Email Signatures នឹងបង្ហាញដោយស្វ័យប្រវត្តិនៅពេលអ្នកបង្កើតអ៊ីមែលថ្មី (new email) នៅក្នុង Outlook 2007 ដោយមិនចាំបាច់វាយបញ្ចូលដដែលៗរាល់ដងពេលផ្ញើអ៊ីមែលនោះទេ។ ដូច្នេះ email signatures ជួយលោកអ្នកឲ្យចំណេញពេលវេលាច្រើន និងធ្វើឲ្យទម្រង់អ៊ីមែលមានលក្ខណៈស្តង់ដារ។
ខាងក្រោមជាជំហាននៃការបង្កើត email signatures នៅក្នុង outlook 2007៖
ជំហានទី១៖ ចុចលើពាក្យ Tools menu រួចជ្រើសរើសយកពាក្យ Options បន្ទាប់មកចុច Mail Format tab
ជំហានទី២៖ ចុចលើប៊ូតុង Signatures នៅខាងក្រោម។ បន្ទាប់មកយកផ្ទាំង E-mail Signature
ជំហានទី៣៖ ចុចលើប៊ូតុង New
ជំហានទី៤៖ ដាក់ឈ្មោះសម្រាប់ signatures ថ្មី
ជំហានទី៥៖ ចុច OK
ជំហានទី៦៖ បញ្ចូលព័ត៌មានដែលលោកអ្នកចង់បង្ហាញនៅក្នុងប្រអប់ signature
ជំហានទី៧៖ ចុច OK
ជំហានទី៨៖ ចុច OK ម្ដងទៀត (មើលរូបភាពខាងក្រោម)។