Site icon Tech Khmer

Instagram មិន​ដំណើរការ​ទាំង App និង​លើ​វែបសាយ

Instagram Down

Instagram Down

នៅ​រសៀល​ថ្ងៃ​នេះ បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram មិន​ដំណើរការ​ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​មិន​អាច​មើល​ឃើញ​រូបភាព និង​ចូល​មើល Profile បាន។

បញ្ហា​នេះ បណ្ដាល​ឲ្យ​អ្នក​ប្រើប្រាស់​មើល​ឃើញ​ផ្ទៃ​ទទេ​នៅ​លើ​កម្មវិធី (app) លើ​ទូរស័ព្ទ និង​ទទួល​បាន​សារ​មួយ​ថា “cannot refresh feed” ដែល​មាន​ន័យ​ជា​ភាសា​ខ្មែរ​ថា កម្មវិធី​មិន​អាច​ធ្វើ​ឲ្យ​មាន​ព័ត៌មាន​ថ្មី​នោះ​ទេ។ ចំណែក​ឯ​នៅ​លើ​វែបសាយ​វិញ (web version) ក៏​មាន​បញ្ហា​ដែរ ដោយ​ទំព័រ​របស់​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram បង្ហាញ​តែ​ឃ្លា​ថា 5xx Server Error

សារព័ត៌មាន independent ចុះ​ផ្សាយ​នៅ​រសៀល​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា បញ្ហា​ដែល​បណ្ដាញ​ទំនាក់ទំនង​សង្គម​នេះ​មិន​ដំណើរការ គឺ​កើត​ឡើង​តែ​ទៅ​លើ​អ្នក​ប្រើប្រាស់​នៅ​អឺរ៉ុប​ប៉ែក​ខាង​ជើង ប្រទេស​អូស្ត្រាលី និង​ឆ្នេរ​ភាគ​ខាង​លិច​នៃ​សហរដ្ឋ​អាមេរិក តែ​ប៉ុណ្ណោះ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​បាន​ដឹង​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version