៩ Websites អ្នកអាច Download Free HTML Template
ចំពោះអ្នកដែលទើបតែចាប់ផ្ដើមរៀនរចនាគេហទំព័រ (Website Designer) ដំបូងៗ ប្រាកដជាមានអារម្មណ៍ថាមិនដឹងត្រូវចាប់ផ្ដើមរចនាគេហទំព័រមួយដោយរបៀបម៉េចនោះទេ ហើយតែងតែស្វែងរកគំរូគេហទំព័រនៅលើបណ្ដាញអ៊ីនធឺណិត ឬក៏មើលវែបសាយដែលមានស្រាប់។
ថ្ងៃនេះ Tech Khmer សូមលើកយកប្រភពនៃវែបសាយមួយចំនួនដែលលោកអ្នកអាចទាញយក Template ដោយមិនគិតថ្លៃ (Free Template) និងមានការរចនាជាលក្ខណៈអាជីពទៀតផង ដើម្បីយកមកអនុវត្តក្នុងការងាររចនារបស់អ្នកបានដោយសេរី។
ជាទូទៅ Template ដែលមិនគិតថ្លៃទាំងនោះ (Free) ត្រូវបានអ្នករចនាគេហទំព័រ (Designer) មួយចំនួនបង្ហោះនៅលើវែបសាយល្បីៗដើម្បីបង្ហាញពីទឹកដៃនៃការរចនារបស់ពួកគេ។ តំណាលគ្នានោះ អ្នករចនាខ្លះក៏បានចែករំលែកទាំង...
របៀបបើកវែបសាយដែលត្រូវគេរាំងខ្ទប់ (blocked website)
តើលោកអ្នកបើកវែបសាយ (website) មួយចំនួនមិនចេញមែនទេ? ប្រាកដណាស់ វែបសាយមួយចំនួនត្រូវបានគេរាំងខ្ទប់ (blocked) ក្នុងហេតុផលអ្វីមួយ។ ហេតុនេះ លោកអ្នកនឹងមិនអាចបើកដំណើរការវែបសាយទាំងនោះបានឡើយ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចាំបាច់ត្រូវចូលកាន់វែបសាយដែលត្រូវគេ blocked មែន លោកអ្នកនៅតែមានជម្រើសដើម្បីបើកវែបសាយទាំងនោះបាន ដោយគេចចេញពីប្រព័ន្ធចម្រោះ (filter) របស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតបានតាមវិធីជាច្រើន។
ជាជម្រើសងាយស្រួល Tech Khmer សូមលើកយកវិធីបើកវែបសាយដែលត្រូវគេ blocked តាមរយៈ Opera Browser ដែលក្រុមហ៊ុននេះបានបញ្ចូលបណ្ដាញឯកជនសិប្បនិមិត្ត...
វចនានុក្រមខ្មែររបស់សម្ដេចសង្ឃ ជួន ណាត សម្រាប់ទូរស័ព្ទនិងកុំព្យូទ័រ
វចនានុក្រមខ្មែរ-ខ្មែរអេឡិចត្រូនិកដំបូងដែលត្រូវបានចម្លងខ្លឹមសារទាំងស្រុងចេញពីវចនានុក្រមដើមរបស់សម្ដេចសង្ឃពោធិញាណ ជួន ណាត បោះពុម្ពលើកទី៥ ដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតនៅឆ្នាំ១៩៦៧។
វចនានុក្រមនេះដំណើរការទាំងនៅលើទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការអែនឌ្រោយ (Android) ទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការអាយ.អូ.អេស (iOS) និងនៅលើកុំព្យូទ័រដោយឥតគិតថ្លៃ។
អំពីវចនានុក្រម
វចនានុក្រមអេឡិចត្រូនិកនេះមានពាក្យសរុបទាំងអស់ចំនួន ១៨៩៤៧ពាក្យ និងដំណើរការស្វែងរកពាក្យមានល្បឿនលឿនរហូតដល់ ២ម៉ឺនពាក្យក្នុងមួយវិនាទី។ លើសពីនេះ វចនានុក្រមនេះមានលក្ខណៈពិសេសអាចឲ្យអ្នកប្រើប្រាស់រក្សាទុកពាក្យដែលចូលចិត្ត ឬត្រូវការញឹកញាប់នៅកន្លែងមួយដែលងាយស្រួលរក និងរក្សាពាក្យអ្នកធ្លាប់ស្វែងរកទៀតផង។
វចនានុក្រមអេឡិចត្រូនិកនេះត្រូវបានបង្កើតឡើងដោយអ្នកជំនាញខាងព័ត៌មានវិទ្យាមួយក្រុមនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្រោមការផ្ដួចផ្ដើមរៀបចំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន និងចូលរួមគាំទ្រដោយអគ្គិសនីកម្ពុជា។
គោលបំណងចម្បងនៃគំនិតផ្ដួចផ្ដើមរៀបចំវចនានុក្រមខ្មែររបស់សម្ដេចសង្ឃ ជួន ណាត...