Site icon Tech Khmer

អាហារូបករណ៍​ជប៉ុន MEXT ២០២២ ចាប់​ទទួល​ពាក្យ​ប្រឡង​រហូត​ដល់​ថ្ងៃ​ទី​១៣​ឧសភា

អាហារូបករណ៍​ជប៉ុន MEXT ២០២២

អាហារូបករណ៍​ជប៉ុន MEXT ២០២២

ស្ថានទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ដំណឹង​អំពី​ការ​បើក​ទទួល​ពាក្យ​ប្រឡង​អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន MEXT សម្រាប់​ឆ្នាំ​សិក្សា​២០២២ ដើម្បី​ជា​ការ​ជំរុញ​ដល់​ការ​បន្ត​ការ​សិក្សា​របស់​សិស្សានុសិស្ស​ទាំង​ក្នុង​កម្រិត​ឧត្តម និង​ក្រោយ​ឧត្ដមសិក្សា។

MEXT Scholarship គឺជា​អាហារូបករណ៍​ធំ​ជាង​គេ​ក្នុង​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន។ អាហារូបករណ៍​នេះ​ផ្ដល់​ដោយ​ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន (Ministry of Education, Culture, Sports, Science and Technology of Japan; MEXT)។

បច្ចុប្បន្ន MEXT ផ្ដល់​អាហារូបករណ៍​ចំនួន ៤​ប្រភេទ​រួមមាន៖

បេក្ខជន​ដែល​មាន​បំណង​ក្នុង​ការ​ដាក់​ពាក្យ​ប្រឡង តម្រូវ​ឲ្យ​ផ្ញើ​រាល់​ឯកសារ​ចាំបាច់​ចាប់ពី​ថ្ងៃ​ទី៤ ដល់​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០២១ ទៅកាន់​អាសយដ្ឋាន​ណាមួយ​ដូច​ខាងក្រោម៖

ប្រអប់​សំបុត្រ​លេខ​២១ អគារ​លេខ​១៩៤ មហាវិថី​ព្រះនរោត្ដម សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ ចំការមន រាជធានី​ភ្នំពេញ។

ទូរស័ព្ទ៖ ០២៣ ២១៧ ១៦១

ម៉ោង​ធ្វើការ៖ ៨ ដល់ ១២​ព្រឹក និង ២ ដល់ ៤​រសៀល

សម្គាល់៖ ត្រូវ​បំពេញ​ឈ្មោះ​ពេញ​របស់​បេក្ខជន និង​អក្សរ​កាត់​សម្រាប់​កម្រិត​ណាមួយ​ដែល​ បេក្ខជន​ដាក់​ពាក្យ​ប្រឡង​ត្រូវ​បំពេញ​ជា​ដាច់ខាត​ក្នុង “Subject” នៃ​សារ​អេឡិចត្រូនិក។

ព័ត៌មាន​លម្អិត៖

អាហារូបករណ៍​ជប៉ុន MEXT ២០២២

Comments

Exit mobile version