Site icon Tech Khmer

របៀប​បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Android)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

Telegram ជា​កម្មវិធី​ផ្ញើ​សារ (Messenger app) ដែល​កំពុង​ពេញ​និយម​មួយ​ក្នុង​ចំណោម​កម្មវិធី​ល្បីៗ​ជាច្រើន​ទៀត។ លក្ខណៈ​ពិសេស​ជាច្រើន​ដែល​កម្មវិធី​នេះ​ផ្ដល់​ឲ្យ​អ្នក​ប្រើប្រាស់​រួម​មាន អាច​កែ ឬ​លុប​សារ​ដែល​បាន​ផ្ញើ​ទៅ​កាន់​ដៃគូ​ម្ខាង​ទៀត អាច​ជជែក​ជា​លក្ខណៈ​សម្ងាត់ (secret chats) អាច​បញ្ជូន​ឯកសារ (files) ដែល​មាន​ទំហំ​រហូត​ដល់ ១,៥​GB ជាពិសេស​នោះ គឺ​ក្នុង​ក្រុម​ជជែក​មួយ (Group Chat) អាច​ទទួល​សមាជិក​បាន​យ៉ាង​ច្រើន និង​មុខងារ​ជាច្រើន​ទៀត។

ក្រៅ​ពី​មុខងារ​ខ្លះៗ​ដែល Tech Khmer បាន​រៀបរាប់​ខាង​លើ មុខងារ​មួយ​ដែល​លោក​អ្នក​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្នុង​កម្មវិធី Telegram មួយ​ដែល​អ្នក​ដំឡើង​នៅ​ក្នុង​ទូរស័ព្ទ​ឆ្លាតវៃ Android អាច​ដាក់​គណនី​បាន​រហូត​ដល់​ទៅ ៣​គណនី (Multiple Account) ដោយ​គ្រាន់​តែ​អ្នក​មាន​លេខ​ទូរស័ព្ទ​បី​ផ្សេង​គ្នា​តែ​ប៉ុណ្ណោះ។

នេះ​ជា​ចំណុច​ល្អ​មួយ​ដែល​លោក​អ្នក​អាច​បែងចែក​រវាង​គណនី​ផ្ទាល់​ខ្លួន និង​គណនី​សម្រាប់​អាជីវកម្ម​នៅ​លើ​ទូរស័ព្ទ​តែ​មួយ ហើយ​មិន​ចាំបាច់​មាន​ទូរស័ព្ទ​ឆ្លាតវៃ​រហូត​ដល់​ទៅ​ពីរ ឬ​បី​នោះ​ទេ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ដើម្បី​បញ្ចូល​គណនី​ថ្មី​នៅ​ក្នុង​កម្មវិធី Telegram សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ៖

ជំហាន​ទី​១៖ ដំណើរការ​កម្មវិធី Telegram នៅ​លើ​ទូរស័ព្ទ Android របស់​អ្នក រួច​ចុច​លើ​សញ្ញា​ឆ្នូត​បី​នៅ​ខាង​ឆ្វេង​ដៃ​ផ្នែក​ខាង​លើ (មើល​រូបភាព​ខាង​ក្រោម)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

ជំហាន​ទី​២៖ ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ចុះ​ក្រោម​ដែល​នៅ​ជួរ​ជាមួយ​ឈ្មោះ​គណនី​ចាស់​របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

ជំហាន​ទី​៣៖ ចុច​លើ​ពាក្យ Add Account (មើល​រូបភាព​ខាង​ក្រោម)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

ជំហាន​ទី​៤៖ បំពេញ​លេខ​សម្គាល់​ប្រទេស និង​លេខ​ទូរស័ព្ទ​មួយ​ផ្សេង​ទៀត​របស់​អ្នក​ក្នុង​ប្រអប់ រួច​ចុច​សញ្ញា​ធីក​នៅ​ខាង​លើ​ផ្នែក​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

ជំហាន​ទី​៥៖ Telegram នឹង​ផ្ញើ​សារ​ភ្ជាប់​នឹង​លេខ​កូដ​ទៅ​កាន់​លេខ​ទូរស័ព្ទ​របស់​អ្នក។ សូម​យក​លេខ​កូដ​នោះ​មក​បំពេញ​នៅ​ក្នុង​ប្រអប់ Code នៃ​អេក្រង់ Phone Verification នៅ​ក្នុង​កម្មវិធី Telegram ដើម្បី​បញ្ជាក់​អំពី​លេខ​ទូរស័ព្ទ​របស់​អ្នក (មើល​រូបភាព​ខាង​ក្រោម)

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

ជំហាន​ទី​៦៖ ក្នុង​ដំណាក់កាល​នេះ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​បង្កើត​គណនី Telegram ជាមួយ​លេខ​ទូរស័ព្ទ​ថ្មី​របស់​អ្នក​ទេ លោក​អ្នក​គ្រាន់​តែ​បំពេញ​ឈ្មោះ​ជា​ការ​ស្រេច។

បង្កើត​គណនី Telegram ច្រើន​ក្នុង​ទូរស័ព្ទ​តែ​មួយ (Multiple Account Telegram)។

សូម​ចុច Like និង See First ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version