Site icon Tech Khmer

OnePlus 5 និង 5T អាច​ទាញ​យក Android 8.1 ផ្លូវការ​ហើយ

កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។

កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។

ក្រុមហ៊ុន​ទូរស័ព្ទ OnePlus សម្រេច​បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨។

ការ​បញ្ចេញ​កំណែ​ជំនាន់ Android 8.1 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង 5T នៅ​ពេល​នេះ បន្ទាប់​ក្រុមហ៊ុន​បាន​ដាក់​ឲ្យ​សាកល្បង​ជាច្រើន​លើក​អស់​មួយ​រយៈពេល​កន្លង​ទៅ។ កំណែ​ជំនាន់ Android 8.1 នេះ មាន​ទំហំ 766MB និង​អាច​ត្រូវការ​ពេលវេលា​ប្រហែល ១០​នាទី​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំងមូល។

ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រើ​ទូរស័ព្ទ OnePlus 5 5T លោក​អ្នក​អាច​ឆែក​មើល​កំណែ​ជំនាន់​ថ្មី​នេះ​ដោយ​ខ្លួន​ឯង ដោយ​ចូល​ទៅ​កាន់ Setting → System updates → រួច​ចុច Check for updates។ ក្នុង​ករណី​លោក​អ្នក​មិន​ទាន់​ទទួល​បាន​កំណែ​ជំនាន់​នេះ​ទេ សូម​លោក​អ្នក​រង់ចាំ​ពីរ​បី​ថ្ងៃ​បន្ថែម​ទៀត។

ខាង​ក្រោម​ជា​មុខងារ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ជំនាន់ Android 8.1 នេះ៖

ប្រព័ន្ធ (System)
ផ្នែក​ហ្គេម (Gaming mode)
ផ្នែក Launcher
កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 5 និង OnePlus 5T។

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version