Site icon Tech Khmer

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)។

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)។

ការ​វាយប្រហារ​ដោយ​បន្លំ ដែល​ភាសា​អង់គ្លេស​ហៅថា Phishing Attack ជាទូទៅ​សំដៅ​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិចត្រូនិក​ដោយ​បន្លំ ដើម្បី​បញ្ឆោត​លួច​យក​ព័ត៌មាន​រសើប និង​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ឈ្មោះ​អ្នកប្រើ (Usernames) ពាក្យ​សម្ងាត់ (Passwords) ព័ត៌មាន​កាត​ឥណទាន (Credit Card) និង​អត្តសញ្ញាណ​ដទៃ​ទៀត ជាដើម។

ឧក្រិដ្ឋជន ឬ​ក្រុម​វាយប្រហារ​តែងតែ​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​បញ្ឆោត​ឱ្យ​អ្នក​ ប្រគល់​ពាក្យ​សម្ងាត់​របស់​អ្នក ឬ​បញ្ឆោត​អ្នក​ឱ្យ​ដំឡើង​មេរោគ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ ដើម្បី​ពួក​គេ​មាន​លទ្ធភាព​គ្រប់គ្រង​ឧបករណ៍​ទាំងនោះ​ពី​ចម្ងាយ លួច​ព័ត៌មាន ឬ​លួច​តាមដាន​សកម្មភាព​របស់​អ្នក។

ទម្រង់​នៃ​ការ​វាយប្រហារ​ដោយ​បន្លំ​ដែល​អ្នក​អាច​ទទួល​បាន​ពី​ឧក្រិដ្ឋជន​តាមរយៈ​សារ​អ៊ីមែល ឬ​តំណភ្ជាប់​ដែល​មើល​ទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​វា​មិន​ដូច​ដែល​អ្នក​គិត​នោះ​ទេ ហើយ​ជា​ធម្មតា​ឧក្រិដ្ឋជន​តែងតែ​ព្យាយាម​បញ្ចុះបញ្ចូល​អ្នក​ឱ្យ៖

ធិច​ខ្មែរ សូម​ដកស្រង់​ខ្លឹមសារ​ពី​អង្គការ ឡូខឺឡាយហ្សេសិន លែប (Localization Lab) អំពី​វិធី​ដែល​អាច​ជួយ​អ្នក​ក្នុង​ការ​ការពារ​ពី​ការ​វាយប្រហារ​ដោយ​បន្លំ​ប្រភេទ​នេះ​ដូច​ខាងក្រោម៖

សម្រាប់​សេចក្ដី​លម្អិត​អំពី​វិធីសាស្ត្រ​ប្រឆាំង​នឹង​ការ​វាយប្រហារ​ដោយ​បន្លំ​នេះ សូម​ចុច​ទីនេះ​ដើម្បី​អាន​ឯកសារ​នេះ​ទាំងស្រុង៕

Comments

Exit mobile version