន័យ​ថា ការ​សន្ទនា​របស់​អ្នក​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​ត្រូវ​បាន​ធានា​សុវត្ថិភាព និង​គ្មាន​នរណា​ម្នាក់​អាច​ចូល​មើល ឬ​ស្ដាប់​បាន​ឡើយ សូម្បី​តែ​ក្រុម​ការងារ​របស់ Signal។ ជា​កម្មវិធី​បើក​ចំហ​កូដ ឥតគិតថ្លៃ និង​ប្រើ​បាន​លើ Android, iOS និង​កុំព្យូទ័រ កម្មវិធី Signal អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ញើ​សារ​ជា​អក្សរ រូបភាព សំឡេង វីដេអូ និង​មាន​ការសន្ទនា​សម្ងាត់​រវាង​អ្នក​ប្រើប្រាស់​ដូច​គ្នា។ Signal អះអាង​ថា​ជា​ស្ថាប័ន​ឯករាជ្យ​មិន​រក​ប្រាក់​ចំណូល...
និមិត្ត​សញ្ញា Play Store របស់​ក្រុមហ៊ុន Google។

Google លុប​កម្មវិធី​បន្លំ​ពាណិជ្ជកម្ម​ជិត ៦០០ Apps ចេញ​ពី Play Store

ក្រុមហ៊ុន Google លុប​កម្មវិធី​ជិត ៦០០​កម្មវិធី​ចេញ​ពី Play Store និង​ហាមឃាត់​មិន​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​រក​ប្រាក់​ចំណូល​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម (ad monetization), Google AdMob និង Google Ad Manager។ Google ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០ ឱ្យ​ដឹង​ថា កម្មវិធី​ទាំងអស់​ដែល​ក្រុមហ៊ុន​បាន​លុប​ចេញ​ពី​ហាង Google Play Store គឺ​ជិត ៦០០​កម្មវិធី។ មូលហេតុ​ដែល​ក្រុមហ៊ុន​លុប​កម្មវិធី​ទាំងនេះ​ចេញ បន្ទាប់​ពី​ក្រុមហ៊ុន​រក​ឃើញ​ថា​កម្មវិធី​ទាំងនោះ​ដំណើរការ​ខុស​គោលការណ៍​ផ្សព្វផ្សាយ។ អ្នក​គ្រប់គ្រង​ផលិតផល​ជាន់​ខ្ពស់ និង​គុណភាព​ចរាចរណ៍​ពាណិជ្ជកម្ម (Senior Product Manager, Ad Traffic Quality) លោក Per Bjorke បញ្ជាក់​នៅ​ក្នុង​ប្លក់​សន្តិសុខ​របស់​ក្រុមហ៊ុន...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!