Site icon Tech Khmer

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​១៧ របស់​ផលិតផល Microsoft នៅ​ខែ​សីហា ២០២០

ក្រុមហ៊ុន Microsoft ចេញ​ផ្សាយ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​បំផុត​ចំនួន ១៧ ក្នុង​ចំណោម​ចំណុច​ខ្សោយ​ទាំងអស់​ចំនួន ១២០ ដែល​មាន​នៅ​លើ​ផលិតផល​របស់​ខ្លួន​ក្នុង​ខែ​សីហា ឆ្នាំ​២០២០។

តាមរយៈ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​ទាំង ១៧ នេះ ក្រុម​ហេគឃឺ (Hackers) អាច​វាយប្រហារ​ទៅ​លើ​ម៉ាស៊ីន​កុំព្យូទ័រ​គោលដៅ​បាន​ដោយ​ជោគជ័យ និង​អាច​ដំណើរការ​កូដ​ពី​ចម្ងាយ​បាន (remote code)។ ហេគឃឺ​នឹង​អាច​គ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​រងគ្រោះ​បាន​ទាំងស្រុង ហើយ​ពួកគេ​អាច​ធ្វើ​សកម្មភាព​មួយចំនួន​ដោយ​មិន​ចាំបាច់​មាន​ការ​អនុញ្ញាត​ពី​ម្ចាស់​កុំព្យូទ័រ ដូចជា​ដំឡើង​កម្មវិធី​ឬ​បញ្ចូល​មេរោគ បង្កើត​គណនី​ថ្មីៗ​ដែល​មាន​សិទ្ធិ​ជា Admin និង​បើក​ទិន្នន័យ ផ្លាស់ប្ដូរ​ទិន្នន័យ ឬ​ក៏​លុប​ទិន្នន័យ​ជាដើម។

ផលិតផល​របស់​ក្រុមហ៊ុន Microsoft ដែល​រង​ផល​ប៉ះពាល់​រួមមាន៖

ហេតុ​ដូចនេះ ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​ប្រិយមិត្ត​ធ្វើ​បច្ចុប្បន្នភាព (អាប់ដេត) ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូ​របស់​អ្នក (Update Windows) ដើម្បី​ការពារ​ម៉ាស៊ីន​កុំព្យូទ័រ​របស់​អ្នក​ពី​ការ​វាយប្រហារ​នានា។ សូម​អនុវត្ត​ដូច​ខាងក្រោម​ដើម្បី​អាប់ដេត៖

ក្រុមហ៊ុន Microsoft បញ្ជាក់​ប្រាប់​អតិថិជន​របស់​ខ្លួន​ដែល​កំពុង​ប្រើប្រាស់ Windows 7, Windows Server 2008 R2 ឬ Windows Server 2008 ចាំបាច់​ត្រូវ​ទិញ​នូវ​កញ្ចប់​សម្រាប់​អាប់ដេត​សន្តិសុខ (Extended Security Update) ដើម្បី​អាច​បន្ត​ទទួល​បាន​នូវ​ការ​បន្ទាន់​សម័យ​សន្តិសុខ​លើ​ប្រព័ន្ធ (Security Update)។

អ្នក​អាច​អាន​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ចំណុច​ខ្សោយ​ប្រចាំ​ខែ​កក្កដា (August 2020 Security Updates) ក្នុង​ផលិតផល​របស់​ក្រុមហ៊ុន Microsoft៕

Comments

Exit mobile version