Site icon Tech Khmer

WhatsApp ក្លែងក្លាយ​ត្រូវ​បាន​រក​ឃើញ​នៅ​លើ Play Store

កម្មវិធី WhatsApp ក្លែងក្លាយ​នៅ​លើ Google Play Store។

កម្មវិធី WhatsApp ក្លែងក្លាយ​នៅ​លើ Google Play Store។

ថ្មីៗ​នេះ មនុស្ស​ជាង ១​លាន​នាក់​បាន​ទាញ​យក​កម្មវិធី​ក្លែងក្លាយ​មួយ​ដែល​មាន​ឈ្មោះ​ដូច​នឹង​កម្មវិធី WhatsApp ពី Google Play Store ដំឡើង​លើ​ទូរស័ព្ទ​អែនឌ្រោយ (Android)។ កម្មវិធី​ក្លែងក្លាយ​នេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឈ្មោះ​ដូច​គ្នា​បេះបិទ​ទៅ​នឹង​កម្មវិធី​ដ៏​ល្បី និង​ពេញ​និយម គឺ WhatsApp Messaging Application

កម្មវិធី​ក្លែងក្លាយ​ដែល​បាន​គ្រប់គ្រង​ទៅ​លើ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​អែនឌ្រោយ (Android) ជាង ១​លាន​គ្រឿង​នោះ មាន​ឈ្មោះ​ថា Update WhatsApp Messenger។ អ្វី​ដែល​គ្រោះថ្នាក់​បំផុត​នោះ​ដែល​ធ្វើ​ឲ្យ​លោក​អ្នក​យល់​ច្រឡំ​នោះ គឺ​កម្មវិធី​ក្លែងក្លាយ​នេះ​បាន​បង្ហាញ​ថា ខ្លួន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន WhatsApp Inc ដែល​ជា​ឈ្មោះ​ពិត​ប្រាកដ​របស់​ក្រុមហ៊ុន​បង្កើត​កម្មវិធី WhatsApp

ចំណុច​សំខាន់​ដែល​លោក​អ្នក​ត្រូវ​ចងចាំ​ចំពោះ​កម្មវិធី​ពិត​ប្រាកដ គឺ​សញ្ញា​ចុច (.) ដែល​នៅ​ជាប់​គ្នា​នឹង​អក្សរ Inc គឺ​ឈ្មោះ WhatsApp Inc.។ ចំពោះ​កម្មវិធី​ក្លែងក្លាយ បាន​បន្លំ​ដាក់​ឈ្មោះ​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ស្ទើរ​តែ​ដូច​គ្នា ប៉ុន្តែ​មាន​ចន្លោះ​មួយ​រវាង​អក្សរ Inc និង​សញ្ញា​ចុច (.) គឺ WhatsApp Inc .ឬ​ដាក់​សញ្ញា​ក្បៀស​នៅ​ខាង​ក្រោយ​អក្សរ Inc (WhatsApp Inc,) ជាដើម។

កម្មវិធី WhatsApp ក្លែងក្លាយ​នៅ​លើ Google Play Store។

 

ដើម្បី​សុវត្ថិភាព មុន​នឹង​ដំឡើង​កម្មវិធី​នេះ សូម​លោក​អ្នក​ឆែក​មើល​ពិន្ទុ​របស់​កម្មវិធី ឈ្មោះ​ក្រុមហ៊ុន​ដែល​បង្កើត កំណែ​របស់​កម្មវិធី (Version Number) ចំនួន​អ្នក​ទាញ​យក (1 Billion download not 1 million download) ជា​ពិសេស​នោះ គឺ​ឆែក​មើល​ពី​វែបសាយ​ផ្លូវការ​ដោយ​ផ្ទាល់ (official website address)

សូម​ជួយ​ចែក​រំលែក​ព័ត៌មាន​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក ឲ្យ​ដឹង​អំពី​បញ្ហា​នេះ ដើម្បី​សុវត្ថិភាព​ទាំងអស់​គ្នា។ សូម​អរគុណ!

 

កម្មវិធី WhatsApp ក្លែងក្លាយ​នៅ​លើ Google Play Store។

 

កម្មវិធី WhatsApp ក្លែងក្លាយ​នៅ​លើ Google Play Store។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version