Site icon Tech Khmer

Update WhatsApp ឥឡូវ​នេះ បើ​មិន​ចង់​រងគ្រោះ​ដោយ​ការ Hack

WhatsApp Video Calling Hack

WhatsApp Video Calling Hack

ថ្មីៗ​នេះ គ្រាន់​តែ​ទទួល​ការ​ហៅ​ចូល​ជា​វីដេអូ (Video Call) នៅ​លើ​កម្មវិធី WhatsApp Messenger ទាំង​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS នោះ Hacker នឹង​អាច​គ្រប់គ្រង​លើ​កម្មវិធី WhatsApp របស់​អ្នក​ទាំងស្រុង​ពី​ចម្ងាយ​បាន​ភ្លាម។

អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​របស់​ក្រុមហ៊ុន Google ក្នុង​គម្រោង Google Project Zero អ្នកស្រី Natalie Silvanovich បាន​រក​ឃើញ​ចំណុច​ខ្សោយ​របស់​កម្មវិធី WhatsApp messenger ដែល​អាច​ឲ្យ​ក្រុម​ហេគឃឺ (Hackers) អាច​គ្រប់គ្រង​ទាំងស្រុង​លើ​កម្មវិធី WhatsApp របស់​លោក​អ្នក​ពី​ចម្ងាយ ដោយ​គ្រាន់​តែ Video Call តាម​រយៈ​កម្មវិធី​នេះ។

ករណី​នេះ Hackers គ្រាន់​តែ​ត្រូវការ​លេខ​ទូរស័ព្ទ​របស់​អ្នក រួច​ធ្វើ​ការ​ហៅ​ជា​វីដេអូ (Video Call) ទៅ​កាន់​អ្នក ហើយ​ប្រសិន​បើ​អ្នក​ទទួល​ការ​ហៅ​ចូល​នេះ នោះ​មាន​ន័យ​ថា Hackers អាច​គ្រប់គ្រង​ទាំងស្រុង​លើ​គណនី WhatsApp របស់​អ្នក និង​អាច​លួច​មើល​ការ​សន្ទនា​សម្ងាត់​របស់​អ្នក​បាន​ទៀត​ផង។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុមហ៊ុន WhatsApp ទទួល​ស្គាល់​នូវ​ចំណុច​ខ្សោយ​នេះ បន្ទាប់​ពី​ទទួល​បាន​របាយការណ៍​ពី​អ្នកស្រី Silvanovich ដែល​ជា​អ្នក​ស្រាវជ្រាវ​សន្តិសុខ​របស់ Google Project Zero និង​បាន​បញ្ចេញ​កំណែ​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ហើយ​នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ប្រើ Android OS និង​កំណែ​ថ្មី​សម្រាប់​អ្នក​ប្រើ iOS នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​២០១៨។

ដូច្នេះ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​នេះ សូម​លោក​អ្នក​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី WhatsApp Messenger របស់​លោក​អ្នក​ឥឡូវ​នេះ​ភ្លាម​ទៅ។

Google Project Zero ជា​ផ្នែក​ស្រាវជ្រាវ​សន្តិសុខ​នៅ​ក្នុង​ក្រុមហ៊ុន Google ហើយ​ក្រុម​នេះ​មាន​តួនាទី​ស្វែងរក​ចំណុច​ខ្សោយ​ដែល hacker អាច​ជ្រៀត​ចូល​បាន​នៅ​លើ software ល្បីៗ រួម​ទាំង software បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Google ផង​ដែរ។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ..!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version