ប្រុងប្រយ័ត្ន! ទំព័រក្លែងជាកម្មវិធី Messenger បន្លំលួចគណនីហ្វេសប៊ុក
នៅពេលថ្មីៗនេះ ក្រុមការងារថិចខ្មែរ (TECH KHMER) សង្កេតឃើញមានផេកមួយចំនួនទើបតែបង្កើតឡើងថ្មីៗនៅចុងខែមេសា នេះ ហើយមាន Boost Page ផង បានបន្លំឈ្មោះស្រដៀងនឹងឈ្មោះកម្មវិធី Messenger របស់ហ្វេសប៊ុក ដោយជំរុញឱ្យអ្នកប្រើប្រាស់ចុចអាប់ដេត (update) កម្មវិធី Messenger។
ទំព័រហ្វេសប៊ុកទាំងនោះមានឈ្មោះដូចជា "Messenger ubdate" និងមានទំព័រជាភាសាខ្មែរមួយទៀតសរសេរថា "ធ្វើបច្ចុប្បន្នភាព" ដោយមានដាក់ឡូហ្គូ (logo) នៃកម្មវិធីផ្ញើសាររបស់ហ្វេសប៊ុក...
តើ Password និង Passphrase ខុសគ្នាដូចម្ដេច? មួយណាល្អជាង?
ពាក្យសម្ងាត់ ឬជាភាសាអង់គ្លេសហៅថា Password ត្រូវបានអ្នកប្រើប្រាស់គណនីអនឡាញ ឬអ្នកប្រើអ៊ីនធឺណិតស្គាល់ជាទូទៅរាប់សិបឆ្នាំមកហើយ ប៉ុន្តែឃ្លាសម្ងាត់ ឬភាសាអង់គ្លេសហៅថា Passphrase កំពុងត្រូវបានគេលើកយកមកពិភាក្សានាពេលបច្ចុប្បន្ននេះ។
អស់រយៈពេលជាច្រើនទសវត្សមកហើយដែលអ្នកប្រើប្រាស់អ៊ីនធឺណិតស្ទើរតែពេញពិភពលោក ត្រូវបានអ្នកជំនាញខាងសន្តិសុខអ៊ីនធឺណិតណែនាំឱ្យបង្កើតនូវពាក្យសម្ងាត់ដែលរឹងមាំឬខ្លាំងដែលអ្នកដទៃមិនអាចទស្សន៍ទាយដឹង ឬបំបែកបានដោយម៉ាស៊ីន ប៉ុន្តែងាយស្រួលចងចាំសម្រាប់ម្ចាស់គណនី។ មានន័យថា ពាក្យសម្ងាត់ដែលខ្លាំងនោះត្រូវតែមានអក្សរធំតូច និមិត្តសញ្ញា និងលេខលាយឡំគ្នា ថែមទាំងត្រូវតែមានចំនួនយ៉ាងតិចក៏ ១២ខ្ទង់ដែរ។
សព្វថ្ងៃ និន្នាការនៃការលួច ឬបំបែកពាក្យសម្ងាត់ (password) និងលួចអត្តសញ្ញាណ (identity theft)...
របៀបកំណត់រយៈពេលឱ្យ iPhone, iPad, iPod Touch ចាក់សោស្វ័យប្រវត្តិពេលអត់ប្រើ
នៅពេលទូរស័ព្ទរបស់អ្នកត្រូវបានកំណត់លេខកូដសម្ងាត់ (passcode) ដើម្បីចាក់សោរួចហើយ នោះមានន័យថា អ្នកត្រូវតែបញ្ចូលលេខកូដសម្ងាត់រាល់ពេល ដើម្បីអាចបើកប្រើប្រាស់ឧបករណ៍របស់អ្នកបាន។
ទោះជាយ៉ាងណា អ្នកក៏អាចកំណត់រយៈពេលនៃការបិទអេក្រង់ទូរស័ព្ទ iPhone ឬ iPad ឬ iPod touch របស់អ្នកក្នុងថេរវេលាណាមួយបានផងដែរ ដូចជាកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៣០វិនាទី ប្រសិនបើអ្នកមិនបានប្រើប្រាស់ឧបករណ៍របស់អ្នក។
ហេតុអ្វីត្រូវកំណត់ឱ្យបិទអេក្រង់ដោយស្វ័យប្រវត្តិ? ចម្លើយគឺសាមញ្ញទេ។ ការកំណត់របៀបនេះ គឺការពារក្នុងករណីណាមួយដែលអ្នកមិនបានបិទអេក្រង់ឧបករណ៍របស់អ្នក ហើយក្នុងចន្លោះពេលនោះមានអ្នកផ្សេងលួចប្រើឧបករណ៍របស់អ្នក។ ម្យ៉ាងវិញទៀត វាក៏ជួយសន្សំសំចៃថាមពលថ្មឧបករណ៍របស់អ្នកបានមួយកម្រិតថែមទៀតផងដែរ។
របៀបកំណត់រយៈពេលបិទអេក្រង់ដោយស្វ័យប្រវត្តិ
១-ចុចបើកកម្មវិធី Settings...
របៀបប្ដូរឈ្មោះនិងពាក្យសម្ងាត់ WiFi និង Mikrotik Router
នៅក្នុងសម័យកាលដែលគេនិយមទៅលើការប្រើប្រាស់អ៊ីនធឺណិត (Internet) Mikrotik Router គឺជាឧបករណ៍ដែលពេញនិយមមួយក្នុងចំណោមឧបករណ៍ដែលគេប្រើប្រាស់សម្រាប់ការចែករំលែក WiFi ទៅកាន់ User ឬអ្នកប្រើប្រាស់អ៊ីនធឺណិត។ អ្នកប្រហែលជាមានឧបករណ៍នេះនៅក្នុងផ្ទះ ឬធ្លាប់ឃើញវានៅក្នុងហាងកាហ្វេ ឬកន្លែងនានាដែលគេប្រើសម្រាប់ចែករំលែកអ៊ីនធឺណិត។
អ្វីដែលអ្នកនឹងដឹង
ប្រភេទខ្លះៗនៃឧបករណ៍ Mikrotik Router
របៀបប្ដូរកូដសម្ងាត់ចូល Mikrotik Router
របៀបប្ដូរឈ្មោះដើម្បីចូល Mikrotik Router
របៀបប្ដូរកូដសម្ងាត់ WiFi
រូបរាងប្រភេទខ្លះៗរបស់ Mikrotik Router
ប្រសិនបើ Mikrotik Router ដែលអ្នកកំពុងប្រើប្រាស់ត្រូវបានគេលួចចូលទៅគ្រប់គ្រងបាន...
គណនីអ្នកប្រើ Zoom រាប់ម៉ឺនត្រូវបានដាក់លក់លើ Dark Web
គណនីអ្នកប្រើប្រាស់កម្មវិធី Zoom ប្រមាណ ៥៣ម៉ឺនគណនី (៥៣០ ០០០) រួមមានទាំងពាក្យសម្ងាត់ (password) និងអ៊ីមែល (email address) ត្រូវបានគេដាក់លក់នៅលើវេបសាយ Dark Web នៅពេលថ្មីៗនេះ។
ក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិត (cybersecurity) ឈ្មោះ Cyble បានទិញទិន្នន័យនៃគណនីអ្នកប្រើប្រាស់កម្មវិធី Zoom នេះពី Dark Web ដើម្បីជូនដំណឹងអំពីការលេចធ្លាយទិន្នន័យទៅដល់អតិថិជន។...
របៀបដើម្បីជៀសផុតពីការវាយប្រហារដោយបន្លំ (Phishing Attack)
ការវាយប្រហារដោយបន្លំ ដែលភាសាអង់គ្លេសហៅថា Phishing Attack ជាទូទៅសំដៅដល់ការប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងអេឡិចត្រូនិកដោយបន្លំ ដើម្បីបញ្ឆោតលួចយកព័ត៌មានរសើប និងព័ត៌មានសម្ងាត់របស់អ្នកប្រើប្រាស់ ដូចជាឈ្មោះអ្នកប្រើ (Usernames) ពាក្យសម្ងាត់ (Passwords) ព័ត៌មានកាតឥណទាន (Credit Card) និងអត្តសញ្ញាណដទៃទៀត ជាដើម។
ឧក្រិដ្ឋជន ឬក្រុមវាយប្រហារតែងតែប្រើប្រាស់គ្រប់វិធីដើម្បីបញ្ឆោតឱ្យអ្នក ប្រគល់ពាក្យសម្ងាត់របស់អ្នក ឬបញ្ឆោតអ្នកឱ្យដំឡើងមេរោគនៅលើឧបករណ៍អេឡិចត្រូនិករបស់អ្នក ដើម្បីពួកគេមានលទ្ធភាពគ្រប់គ្រងឧបករណ៍ទាំងនោះពីចម្ងាយ លួចព័ត៌មាន ឬលួចតាមដានសកម្មភាពរបស់អ្នក។
ទម្រង់នៃការវាយប្រហារដោយបន្លំដែលអ្នកអាចទទួលបានពីឧក្រិដ្ឋជនតាមរយៈសារអ៊ីមែល ឬតំណភ្ជាប់ដែលមើលទៅហាក់ដូចជាធម្មតា ប៉ុន្តែវាមិនដូចដែលអ្នកគិតនោះទេ...
របៀបចាក់សោពីរតង់ (2FA) លើគណនីហ្វេសប៊ុកតាមរយៈលេខទូរសព្ទ (Android)
ការថែរក្សាសុវត្ថិភាពលើគណនីហ្វេសប៊ុក
(Facebook Account)
គឺប្រៀបបាននឹងការថែរក្សាសុវត្ថិភាពរបស់មនុស្សយើងម្នាក់ៗដែរ
ពីព្រោះម្ចាស់គណនីនីមួយៗប្រាកដណាស់មិនចង់ឱ្យអ្នកណាម្នាក់រំខានដោយការលួចចូលទៅក្នុងគណនីរបស់ខ្លួនឡើយ។
តម្លៃនៃគណនីហ្វេសប៊ុក
គឺមានតម្លៃប្រែប្រួលទៅតាមកិច្ចការដែលអ្នកធ្វើរាល់ថ្ងៃនៅលើហ្វេសប៊ុក។
អ្នកខ្លះ
គណនីហ្វេសប៊ុកគឺជាមាសប្រាក់របស់ពួកគាត់
ចំណែកឯអ្នកខ្លះទៀត
វាគ្រាន់តែជាកន្លែងកម្សាន្តប៉ុណ្ណោះសម្រាប់ពួកគាត់
ហើយពួកគាត់មិនខ្វល់នឹងការបាត់បង់គណនីហ្វេសប៊ុកនោះទេ
ពីព្រោះពួកគាត់មានលទ្ធភាពបង្កើតបានថ្មីជានិច្ច
ប៉ុន្តែពួកគាត់ភ្លេចគិតដល់សុវត្ថិភាពរបស់មិត្តភ័ក្ដិ
ឬបងប្អូនសាច់ញាតិរបស់គាត់។
ហេតុអ្វីបានជាយើងនិយាយដូច្នេះ?
គឺថា
នៅពេលដែលមានជនខិលខូចលួចយកគណនីហ្វេសប៊ុករបស់យើងបាន
ទោះបីជាគណនីហ្វេសប៊ុកនោះមិនសំខាន់
ឬមិនមានការណ៍សម្ងាត់ស្អីក៏ដោយ
ប៉ុន្តែជនខិលខូចប្រាកដណាស់នឹងប្រើគណនីហ្វេសប៊ុកដែលគេលួចបាន
យកទៅបោកបញ្ឆោតមិត្តភ័ក្ដិ
ឬសាច់ញាតិបងប្អូនរបស់ម្ចាស់គណនីនោះ។
ជួនកាល មិត្តភ័ក្ដិ
ឬសាច់ញាតិរបស់ពួកគាត់អាចនឹងខាតបង់ប្រយោជន៍ធំ
ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់គណនីហ្វេសប៊ុក។
ដូច្នេះហើយ ការចាក់សោមួយតង់ទៀត ឬគេហៅថាការផ្ទៀងផ្ទាត់ពីរកត្តា (Two-Factor Authentication, 2FA) នៅលើគណនីហ្វេសប៊ុករបស់យើង អាចការពារសុវត្ថិភាពគណនីរបស់យើងហើយ ថែមទាំងជួយការពារដល់ផលប្រយោជន៍របស់បងប្អូនសាច់ញាតិរបស់យើងថែមទៀត។ នៅពេលអ្នកបានកំណត់ការកផ្ទៀងផ្ទាត់ពីរកត្តា (ចាក់សោមួយតង់ទៀត) លើគណនីហ្វេសប៊ុករួចហើយ នោះរាល់ពេលដែលមានអ្នកដទៃ ឬជនខិលខូចព្យាយាមប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នក ហ្វេសប៊ុកនឹងផ្ញើសារជូនដំណឹងដល់អ្នក ហើយវាទាមទារនូវលេខកូដ ៦ខ្ទង់ទៀតដែលហ្វេសប៊ុកផ្ញើសារចូលទៅក្នុងលេខទូរសព្ទរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ការចូលប្រើប្រាស់ បើពួកគេមិនមានលេខកូដ ៦ខ្ទង់នោះទេ នោះពួកគេមិនអាចចូលទៅប្រើប្រាស់គណនីហ្វេសប៊ុករបស់អ្នកបានឡើយ។
របៀបកំណត់ការផ្ទៀងផ្ទាត់ពីរកត្តាសម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android...
៣ចំណុចអ្នកគួរធ្វើភ្លាម បើសង្ស័យថាត្រូវគេលួច hack គណនីហ្វេសប៊ុក
ក្រុមហ៊ុនហ្វេសប៊ុក (Facebook) បានប្រកាសកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ថា គណនីហ្វេសប៊ុក (Facebook Account) ប្រមាណ ៥០លានគណនី ត្រូវបានហេគឃឺដែលមិនស្គាល់ឈ្មោះ (unknown hacker) ឬហេគឃឺមួយក្រុម (a group of hackers) វាយប្រហារតាមរយៈមុខងារ View As។
Hacker បានប្រើប្រាស់ចំណុចខ្សោយរបស់មុខងារ View...
របៀបបង្កើតពាក្យសម្ងាត់ (password) មានសុវត្ថិភាពខ្ពស់ឬរឹងមាំ
ពាក្យសម្ងាត់ (Password) ត្រូវបានបង្កើតឡើងដើម្បីការពារគណនីនៅលើអនឡាញ (Online Account) ដូចជាគណនីហ្វេសប៊ុក (Facebook Account) គណនីជីមែល (Gmail Account) គណនីយ៉ាហ៊ូ (Yahoo Account) គណនីធនាគារអនឡាញ និងគេហទំព័រទិញលក់ទំនិញអនឡាញជាដើម។
ចុះបើពាក្យសម្ងាត់របស់អ្នកត្រូវបានគេលួចយក បំបែកបាន ឬរាវរកឃើញ តើនឹងមានរឿងអ្វីខ្លះកើតឡើងចំពោះគណនីនៅលើអនឡាញ និងទិន្នន័យរបស់អ្នក? ច្បាស់ណាស់ នៅពេលនោះរូបភាពឯកជនរបស់អ្នកអាចនឹងត្រូវជនខិលខូចទាំងនោះដាក់បង្ហាញនៅលើអ៊ីនធឺណិត ឬនឹងត្រូវពួកគេគំរាមកំហែងទាមទារឲ្យបង់លុយជាថ្នូរនឹងមិនបង្ហាញព័ត៌មានទាំងនោះ។ល។ លើសពីនេះទៀត...
អ្នកប្រើ Facebook គួរដឹងពីល្បិច Hackers ឆបោកតាមតំណភ្ជាប់ (Link)
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ (Anti Cyber Crime Department, ACCD) បានជូនដំណឹងដល់អ្នកប្រើប្រាស់អ៊ីនធឺណិត ទូរស័ព្ទឆ្លាតវៃ ជាពិសេសអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) អំពីការឆបោកតាមរយៈតំណភ្ជាប់ (Link) ដែលតម្រូវឲ្យផ្លាស់ប្ដូរអ៊ីមែល និងពាក្យសម្ងាត់ (password)។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្រកាសនៅលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ ថា សូមពលរដ្ឋទាំងអស់យកចិត្តទុកដាក់ចំពោះសារអ៊ីមែល សារតាមទូរស័ព្ទដៃ សារតាមហ្វេសប៊ុក ឬក៏សារតាមកម្មវិធីផ្សេងៗទៀតដែលតម្រូវឲ្យលោកអ្នកចុចលើតំណភ្ជាប់...
Twitter ស្នើឲ្យអ្នកប្រើប្រាស់ប្ដូរលេខកូដសម្ងាត់
ក្រុមហ៊ុន Twitter ប្រកាសឲ្យអ្នកប្រើប្រាស់សេវាកម្មរបស់ខ្លួនទាំងអស់ ប្រញាប់ផ្លាស់ប្ដូរលេខកូដសម្ងាត់ (password) គណនី Twitter របស់ពួកគេ។
សេចក្ដីប្រកាសនេះ បន្ទាប់ពីក្រុមហ៊ុន Twitter រកឃើញថា មានកំហុសឆ្គងក្នុងការរក្សាលេខកូដសម្ងាត់របស់អ្នកប្រើប្រាស់ដែលគេអាចអានលេខកូដសម្ងាត់បាន (readable text password) នៅក្នុងប្រព័ន្ធកុំព្យូទ័រដោយមិនដឹងមូលហេតុ។
បើតាមសេចក្ដីប្រកាសរបស់ Twitter Support នៃក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងទៀតថា...
របៀបទាញយកគណនីហ្វេសប៊ុកដែលត្រូវគេហេគយកមកវិញ
បច្ចុប្បន្ន មនុស្សទូទៅប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ដើម្បីទំនាក់ទំនងគ្នាជាមួយមិត្តភ័ក្ដិ គ្រួសារ ទំនាក់ទំនងក្នុងការលក់ដូរទំនិញ ផ្សព្វផ្សាយផលិតផលផ្សេងៗ ផ្សព្វផ្សាយពីម៉ាកក្រុមហ៊ុនរបស់ខ្លួនឲ្យអ្នកដទៃកាន់តែស្គាល់ ផ្សព្វផ្សាយសេវាកម្មថ្មីៗរបស់ក្រុមហ៊ុន ជាដើម មានការកើនឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងការកើនឡើងនេះ គណនីហ្វេសប៊ុកក៏ជាមុខសញ្ញារបស់ក្រុមខិលខូចលួចយកដែរ (Facebook Account Hacked)។
អ្នកប្រើប្រាស់គណនីហ្វេសប៊ុកជាច្រើន បានក្លាយជាជនរងគ្រោះនៃការលួចយកគណនីហ្វេសប៊ុក ហើយក្នុងចំណោមជនរងគ្រោះមួយចំនួនដែលត្រូវបានក្រុមហេគឃ័រ (Hackers) លួចយកគណនីហ្វេសប៊ុកនោះ ក៏ពុំមានលទ្ធភាពស្រោចស្រង់គណនីរបស់ខ្លួនមកវិញដែរ ពីព្រោះតែខ្វះបច្ចេកទេស ឬមិនដឹងពីរបៀបនៃការទាញយកគណនីមកវិញ។
ដោយសារបញ្ហានេះ Tech...
Authy App កម្មវិធីបង្កើនសុវត្ថិភាពគណនីអនឡាញ
អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនប្រាកដជាបារម្ភខ្លាចមានគេលួចចូល ឬលួចគ្រប់គ្រងគណនីអនឡាញរបស់ខ្លួន ដូចជាគណនីហ្វេសប៊ុក (facebook account) ទំព័រហ្វេសប៊ុក (facebook page) ជីមែល (Gmail) និង ថ្វីតធឺ (Twitter) ជាដើម។
ទោះបីជាអ្នកបានដាក់លេខកូដសម្ងាត់វែង ឬពិបាកក៏ដោយ ក៏ក្រុមហេគឃ័រ (Hackers) អាចមានវិធីផ្សេងដើម្បីលួចចូលទៅកាន់គណនីអនឡាញទាំងនោះដែរ គ្រាន់តែពួកគេអាចប្រើរយៈពេលយូរតែប៉ុណ្ណោះ។
តើមានវិធីណាអាចជួយបង្កើនសុវត្ថិភាពឲ្យកាន់តែល្អនៅលើបណ្ដាញសង្គម និងគណនីអ៊ីមែលរបស់ខ្ញុំ?
ប្រាកដជាមាន! ទន្ទឹមនឹងមានក្រុមលួច ក៏មានក្រុមដែលការពារដែរ។ ក្រុមការពារតែងតែរិះរកវិធីសាស្ត្រដើម្បីផ្ដល់ជូនអ្នកប្រើប្រាស់គណនីនៅលើអ៊ីនធឺណិត អាចការពារខ្លួនពីក្រុមហេគឃ័រទាំងនោះ។
តួយ៉ាងកម្មវិធី...
Apple ID is due to expire today text sms to iPhone
ថ្មីៗនេះ ក្រុមហេគឃ័រ (Hackers) បានប្រើបច្ចេកទេសដែលគេហៅថា ស្ទូចត្រី (Phishing) ដើម្បីលួចយកទិន្នន័យពីអ្នកប្រើប្រាស់ទូរស័ព្ទ iPhone ដោយផ្ញើសារ (text message) ទៅកាន់ទូរស័ព្ទដៃរបស់អ្នក។
ក្នុងសារដែលក្រុមហេគឃ័រផ្ញើឲ្យនោះ គឺក្នុងបំណងឲ្យអ្នកបំពេញព័ត៌មានអំពី Apple ID របស់អ្នកក្រោមហេតុផលថា Apple ID របស់អ្នកជិតផុតថ្ងៃកំណត់ប្រើប្រាស់ហើយ (មើលរូបខាងក្រោម)។
ពួកហេគឃ័រ (Hackers) បានបន្លំផ្ញើសារថា ក្រុមហ៊ុន Apple...