Site icon Tech Khmer

វគ្គ​បណ្ដុះ​បណ្ដាល​គ្រូ​បង្គោល​វិស្វករ​ព័ត៌មានវិទ្យា​ដោយ​ឥត​គិត​ថ្លៃ

វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

មូលនិធិ​គាំទ្រ​ការ​អប់រំ​អន្តរជាតិកម្ពុជា (Cambodia International Education Support Foundation) ហៅ​កាត់​ថា ស៊ី.អាយ.អ៊ី.អេស.អែហ្វ (CIESF) សហការ​ជាមួយ​នឹង​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (National Institute of Posts, Telecommunications and Information Communication Technology) ហៅ​កាត់​ថា អ៊ិន.អាយ.ភី.ធី.អាយ.ស៊ី.ធី (NIPTICT) រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា ដែល​មាន​ឈ្មោះ​ថា Fundamental IT Engineer Examination (ITEE) ដោយ​មិន​គិត​ថ្លៃ​រយៈពេល ២​សប្ដាហ៍។

ITEE គឺ​ជា​កម្មវិធី​ប្រឡង​យក​សញ្ញាប័ត្រ​វិស្វករ​ព័ត៌មានវិទ្យា​ថ្នាក់​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ប្រទេស​ជប៉ុន ដែល​គ្រប់គ្រង​ដោយ​ទីភ្នាក់ងារ​លើក​កម្ពស់​បច្ចេកវិទ្យា​ព័ត៌មាន (Information Technology Promotion Agency) ហៅ​កាត់​ថា អាយ.ភី.អេ (IPA)

គោល​បំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គឺ​ដើម្បី​អភិវឌ្ឍ​ធនធាន​មនុស្ស​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នៅ​កម្ពុជា ដែល​ទទួល​ស្គាល់​ដោយ​រដ្ឋាភិបាល​ជប៉ុន និង​ជាពិសេស ក្រុមហ៊ុន​ឯកជន​របស់​ជប៉ុន ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា ក៏​កំពុង​ស្វែងរក​បុគ្គលិក​ដែល​មាន​សញ្ញាប័ត្រ ITEE នេះ​ដែរ។

វគ្គ​បណ្ដុះបណ្ដាល​នេះ​ បង្រៀន​ដោយ​គ្រូ​ជនជាតិ​ជប៉ុន ផ្ទាល់ និង​រៀបចំ​នៅ​អគារ​ចាស់​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) នៅ​ជិត​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

វគ្គ​បណ្ដុះបណ្ដាល IT Instructor Training IP Course ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២២ ខែ​មករា ដល់​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នា​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន។

វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ គាំទ្រ និង​ឧបត្ថម្ភ​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (Ministry of Posts and Telecommunications) ហៅ​កាត់​ថា អ៊ឹម.ភី.ធី.ស៊ី (MPTC) និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិជប៉ុន (Japan International Cooperation Agency) ហៅ​កាត់​ថា ចៃកា (JICA)

អ្នក​ដែល​អាច​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​បាន ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ដូច​ខាង​ក្រោម៖

ថ្ងៃ​ផុត​កំណត់​ទទួល​ពាក្យ​ចូល​រៀន៖ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៨

ចុះ​ឈ្មោះ​ចូល​រៀន​តាម​រយៈ​តំណ​ភ្ជាប់​នេះ «ចុះ​ឈ្មោះ​ចូល​រៀន»

កាលវិភាគ​នៃ​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា។

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version