Site icon Tech Khmer

វិទ្យាស្ថាន​រដ្ឋ​មួយ​នៅ​សៀមរាប​ផ្ដល់​អាហារូបករណ៍ ១៨០​កន្លែង

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR) ផ្ដល់​អាហារូបករណ៍ ១៨០​កន្លែង​នៅ​ឆ្នាំ​២០១៨។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR) ផ្ដល់​អាហារូបករណ៍ ១៨០​កន្លែង​នៅ​ឆ្នាំ​២០១៨។

វិទ្យាស្ថាន​របស់​រដ្ឋ​ដ៏​ធំ​ជាង​គេ​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រកាស​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ១៨០​កន្លែង​ដល់​សិស្សានុសិស្ស យុវជន និង​សាធារណជន​សម្រាប់​ឆ្នាំ​សិក្សា ២០១៨២០១៩ នេះ។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR) ផ្សព្វផ្សាយ​សេចក្ដី​ជូន​ដំណឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០១៨ ឲ្យ​ដឹង​ថា វិទ្យាស្ថាន​នឹង​ផ្ដល់​អាហារូបករណ៍ ១០០% ចំនួន ១៨០​កន្លែង​សម្រាប់​បី​កម្រិត​សិក្សា គឺ​កម្រិត​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្រ​រង) និង​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ (C1)

សេចក្ដី​ជូន​ដំណឹង​ដដែល​របស់​វិទ្យាស្ថាន​នេះ​បាន​រៀបរាប់​ជំនាញ​សម្រាប់​អាហារូបករណ៍​ទាំង​បី​កម្រិត​សិក្សា​ដូច​ខាង​ក្រោម៖

ថ្នាក់​បរិញ្ញាបត្រ៖

ថ្នាក់​សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្រ​រង)

ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​១ (C1)

ក្រៅ​ពី​ការ​ផ្ដល់​ជូន​អាហារូបករណ៍​ទាំង ១៨០​កន្លែង​នេះ វិទ្យាស្ថាន​ក៏​មាន​បើក​វគ្គ​បង់​ថ្លៃ​លើ​វិស័យ​បច្ចេកទេស​អគ្គិសនី អេឡិចត្រូនិក និង​មេកានិច វិស័យ​សំណង់ វិស័យ​កសិកម្ម វិស័យ​គ្រប់គ្រង​ពាណិជ្ជកម្ម និង​ព័ត៌មានវិទ្យា ផង​ដែរ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

សិស្ស​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR)។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប ជា​គ្រឹះស្ថាន​របស់​រដ្ឋ​ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ខេត្ត​សៀមរាប។ វិទ្យាស្ថាន​បញ្ជាក់​ថា ក្រោយ​ពេល​សិក្សា​ចប់​វគ្គ​បណ្ដុះបណ្ដាល វិទ្យាស្ថាន​នឹង​ជួយ​ទំនាក់ទំនង​កន្លែង​សម្រាប់​ធ្វើ​កម្មសិក្សា ឬ​ការងារ​ឲ្យ​សិក្ខាកាម​ធ្វើ​ទៀត​ផង។

កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖

ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែន​សៀមរាប (Regional Polytechnic Institute Techo Sen Siem Reap, RPITSSR) ផ្ដល់​អាហារូបករណ៍ ១៨០​កន្លែង​នៅ​ឆ្នាំ​២០១៨។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version