Site icon Tech Khmer

របៀប​បង្កើត Email Signatures ក្នុង​កម្មវិធី Outlook 2007

កម្មវិធី Microsoft Outlook 2007

កម្មវិធី Microsoft Outlook 2007

Email Signatures នឹង​បង្ហាញ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​បង្កើត​អ៊ីមែល​ថ្មី (new email) នៅ​ក្នុង Outlook 2007 ដោយ​មិន​ចាំបាច់​វាយ​បញ្ចូល​ដដែលៗ​រាល់​ដង​ពេល​ផ្ញើ​អ៊ីមែល​នោះ​ទេ។ ដូច្នេះ email signatures ជួយ​លោក​អ្នក​ឲ្យ​ចំណេញ​ពេលវេលា​ច្រើន និង​ធ្វើ​ឲ្យ​ទម្រង់​អ៊ីមែល​មាន​លក្ខណៈ​ស្តង់ដារ។

ខាង​ក្រោម​ជា​ជំហាន​នៃ​ការ​បង្កើត email signatures នៅ​ក្នុង outlook 2007

ជំហាន​ទី​១៖ ចុច​លើ​ពាក្យ Tools menu រួច​ជ្រើសរើស​យក​ពាក្យ Options បន្ទាប់​មក​ចុច Mail Format tab

ជំហាន​ទី​២៖ ចុច​លើ​ប៊ូតុង Signatures នៅ​ខាង​ក្រោម។ បន្ទាប់​មក​យក​ផ្ទាំង E-mail Signature

ជំហាន​ទី​៣៖ ចុច​លើ​ប៊ូតុង New

ជំហាន​ទី​៤៖ ដាក់​ឈ្មោះ​សម្រាប់ signatures ថ្មី

ជំហាន​ទី​៥៖ ចុច OK

ជំហាន​ទី​៦៖ បញ្ចូល​ព័ត៌មាន​ដែល​លោក​អ្នក​ចង់​បង្ហាញ​នៅ​ក្នុង​ប្រអប់ signature

ជំហាន​ទី​៧៖ ចុច OK

ជំហាន​ទី​៨៖ ចុច OK ម្ដង​ទៀត (មើល​រូបភាព​ខាងក្រោម)។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version