Site icon Tech Khmer

អាប់ដេត Firefox បន្ទាន់! ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ Zero Day

កម្មវិធី​រុករក Firefox Version 12.0.1

កម្មវិធី​រុករក Firefox Version 12.0.1

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​គេ​ហៅ​ថា Zero Day ត្រូវ​បាន​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​ឈ្មោះ Qihoo 360 ATA រក​ឃើញ​នៅ​ក្នុង​កម្មវិធី​រុករក Firefox browser នៅ​ពេល​ថ្មីៗ​នេះ។

កម្មវិធី​រុករក Firefox Browser ជា​កម្មវិធី​បើក​ចំហ​កូដ និង​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

កម្មវិធី Firefox ដែល​មាន​កំណែ​ក្រោម 72.0.1 និង Firefox ESR កំណែ​ក្រោម 68.4.1 គឺ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ចំណុច​ខ្សោយ​ប្រភេទ Zero Day នេះ ដែល​អាច​ផ្ដល់​លទ្ធភាព​ដល់​ក្រុម​វាយ​ប្រហារ ឬ​ក្រុម hackers អាច​ដំណើរការ​កូដ​ពី​ចម្ងាយ និង​អាច​បង្វែរ (redirect url) ការ​បើក​អាសយដ្ឋាន​វេបសាយ​មួយ​នៅ​លើ​កម្មវិធី Firefox ទៅ​កាន់​វេបសាយ​មួយ​ទៀត​ដែល​ផ្ទុក​មេរោគ។

ហេតុ​ដូច្នេះ អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Firefox ទាំងអស់ ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី (update browser) ជា​បន្ទាន់​ទៅ​កាន់​កំណែ​ជំនាន់​ចុងក្រោយ​បង្អស់​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០២០។

ដើម្បី​អាប់ដេត​កម្មវិធី៖

ទីភ្នាក់ងារ U.S Cybersecurity និង Infrastructure Security Agency (CISA) ក៏​បាន​ព្រមាន​អំពី​ចំណុច​ខ្សោយ​នៃ​កម្មវិធី​នេះ​ដែរ ដោយ​បាន​និយាយ​ថា ក្រុម​វាយ​ប្រហារ​អាច​ប្រើប្រាស់​ចំណុច​ខ្សោយ​មួយ​នេះ​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​ដែល​ប្រើប្រាស់​កម្មវិធី Firefox ជំនាន់​មុនៗ៕

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version