Site icon Tech Khmer

Lock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

ock Profile លើ​ហ្វេសប៊ុក​ជា​អ្វី? មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ?-មើល​របៀប​បើក​មុខងារ​នេះ

ថ្មីៗ​នេះ ហ្វេសប៊ុក​បាន​ដាក់​ឱ្យ​ប្រើប្រាស់​មុខងារ​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​អាច​ដាក់​កំហិត​លើ​ការ​មើល​ឃើញ​នូវ​ផុស​របស់​ពួកគេ​នៅ​លើ Timeline របស់​ខ្លួន​សម្រាប់​តែ​មិត្តភ័ក្ដិ​នៅ​ក្នុង​បញ្ជី​មិត្តភ័ក្ដិ​តែប៉ុណ្ណោះ។

មុខងារ​នេះ​មាន​ឈ្មោះ​ថា Lock Profile ដែល​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ផ្សេង​ទៀត​ដែល​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក អាច​កំណត់​មិន​ឱ្យ​សាធារណជន​លើ​ហ្វេសប៊ុក​មើល​ឃើញ​អំពី​អ្វី​ដែល​អ្នក​បាន​ផុស​នៅ​លើ​គណនី​របស់​អ្នក​ឡើយ ដូចជា​រូបភាព វីដេអូ និង​ផុស​ផ្សេងៗ​ទៀត។ លើស​ពី​នេះ វា​ក៏​នឹង​ប្ដូរ​នូវ​ការ​កំណត់​លើ​រូបភាព វីដេអូ ឬ​ផុស​ដែល​អ្នក​បាន​ផុស​ពី​មុនៗ​ជា​សាធារណៈ (Public) មក​ជា​មិត្តភ័ក្ដិ (Friends) វិញ ហើយ​មុខងារ Review and tag review នឹង​ត្រូវ​បើក​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ព្រមទាំង​បង្ហាញ​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ទាក់ទង​នឹង​គណនី​របស់​អ្នក​សម្រាប់​មនុស្ស​ទូទៅ​មើល​ឃើញ​នៅ​លើ​ហ្វេសប៊ុក។

ទោះជាយ៉ាងណា មុខងារ​នេះ​គឺ​មិន​ទាន់​ដាក់​ឱ្យ​ប្រើប្រាស់​សម្រាប់​គ្រប់​គណនី​ហ្វេសប៊ុក​ទាំងអស់​នៅ​ឡើយ​ទេ។ ប្រសិនបើ​អ្នក​មិន​ទាន់​ឃើញ​មុខងារ​នេះ​នៅ​លើ​គណនី​របស់​អ្នក​ទេ នោះ​មាន​ន័យ​ថា គណនី​របស់​អ្នក​មិន​ទាន់​ទទួល​បាន​មុខងារ​នេះ​សម្រាប់​ប្រើប្រាស់​នៅ​ឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​មួយ​រយៈ​ទៀត​សិន។

ខាងក្រោម​នេះ ជា​វិធី​ចូល​ទៅ​កាន់​មុខងារ Lock Profile ដើម្បី​បើក​ដំណើរការ​មុខងារ​នេះ​នៅ​លើ​ទូរសព្ទ​ស្មាតហ្វូន Android៖

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក App លើ​ទូរសព្ទ Android និង ចុច​លើ​រូប​ប្រូហ្វាល់ (Profile) របស់​អ្នក (សូម​មើល​រូបភាព)

ជំហាន​ទី​២៖ ចុច​លើ​សញ្ញា​ចុច​បី (សូម​មើល​រូបភាព)

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Lock Profile

ជំហាន​ទី​៤៖ ចុច​ប៊ូតុង Lock your profile

ជំហាន​ទី​៥៖ ចុច OK ជា​ការ​ស្រេច

Comments

Exit mobile version