Site icon Tech Khmer

របៀប​ដាក់​លេខ​កូដ​សម្ងាត់​លើ iPhone / iPad / iPod Touch

Setup passcode on iPhone

វិធី​ដែល​ជួយ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន ព័ត៌មាន​ហិរញ្ញវត្ថុ រូបថត អ៊ីមែល និង​សារ​អក្សរ​ជាដើម​ដែល​រក្សា​ទុក​នៅ​ក្នុង iPhone ឬ iPod touch របស់​អ្នក គឺ​ការ​ដាក់​លេខ​កូដ​សម្ងាត់ (passcode)។

នៅ​ពេល​ដែល​អ្នក​បាន​ដាក់​លេខ​កូដ​នៅ​លើ​ឧបករណ៍​ទាំងនេះ​រួច​ហើយ អ្នក​ដទៃ​ដែល​មិន​ស្គាល់​លេខ​កូដ ពួកគេ​មិន​អាច​ចូល​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក​បាន​ឡើយ។ លើស​ពី​នេះ អ្នក​ក៏​អាច​កំណត់​លេខ​កូដ​ដើម្បី​ប្រើ​មុខងារ Face ID (ស្កេន​មុខ) ឬ Touch ID (ស្កេន​ខ្ចៅដៃ) បាន​ដែរ ប៉ុន្តែ​មុខងារ Face ID អាច​ដំណើរការ​បាន​ចាប់​ពី iPhone X ឡើង ចំណែកឯ Touch ID អាច​ដំណើរការ​លើ iPhone 6-8។

របៀប​ដាក់​លេខ​កូដ​លើ iPhone (Passcode)

  1. ចុច​លើ Settings app
  2. ចុច​លើ Touch ID & Passcode (ឬ Face ID & Passcode ចាប់​ពី iPhone X ឡើង)
  3. ចុច​លើ Turn Passcode On
  4. បញ្ចូល​លេខ​កូដ​សម្ងាត់​ដែល​អ្នក​ចង់​ដាក់
  5. បញ្ចូល​លេខ​កូដ​ដដែល​ម្ដង​ទៀត​ដើម្បី​ផ្ទៀងផ្ទាត់
setup passcode iphone
  1. ប្រសិនបើ​អ្នក​តម្រូវ​ឱ្យ log in ចូល Apple ID សូម​បញ្ចូល​ពាក្យ​សម្ងាត់ Apple ID របស់​អ្នក និង​ចុច Continue ជាការស្រេច។

អបអរ​សាទរ iPhone របស់​អ្នក​មាន​សុវត្ថិភាព​ហើយ ពីព្រោះ​រាល់​ពេល​អ្នក​ចង់​ប្រើ​ទូរស័ព្ទ​របស់​អ្នក នោះ​វា​នឹង​ទាមទារ​លេខ​កូដ​សម្ងាត់​ដែល​អ្នក​បាន​ដាក់៕

Comments

Exit mobile version