អ្នកបាក់ឌុបដំឡើងកម្មវិធីជីវវិទ្យាលើស្មាតហ្វូនដើម្បីធ្វើតេស្ដភ្លាមទៅ
កម្មវិធីជីវវិទ្យាថ្នាក់ទី១២
(Biology Grade 12)
ដែលជាឧបករណ៍ជំនួយបន្ថែមដល់សិស្សថ្នាក់ទី១២
ក្នុងការធ្វើតេស្ដសមត្ថភាពមុខវិជ្ជាជីវវិទ្យានៅលើទូរស័ព្ទដៃស្មាតហ្វូន
ព្រមទាំងដើម្បីបង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រសិក្សាតាមគោលវិធីស្ទែម
(STEM) ត្រូវបានដាក់ឲ្យប្រើប្រាស់
និងទាញយកដោយឥតគិតថ្លៃ។
កម្មវិធីទូរស័ព្ទស្មាតហ្វូន
(Smartphone App) ជីវវិទ្យាថ្នាក់ទី១២
នេះ ត្រូវបានសហការបង្កើតឡើងដោយក្រសួងអប់រំ
យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ
(Open Institute)
និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២១
ខែកុម្ភៈ ឆ្នាំ២០១៩
ក្នុងមហោស្រពវិទ្យាសាស្ត្រ
និងបច្ចេកវិទ្យាលើកទី៥
នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នេះជាឧបករណ៍ដ៏មានប្រយោជន៍សម្រាប់សិស្សានុសិស្សដែលត្រៀមប្រឡងបាក់ឌុបឆ្នាំនេះ
អាចទាញយកទៅដំឡើងនៅលើទូរស័ព្ទឆ្លាតវៃរបស់ខ្លួនបានដោយមិនអស់ប្រាក់
ហើយអាចធ្វើតេស្ដសមត្ថភាពរបស់ខ្លួន
និងបង្កើនការចងចាំលើមុខវិជ្ជានេះផងដែរ។
ខាងក្រោមនេះ
ជាមុខងារមួយចំនួនដែលកម្មវិធីទូរស័ព្ទជីវវិទ្យាថ្នាក់ទី១២
មាន៖
ជាឧបករណ៍ជំនួយសម្រាប់សិស្សថ្នាក់ទី១២
ក្នុងការតេស្ដសមត្ថភាព
បង្កើនការចងចាំផ្នែកវិទ្យាសាស្ត្រ
សិក្សាតាមគោលវិធីស្ទែម
(STEM)
មានមេរៀនរំឭកគ្រប់ជំពូកតាមកម្មវិធីក្រសួងអប់រំ
យុវជន និងកីឡា
ក្នុងមួយថ្ងៃសិស្សអាចឆ្លើយសំណួរចំនួនបី
សិស្សអាចមើលពិន្ទុរបស់ខ្លួនក្រោយពេលឆ្លើយសំណួរចប់
អាចប្រៀបធៀបពិន្ទុជាមួយមិត្តរួមថ្នាក់
សិស្សក្នុងស្រុក ឬខេត្ត
និងមិត្តភ័ក្ដិក្នុងហ្វេសប៊ុក។
ទោះយ៉ាងណាក៏ដោយ
បើតាមការចុះផ្សាយរបស់ក្រសួងអប់រំ
យុវជន និងកីឡា
នៅលើទំព័រហ្វេសប៊ុករបស់ក្រសួង
ឲ្យដឹងថា កម្មវិធីជីវវិទ្យាថ្នាក់ទី១២
នេះមិនទាន់មាននៅលើប្រព័ន្ធប្រតិបត្តិការ
iOS នៅឡើយទេ។
មានន័យថា អ្នកប្រើ iPhone
ត្រូវរង់ចាំមួយរយៈសិន
ចំណែកអ្នកប្រើទូរស័ព្ទ
Android អាចទាញយកតាមតំណភ្ជាប់ខាងក្រោម។
តំណភ្ជាប់ទាញយកកម្មវិធីទូរស័ព្ទសម្រាប់
Android៖
http://bit.ly/2U0FeB1
សូមចែករំលែកដំណឹងនេះទៅកាន់មិត្តភ័ក្ដិរបស់លោកអ្នកបានដឹងផង។
សូមអរគុណ!
កំណត់ចំណាំ៖
ហាមយកអត្ថបទពីគេហទំព័រ
www.www.techkhmer.netទៅចុះផ្សាយដោយគ្មានការអនុញ្ញាត៕
App ជួយបច្ចេកទេសកសិកម្មដំបូង អាចទាញយកប្រើដោយឥតគិតថ្លៃ
កម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃដែលជួយដល់កសិករកម្ពុជា អំពីបច្ចេកទេសកសិកម្ម ព័ត៌មានទីផ្សារកសិកម្ម និងគន្លឹះចិញ្ចឹមសត្វឲ្យមានលក្ខណៈប្រសើរឡើង ត្រូវបានដាក់ឲ្យដំណើរការ និងអាចទាញយកបានទាំងសម្រាប់ទូរស័ព្ទ iPhone និង Android នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩។
"ទន្លេសាប" ជាឈ្មោះកម្មវិធីទូរស័ព្ទគាំទ្រដល់វិស័យកសិកម្មកម្ពុជា គឺជាការផ្ដួចផ្ដើមបង្កើតឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK Cambodia) សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការគាំទ្រមូលនិធិដោយអង្គការមួយចំនួនទៀត។
កម្មវិធីទូរស័ព្ទនេះ នឹងអនុញ្ញាតឲ្យកសិករខ្មែរស្វែងយល់ពីបច្ចេកទេសធ្វើស្រែចម្ការ...
ក្រសួងដាក់ឲ្យប្រើប្រាស់កម្មវិធីថែទាំផ្លូវ Road Care Mobile App
ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់កម្មវិធីថ្មីថែទាំផ្លូវដែលមានឈ្មោះថា Road Care Mobile App នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីរាយការណ៍អំពីស្ថានភាពផ្លូវជង្ហុក។
កម្មវិធី Road Care Mobile App ជាកម្មវិធីសម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដំណើរការប្រព័ន្ធប្រតិបត្តិការ Android និង iOS (iPhone) ដែលអនុញ្ញាតឲ្យពលរដ្ឋថតរូបភាព និងវីដេអូនៃផ្លូវជង្ហុកសម្បុកមាន់...
អ្នកប្រើ iPhone អស់បញ្ហាក្ដារចុចឆ្លាតវៃចេះតែគាំងទៀតហើយ
កាលពីម្សិលមិញ (ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨) ក្រុមការងារនៃក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) បានបញ្ចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៨ សម្រាប់អ្នកប្រើប្រព័ន្ធ iOS ដើម្បីដោះស្រាយបញ្ហាក្ដារចុចចេះតែគាំងនៅពេលប្រើម្ដងៗនៅក្នុងជំនាន់ ២.២.៧។
ក្ដារចុចឆ្លាតវៃជំនាន់ ២.២.៧ សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS (iPhone, iPad) ត្រូវបានអ្នកប្រើប្រាស់កត់សម្គាល់ឃើញថាមានបញ្ហាគាំង និងចេះតែបិទបើកក្ដារចុច ដែលធ្វើឲ្យអ្នកប្រើប្រាស់មានការអាក់អន់ចិត្តចំពោះការរំខាននេះ។ ដោយសារបញ្ហានេះ...
អូនខ្យងមហាកូរ Sticker មានសម្រាប់អ្នកប្រើ Android ហើយ
អូនខ្យងមហាកូរ គឺជារូប sticker ថ្មីនៅក្នុងក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) សម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ដែលទើបចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៦ (version 2.2.6) កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ Android។
រូប sticker អូនខ្យង គឺជារូប sticker ទីពីរហើយរបស់ក្រុមអ្នកអភិវឌ្ឍក្ដារចុចឆ្លាតវៃ...
ត្រីវិស័យ App ផ្ដល់ប្រឹក្សានិងតម្រង់ទិសសិស្សពីជំនាញសិក្សា
អង្គការ ខេប (Kampuchean Action for Primary Education, KAPE) ដែលធ្វើការលើវិស័យអប់រំ បានបង្កើតកម្មវិធីទូរស័ព្ទឆ្លាតវៃ ដើម្បីផ្ដល់ប្រឹក្សា និងតម្រង់ទិសសិស្សានុសិស្សឲ្យជ្រើសរើសជំនាញសិក្សាដោយផ្អែកលើមុខវិជ្ជាដែលខ្លួនពូកែ និងតាមបុគ្គលិកលក្ខណៈរបស់ខ្លួន។
កម្មវិធីប្រឹក្សាយោបល់តាមប្រព័ន្ធអេឡិចត្រូនិកនេះ មានឈ្មោះថា ត្រីវិស័យ (Trey Visay)។ ក្រៅពីផ្ដល់ប្រឹក្សា និងតម្រង់ទិសក្នុងការជ្រើសរើសជំនាញ សិស្សានុសិស្សក៏អាចមើលព័ត៌មានអំពីសាលា និងលេខទំនាក់ទំនងរបស់សាលានីមួយៗបានយ៉ាងងាយស្រួលផងដែរ។
សិស្សម្នាក់ៗអាចបង្កើតគណនីផ្ទាល់ខ្លួនដើម្បីចូលទៅក្នុងកម្មវិធី ដែលអាចកំណត់ភាពខ្លាំង និងភាពខ្សោយរបស់ខ្លួន ស្វែងរកការងារជាច្រើននៅប្រទេសកម្ពុជា...
ក្រសួងអប់រំបង្កើត App ជួយសិស្សទី១២ត្រៀមប្រឡងបាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឲ្យសិស្សថ្នាក់ទី១២ ទាញយកកម្មវិធីទូរស័ព្ទឆ្លាតវៃ (Smartphone App) ដែលមានឈ្មោះថា MoEYS App Scan ដើម្បីជាជំនួយដល់ការត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
នៅក្នុងទំព័រហ្វេសប៊ុក (Faceboo Page) របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ បានបញ្ជាក់ថា កម្មវិធីទូរស័ព្ទដៃ MoEYS App...
របៀបបើកវែបសាយដែលត្រូវគេរាំងខ្ទប់ (blocked website)
តើលោកអ្នកបើកវែបសាយ (website) មួយចំនួនមិនចេញមែនទេ? ប្រាកដណាស់ វែបសាយមួយចំនួនត្រូវបានគេរាំងខ្ទប់ (blocked) ក្នុងហេតុផលអ្វីមួយ។ ហេតុនេះ លោកអ្នកនឹងមិនអាចបើកដំណើរការវែបសាយទាំងនោះបានឡើយ។
ទោះយ៉ាងណាក៏ដោយ ប្រសិនបើលោកអ្នកចាំបាច់ត្រូវចូលកាន់វែបសាយដែលត្រូវគេ blocked មែន លោកអ្នកនៅតែមានជម្រើសដើម្បីបើកវែបសាយទាំងនោះបាន ដោយគេចចេញពីប្រព័ន្ធចម្រោះ (filter) របស់ក្រុមហ៊ុនផ្ដល់សេវាអ៊ីនធឺណិតបានតាមវិធីជាច្រើន។
ជាជម្រើសងាយស្រួល Tech Khmer សូមលើកយកវិធីបើកវែបសាយដែលត្រូវគេ blocked តាមរយៈ Opera Browser ដែលក្រុមហ៊ុននេះបានបញ្ចូលបណ្ដាញឯកជនសិប្បនិមិត្ត...
Oxygen OS 5.0.3 សម្រាប់ OnePlus 3/3T មាន Face Unlock
ក្រុមហ៊ុនទូរស័ព្ទ OnePlus បញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ Oxygen OS 5.0.3 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 3 និង OnePlus 3T ហើយនៅចុងខែឧសភា ឆ្នាំ២០១៨ ជាមួយនឹងមុខងារដោះសោតាមរយៈមុខ (Face Unlock) និងមុខងារជាច្រើនទៀត។
មុខងារដោះសោតាមរយៈមុខនេះ ក្រុមហ៊ុន OnePlus បានដាក់បញ្ចូលនៅក្នុងទូរស័ព្ទ OnePlus 5T ប៉ុន្តែក្នុងជំនាន់...
ក្ដារចុចឆ្លាតវៃបន្ថែម Sticker អាគី ក្នុងកំណែថ្មី ២.២.៤
ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard) សម្រាប់ទូរស័ព្ទឆ្លាតវៃ (Smartphone) ចេញកំណែជំនាន់ថ្មី គឺជំនាន់ ២.២.៤ ជាមួយនឹងមុខងារផ្ញើសារនូវរូប Sticker ថ្មី ដែលមានឈ្មោះថា «អាគី Sticker» កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ទាំងអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS និងប្រព័ន្ធប្រតិបត្តិការ Android អាចធ្វើបច្ចុប្បន្នភាពក្ដារចុចឆ្លាតវៃនេះទៅកាន់ជំនាន់ ២.២.៤ នេះបានដូចគ្នា។
តើមានអ្វីថ្មីនៅជំនាន់ថ្មីនេះ...
OnePlus 5 និង 5T អាចទាញយក Android 8.1 ផ្លូវការហើយ
ក្រុមហ៊ុនទូរស័ព្ទ OnePlus សម្រេចបញ្ចេញកំណែប្រព័ន្ធប្រតិបត្តិការជំនាន់ Android 8.1 ឬ Oxygen OS 5.1.0 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 5 និង OnePlus 5T ហើយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨។
ការបញ្ចេញកំណែជំនាន់ Android 8.1 ជាផ្លូវការសម្រាប់ទូរស័ព្ទ OnePlus 5 និង...
iOS 11.3 ចេញជាផ្លូវការហើយជាមួយនឹងមុខងារថ្មីជាច្រើន
Apple ប្រកាសចេញឲ្យប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 11.3 ជាផ្លូវការហើយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបានដាក់ឲ្យប្រើប្រាស់សាកល្បងចាប់ពីខែមករា។ អ្នកប្រើប្រាស់ iPhone, iPad, និង iPod touch អាចធ្វើបច្ចុប្បន្នភាព iOS របស់ខ្លួនបានហើយនៅថ្ងៃនេះ។
នៅក្នុងកំណែជំនាន់ iOS ថ្មីនេះ Apple បានបន្ថែមមុខងារថ្មីជាច្រើនរួមមាន រូប Animoji...
OnePlus 3 និង 3T អាចដំឡើង Android Oreo ជាផ្លូវការហើយ
OnePlus ចេញកំណែប្រព័ន្ធប្រតិបត្តិការចុងក្រោយជាផ្លូវការហើយ។ ប្រព័ន្ធប្រតិបត្តិការចុងក្រោយនេះគឺ Oxygen OS 5.0 សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនស៊េរី OnePlus 3 និង OnePlus 3T ដើម្បីដំឡើងប្រព័ន្ធប្រតិបត្តិការទៅកាន់ Android 8.0 Oreo។
ការសម្រេចដាក់ឲ្យធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការលើទូរស័ព្ទ OnePlus 3 និង OnePlus 3T ជាផ្លូវការនេះ ក្រោយពីក្រុមហ៊ុនបានចេញកំណែសាកល្បង (Beta...
Khmer Smart Keyboard (ក្ដារចុចឆ្លាតវៃ) ត្រឡប់មកវិញហើយ
Khmer Smart Keyboard ឬហៅថាក្ដារចុចឆ្លាតវៃ បានត្រឡប់មកវិញហើយសម្រាប់អ្នកប្រើទូរស័ព្ទ iPhone, iPad និង iPod Touch។ ការវិលត្រឡប់មកវិញរបស់ក្ដារចុចឆ្លាតវៃនេះ បន្ទាប់ពីកម្មវិធីនេះបានបាត់ពី App Store របស់ក្រុមហ៊ុន Apple អស់មួយរយៈពេល។
កំណែចុងក្រោយរបស់ក្ដារចុចឆ្លាតវៃ (Khmer Smart Keyboard version 2.1.3) គឺ ២.១.៣...



















