Site icon Tech Khmer

អាហារូបករណ៍​១៩០​កន្លែង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។

ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ជ្រើសរើស​និស្សិត​ឲ្យ​ចូលរួម​ប្រឡង​ប្រជែង​យក​អាហារូបករណ៍ ១០០% ចំនួន ១៩០​កន្លែង ដើម្បី​ចូល​រៀន​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ក្នុង​ឆ្នាំ​សិក្សា​២០១៨២០១៩។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា សិស្សានុសិស្ស​ទាំងអស់​ដែល​ជាប់ ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ឬ​ជាប់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​កម្រិត​៣ ឬ​សញ្ញាបត្រ​ដែល​មាន​តម្លៃ​សមមូល អាច​ដាក់​ពាក្យ​សុំ​ប្រឡង​យក​អាហារូបករណ៍​លើ​មុខ​ជំនាញ ៦​ឯកទេស ដើម្បី​ចូល​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់​បរិញ្ញាបត្រ (+) នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ។

វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ជា​គ្រឹះស្ថាន​ឧត្ដម​សិក្សា​សាធារណៈ​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។ វិទ្យាស្ថាន​នេះ​សាងសង់​លើ​ផ្ទៃដី​ចំនួន ២០០​ហិកតារ ស្ថិត​នៅ​ភូមិ​អូរអង្គំ ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។

សេចក្ដី​ជូន​ដំណឹង​ដដែល​របស់​ក្រសួង​អប់រំ បញ្ជាក់​ថា សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​រង ក្រសួង​នឹង​ជ្រើសរើស​និស្សិត​អាហារូបករណ៍ ១០០% ចំនួន ១៦០​កន្លែង​លើ​ឯកទេស​ចំនួន ៦។ ចំណែក​ឯ​ថ្នាក់​បរិញ្ញាបត្រ (+) សម្រាប់​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស ក្រសួង​នឹង​ជ្រើសរើស​ចំនួន ៣០​កន្លែង​លើ​ឯកទេស​ចំនួន ២។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ខាង​ក្រោម​នេះ គឺ​ជា​ចំនួន​និស្សិត​ត្រូវ​ជ្រើសរើស​ឲ្យ​ចូល​រៀន​តាម​កម្រិត និង​តាម​មុខ​ជំនាញ​នីមួយៗ។

ថ្នាក់​បរិញ្ញាបត្រ​រង៖

  1. វិទ្យាសាស្ត្រ​ដំណាំ ចំនួន ២០​កន្លែង
  2. វិទ្យាសាស្ត្រ​សត្វ ចំនួន ២០​កន្លែង
  3. វិទ្យាសាស្ត្រ​ជលផល ចំនួន ៣០​កន្លែង
  4. កុំព្យូទ័រ​ធុរកិច្ច ចំនួន ៣០​កន្លែង
  5. បច្ចេកវិទ្យា​អាហារ ចំនួន ៣០​កន្លែង
  6. អគ្គិសនី ចំនួន ៣០​កន្លែង

ថ្នាក់​បរិញ្ញាបត្រ (+) សម្រាប់​សិស្ស​ដែល​មក​ពី​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស៖

  1. វិទ្យាសាស្ត្រ​ដំណាំ ចំនួន ១៥​កន្លែង
  2. វិទ្យាសាស្ត្រ​សត្វ ចំនួន ១៥​កន្លែង

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស៖

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ​សុំ​ប្រឡង៖

កន្លែង​ដាក់​ពាក្យ​សុំ​ប្រឡង៖

កាលបរិច្ឆេទ​ប្រឡង និង​មណ្ឌល​ប្រឡង៖

ព័ត៌មាន​លម្អិត៖

សូម​អាន​សេចក្ដី​ជូន​ដំណឹង​ខាង​ក្រោម ដើម្បី​ស្វែងយល់​ព័ត៌មាន​បន្ថែម៖

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា។
ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។
ជីវប្រវត្តិ​សង្ខេប
លិខិតបញ្ជាក់
បង្កាន់ដៃ​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ជា​បេក្ខជន​ប្រឡង​ជ្រើសរើស។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version