Site icon Tech Khmer

អាហារូបករណ៍​ជប៉ុន (MEXT Scholarship) ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​៩​ឧសភា

អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩។

អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩។

អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩ នឹង​ចាប់​ផ្តើម​ទទួល​ពាក្យ​ចាប់​ពី​ថ្ងៃ​សុក្រ ទី​៩ ខែ​ឧសភា ដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៦:០០​នាទី នៅ​ការិយាល័យ​អាហារូបករណ៍​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ។

MEXT Scholarship គឺ​ជា​អាហារូបករណ៍​ធំ​ជាង​គេ​ក្នុង​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន។ អាហារូបករណ៍​នេះ​ផ្ដល់​ដោយ​ក្រសួង​អប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៃ​ប្រទេស​ជប៉ុន (Ministry of Education, Culture, Sports, Science and Technology of Japan; MEXT)។ បច្ចុប្បន្ន MEXT ផ្ដល់​អាហារូបករណ៍​ចំនួន ៤​ប្រភេទ​រួម​មាន៖

លក្ខខណ្ឌ​នៃ​ការ​ដាក់​ពាក្យ​នៅ​ឆ្នាំ​នេះ​មាន​ការ​ផ្លាស់ប្ដូរ​ខុស​ពី​ឆ្នាំ​មុនៗ។ ស្ថានទូត​ជប៉ុន នឹង​រៀបចំ​បទ​បង្ហាញ​ស្ដីពី​អាហារូបករណ៍​នេះ​នៅ​ថ្ងៃ​សុក្រ ទី​២៧ ខែ​មេសា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង ១៧:០០​នាទី នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជាជប៉ុន (CJCC)។ អតីត​និស្សិត​អាហារូបករណ៍​នឹង​ចូលរួម​ចែក​រំលែក​បទពិសោធន៍​របស់​ពួក​គាត់​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ព័ត៌មាន​លម្អិត​អំពី MEXT Scholarship

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

អាហារូបករណ៍​រដ្ឋាភិបាល​ជប៉ុន (MEXT Scholarship) សម្រាប់​ឆ្នាំ​២០១៩។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version