Site icon Tech Khmer

iCloud App ជំនាន់​ថ្មី​មាន​នៅ​លើ Windows 10 ហើយ

iCloud App for Windows 10

iCloud App for Windows 10

ក្រុមហ៊ុន Apple ដាក់​ឱ្យ​ដំណើរការ​នូវ​កម្មវិធី iCloud ជំនាន់​ថ្មី​នៅ​លើ​ហាង​របស់​ក្រុមហ៊ុន Microsoft (Microsoft Store) សម្រាប់​ឧបករណ៍​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ វីនដូ​១០ (Windows 10) ដែល​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គណនី iCloud របស់​ពួក​គេ​នៅ​លើ Windows 10។

នៅ​ក្នុង​ប្លក់ (blog) របស់​ក្រុមហ៊ុន Microsoft ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា កម្មវិធី iCloud ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អតិថិជន​របស់​ក្រុមហ៊ុន Apple ផ្ទុក និង​អាក់សេស (access) ទៅ​កាន់​ទិន្នន័យ​របស់​ពួក​គេ​ទាំង​នៅ​លើ​ឧបករណ៍​របស់ Microsoft និង​ឧបករណ៍​របស់ Apple។

អ្នក​ប្រើប្រាស់​នឹង​ងាយស្រួល​ក្នុង​ការ​អាក់សេស​ទៅ​កាន់​រូបថត វីដេអូ អ៊ីមែល ប្រតិទិន ឯកសារ និង​ទិន្នន័យ​សំខាន់ៗ​ដទៃ​ទៀត​ពី​គណនី iCloud និង​នៅ​លើ​កុំព្យូទ័រ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 ក្នុង​ពេល​ជាមួយ​គ្នា។ iCloud គឺ​ជា​កន្លែង​សម្រាប់​ភ្ជាប់​ទៅ​កាន់ iCloud Drive, iCloud Photos, Mail, Contacts, Calendar, Reminders, Safari Bookmarks និង​ផ្សេងៗ​ទៀត។

iCloud App for Windows 10

កម្មវិធី​ថ្មី​របស់ iCloud នៅ​លើ Windows app និង iCloud Drive នៅ​លើ​កុំព្យូទ័រ​ប្រើប្រាស់ Windows 10 នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់​ដូចជា៖

iCloud App for Windows 10

ក្រុមហ៊ុន​ទាំង​ពីរ​នេះ​បញ្ជាក់​ថា ចាប់​ពី​ថ្ងៃ​ផ្សាយ​នេះ​ទៅ អ្នក​អាច​ទាញ​យក​កម្មវិធី iCloud សម្រាប់ Windows បាន​ហើយ​នៅ​ក្នុង Microsoft Store ក្នុង​ទម្រង់​ជា App។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version