32 C
Phnom Penh
Wednesday ទី​19 March ឆ្នាំ​2025

មេរោគ (Maleware/Virus)

Maleware or Virus cateogry

៧០​ម៉ឺន​វេបសាយ​ប្រឈម​នឹង​ការ​ហេគ​តាម​ចំណុច​ខ្សោយ WordPress Plugin

អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន រក​ឃើញ​ចំណុច​ខ្សោយ ឬ​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​នៅ​ក្នុង​កម្មវិធី​បន្ថែម (Plugin) មួយ​នៅ​លើ WordPress ឈ្មោះ File Manager ដែល​មាន​អ្នក​ដំឡើង​ជាង ៧០​ម៉ឺន​វេបសាយ (៧០០.០០០​វេបសាយ)។ ក្រុម​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី​ក្រុមហ៊ុន Wordfence ជូន​ដំណឹង​នៅ​ថ្ងៃ​ទី​១ កញ្ញា ពី​ការ​រក​ឃើញ​ភាព​ងាយ​រងគ្រោះ​ធ្ងន់ធ្ងរ​មាន​នៅ​ក្នុង Plugin សម្រាប់ WordPress ឈ្មោះ File Manager ដែល​ចំណុច​ខ្សោយ​នេះ​អនុញ្ញាត​ឱ្យ​ក្រុម​ហេគឃឺ...

Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន 19 ដែល​ផ្ទុក Adware និង​ស្នើ​អ្នក​ប្រើ​លុប​ចេញ​ពី​ទូរស័ព្ទ

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ១៩ (Apps) ចេញ​ពី​ហាង Google Play Store របស់​ខ្លួន​ដែល​ក្រុមហ៊ុន​ចាត់ទុក​ជា​កម្មវិធី​មាន​គ្រោះថ្នាក់​ដល់​អ្នក​ប្រើប្រាស់ ដោយសារ​វា​មាន​បង្កប់ Adware (មេរោគ)។ កម្មវិធី​ទូរស័ព្ទ​ទាំងនោះ ត្រូវ​បាន​គេ​ទាញ​យក​ពី Google Play Store រាប់​លាន​ដង​ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។ ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​ឌីជីថល​ឈ្មោះ White Ops Satori Threat Intelligence បាន​ស្រាវជ្រាវ...

Google លុប ២៥ Apps ចេញ​ពី Play Store ដែល​លួច​អត្តសញ្ញាណ​អ្នក​ប្រើ​ហ្វេសប៊ុក

ក្រុមហ៊ុន Google លុប​កម្មវិធី​ទូរស័ព្ទ​ចំនួន ២៥ (Apps) ចេញពី Play Store របស់​ក្រុមហ៊ុន ដោយសារ​កម្មវិធី​ទាំងនេះ​បាន​លួច​យក​ព័ត៌មាន​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (Facebook)។ កម្មវិធី​ទូរស័ព្ទ​ទាំង ២៥ នេះ​ត្រូវ​បាន​គេ​ទាញ​យក (download) ប្រមាណ ២,៣៤​លាន​ដង​មុន​នឹង​ត្រូវ​ក្រុមហ៊ុន​លុប​ចេញពី​ហាង ហើយ​កម្មវិធី​ទាំងនេះ​គឺ​បង្កើត​ឡើង​ដោយ​ក្រុម​តែមួយ។ ទោះបីជា​ពួក​វា​មាន​មុខងារ​ផ្សេងៗ​គ្នា​ក៏ដោយ ប៉ុន្តែ​កម្មវិធី​ទាំងអស់​នេះ​ដំណើរការ​មាន​លក្ខណៈ​ដូច​គ្នា។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់ ZDNet កាលពី​ចុងខែ​មិថុនា ឆ្នាំ​២០២០។ យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​បារាំង​ឈ្មោះ Evina...
របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)។

របៀប​ដើម្បី​ជៀស​ផុត​ពី​ការ​វាយប្រហារ​ដោយ​បន្លំ (Phishing Attack)

ការ​វាយប្រហារ​ដោយ​បន្លំ ដែល​ភាសា​អង់គ្លេស​ហៅថា Phishing Attack ជាទូទៅ​សំដៅ​ដល់​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិចត្រូនិក​ដោយ​បន្លំ ដើម្បី​បញ្ឆោត​លួច​យក​ព័ត៌មាន​រសើប និង​ព័ត៌មាន​សម្ងាត់​របស់​អ្នក​ប្រើប្រាស់ ដូចជា​ឈ្មោះ​អ្នកប្រើ (Usernames) ពាក្យ​សម្ងាត់ (Passwords) ព័ត៌មាន​កាត​ឥណទាន (Credit Card) និង​អត្តសញ្ញាណ​ដទៃ​ទៀត ជាដើម។ ឧក្រិដ្ឋជន ឬ​ក្រុម​វាយប្រហារ​តែងតែ​ប្រើប្រាស់​គ្រប់​វិធី​ដើម្បី​បញ្ឆោត​ឱ្យ​អ្នក​ ប្រគល់​ពាក្យ​សម្ងាត់​របស់​អ្នក ឬ​បញ្ឆោត​អ្នក​ឱ្យ​ដំឡើង​មេរោគ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​របស់​អ្នក​ ដើម្បី​ពួក​គេ​មាន​លទ្ធភាព​គ្រប់គ្រង​ឧបករណ៍​ទាំងនោះ​ពី​ចម្ងាយ លួច​ព័ត៌មាន ឬ​លួច​តាមដាន​សកម្មភាព​របស់​អ្នក។ ទម្រង់​នៃ​ការ​វាយប្រហារ​ដោយ​បន្លំ​ដែល​អ្នក​អាច​ទទួល​បាន​ពី​ឧក្រិដ្ឋជន​តាមរយៈ​សារ​អ៊ីមែល ឬ​តំណភ្ជាប់​ដែល​មើល​ទៅ​ហាក់ដូចជា​ធម្មតា ប៉ុន្តែ​វា​មិន​ដូច​ដែល​អ្នក​គិត​នោះ​ទេ...
ការ​បន្លំ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​មេរោគ Covid-19 (Covid-19 Scam Alert)។

អ្នក​ជំនាញ​ប្រាប់​ពី​វេបសាយ​និង​អ៊ីមែល​បន្លំ​ទាក់ទង​នឹង Covid-19

ខណៈ​ដែល​មេរោគ​កូរ៉ូណា​វីរុស ឬ​ហៅ​ថា​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​លើ​សកលលោក ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា ក្រុម​ទុច្ចរិត​បាន​ចុះ​ឈ្មោះ​វេបសាយ​ជាច្រើន និង​ផ្ញើ​អ៊ីមែល​បន្លំ​យ៉ាង​ច្រើន​ដើម្បី​ព្យាយាម​រក​លុយ​ពី​ការ​រាតត្បាត​នេះ។ របាយការណ៍​ពី​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត​ឈ្មោះ Recorded Future ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១២ មីនា កត់​សម្គាល់​ឃើញ​ថា មាន​ការ​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់​នៃ​ការ​ចុះ​ឈ្មោះ​វេបសាយ​ទាក់ទង​នឹង​វីរុស​កូវីដ-១៩ ដែល​គេ​ជឿជាក់​ថា វេបសាយ​មួយ​ចំនួន​កំពុង​តែ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​លួច​យក​ព័ត៌មាន​ពី​អ្នក​ទទួល​អ៊ីមែល ឬ​ចម្លង​មេរោគ (malware) ទៅ​កាន់​អ្នក​ទាំងនោះ។ នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future អ្នកស្រី Lindsay Kaye ចាត់​ទុក​ឈ្មោះ​វេបសាយ (domain) ខាង​ក្រោម​នេះ​ថា​មាន​គ្រោះថ្នាក់​បំផុត៖ coronavirusstatusspace coronavirus-mapcom blogcoronacl.canalcerodigital coronaviruszone coronavirus-realtimecom coronavirusapp bgvfr.coronavirusawarexyz coronavirusawarexyz ស្ថាបនិក​ផ្នែក​ឃ្លាំង​ទុក​មេរោគ (malware repository) គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Google និង​ជា​ស្ថាបនិក​វេបសាយ​សេវាកម្ម​តេស្ដ​ប្រឆាំង​នឹង​វីរុស ឈ្មោះ VirusTotal លោក Bernardo Quintero ត្រួត​ពិនិត្យ​ឈ្មោះ​វេបសាយ (domain) ដែល​រាយការណ៍​ដោយ​ក្រុមហ៊ុន Recorded Future។ គាត់​និយាយ​ប្រាប់​ទស្សនាវដ្ដី Forbes ថា វេបសាយ​ខាង​ក្រោម​ក៏​បង្ហាញ​ពី​សញ្ញា​នៃ​គ្រោះថ្នាក់​ផង​ដែរ ខណៈ​វេបសាយ​ទាំងនោះ​ត្រូវ​បាន​កម្មវិធី​កម្ចាត់​មេរោគ​រក​ឃើញ៖ corona-virushealthcare survivecoronavirusorg vaccine-coronaviruscom coronaviruscc bestcoronavirusprotecttk coronavirusupdatetk ហេតុ​ដូចនេះ សូម​កុំ​ចូល​ទៅ​កាន់​វេបសាយ​ដែល​បាន​រៀបរាប់​ខាង​លើ ដើម្បី​ជៀសវាង​ហានិភ័យ​ផ្សេងៗ ហើយ​ប្រសិន​បើ​អ្នក​ទទួល​បាន​អ៊ីមែល​មក​ពី​អាសយដ្ឋាន​វេបសាយ​ទាំងនោះ ឬ​ក៏​មាន​ដាក់​តំណ​ភ្ជាប់​នៅ​ក្នុង​អ៊ីមែល សូម​ប្រុងប្រយ័ត្ន កុំ​ចុច​លើ​វា និង​កុំ​បើក​ឯកសារ​ដែល​មាន​នៅ​ក្នុង​អ៊ីមែល​ឱ្យ​សោះ។ សូម​អ្នក​បិទ​អ៊ីមែល និង​លុប​វា​ចេញ​ពី​ប្រអប់​សារ​របស់​អ្នក។ អ្នកស្រី Kaye ដែល​ជា​នាយក​ផ្នែក​លទ្ធផល​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​សន្តិសុខ​អ៊ីនធឺណិត Recorded Future បន្ត​ថា នៅ​មាន​ឈ្មោះ​វេបសាយ​ជាច្រើន​ទៀត​ដែល​ទាក់ទង​នឹង​មេរោគ​កូរ៉ូណា​វីរុស (coronavirus) ត្រូវ​បាន​គេ​ចុះ​ឈ្មោះ​នៅ​ពេល​ថ្មីៗ​នេះ ហើយ​មិន​ទាន់​មាន​សកម្មភាព​ឧក្រិដ្ឋ​ណា​មួយ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នកស្រី​ថា​ពួក​គេ​អាច​នឹង​ធ្វើ​សកម្មភាព​នៅ​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ៕
ការ​ការពារ​ខ្លួន​ពី​ការ​វាយប្រហារ​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ (Covid-19)។

Hackers សន្យា​មិន​វាយ​ប្រហារ​ស្ថាប័ន​សុខាភិបាល​អំឡុង​កូវីដ-១៩​រាតត្បាត

ក្រុម​ហេគឃឺ (Hackers) ល្បីល្បាញ​ពីរ​ក្រុម សន្យា​ថា​នឹង​មិន​ធ្វើ​ការ​វាយ​ប្រហារ​លើ​អង្គភាព​ថែទាំ​សុខភាព​ទេ​ក្នុង​អំឡុង​មេរោគ​កូវីដ-១៩ (Covid-19) កំពុង​រាតត្បាត​ស្ទើរ​ពេញ​ពិភពលោក។ ទស្សនាវដ្ដី Forbes ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២០ នេះ​ថា ក្រុម​ឧក្រិដ្ឋជន​អ៊ីនធឺណិត (cybercrime) ដ៏​ល្បីល្បាញ​ខាង​មេរោគ​ចាប់​ជំរិត Ransomware ចំនួន​ពីរ​ក្រុម ចេញ​សេចក្ដី​ប្រកាស​ថា ពួក​គេ​នឹង​មិន​វាយ​ប្រហារ​លើ​អង្គភាព​ថែទាំ​សុខភាព និង​ឱសថ​នោះ​ទេ​ក្នុង​ពេល​ដែល​មេរោគ​កូរ៉ូណា​កំពុង​រាតត្បាត។ ទាក់ទង​នឹង​ការ​សន្យា​នេះ ថា​តើ​យើង​អាច​ជឿ​លើ​ពាក្យ​សន្យា​នោះ​ដែរ​ឬ​អត់ ហើយ​ថា​តើ​ក្រុម​ឧក្រិដ្ឋជន​អាច​ការពារ​អង្គភាព​ថែទាំ​សុខភាព​ពី​ការ​វាយ​ប្រហារ​បាន​ដែរ​ឬ​ទេ។ មេធាវី​សហរដ្ឋ​អាមេរិក លោក Scott Brady បាន​ព្រមាន​ដល់​ប្រជាជន​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​រលក​នៃ​ការ​បោកប្រាស់​ថ្មី​ដែល​មិន​ធ្លាប់​មាន តាម​រយៈ​ការ​ចែកចាយ​វេបសាយ​ផែនទី​នៃ​ការ​ចម្លង​មេរោគ​កូវីដ-១៩ ដោយ​មាន​បង្កប់​មេរោគ (malware) កន្លង​ទៅ​ថ្មីៗ​នេះ។ ទស្សនាវដ្ដី​ដដែល​សរសេរ​ទៀត​ថា អ្នក​បង្កើត​វេបសាយ BleepingComputer លោក Lawrence Abrams បាន​សួរ​សំណួរ​សាមញ្ញ​ទៅ​កាន់​ក្រុម​ហេគឃឺ​ដែល​នៅ​ពី​ក្រោយ​នៃ​ការ​វាយ​ប្រហារ​ដោយ​មេរោគ​ចាប់​ជំរិត Ransomware ថា «តើ​អ្នក​នឹង​បន្ត​វាយ​ប្រហារ​អង្គភាព​ថែទាំ​សុខភាព និង​ឱសថ​នៅ​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​មេរោគ​កូវីដ-១៩ ទៀត​ទេ?» ចម្លើយ​របស់​ពួក​គេ អាច​ធ្វើ​ឱ្យ​អ្នក​អាន​ជាច្រើន​ភ្ញាក់​ផ្អើល។ ក្រុម​ដំបូង​ដែល​ឆ្លើយ​នឹង​សំណួរ​នេះ គឺ...
មេរោគ​ទូរសព្ទ​ថ្មី​មួយ​ជា​ប្រភេទ Malware ឈ្មោះ Agent Smith។

មេរោគ​ថ្មី​ជ្រាប​ចូល​ទូរសព្ទ​ប្រើ Android ប្រមាណ ២៥​លាន​គ្រឿង

អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) រួម​មាន​ទូរសព្ទ​ឆ្លាតវៃ (Smartphone) និង​ថេបប្លិត (Tablets) ប្រមាណ ២៥​លាន​គ្រឿង​ទូទាំង​ពិភពលោក ត្រូវ​បាន​គេ​រាយការណ៍​ថា មេរោគ​ថ្មី​ឈ្មោះ Agent Smith បាន​ជ្រាប​ចូល​ទៅ​ក្នុង​ឧបករណ៍​របស់​ពួក​គេ​រួច​ទៅ​ហើយ​នៅ​ពេល​ថ្មីៗ​នេះ។ ក្រុម​អ្នក​ស្រាវជ្រាវ​ផ្នែក​សន្តិសុខ​ឌីជីថល Check Point ចុះ​ផ្សាយ​នៅ​លើ​វេបសាយ (Website) របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា ក្រុម​ខ្លួន​បាន​រក​ឃើញ​មេរោគ​ទូរសព្ទ​ថ្មី​មួយ​ជា​ប្រភេទ Malware បាន​ឆ្លង​ចូល​យ៉ាង​ស្ងាត់ៗ​ទៅ​ក្នុង​ទូរសព្ទ​ប្រមាណ...
Norsk Hydro

មេរោគ ransomware ថ្មី វាយ​ប្រហារ​ក្រុមហ៊ុន​ដ៏​ធំ​មួយ​រហូត​បិទ​រោងចក្រ​ជាច្រើន

ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ដ៏​ធំ​មួយ​នៅ​លើ​ពិភពលោក ត្រូវ​បាន​បង្ខំ​ចិត្ត​បិទ​រោងចក្រ​ជាច្រើន​ទីតាំង​ទូទាំង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ពី​មេរោគ ransomware ថ្មី​មួយ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩។ ក្រុមហ៊ុន​ផលិត​អាលុយមីញ៉ូម​ឈ្មោះ Norsk Hydro បាន​ឲ្យ​ដឹង​តាម​រយៈ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៩ មីនា ថា ក្រុមហ៊ុន​បាន​បិទ​រោងចក្រ​ជាច្រើន​ជា​បណ្ដោះអាសន្ន។ ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រុមហ៊ុន​មិន​អាច​ប្រើ​ការ​បាន ក្រុមហ៊ុន​ក៏​ប្ដូរ​ទៅ​ធ្វើ​ប្រតិបត្តិការ​រោងចក្រ​តាម​របៀប​ធម្មតា​វិញ (manual) នៅ​កន្លែង​ដែល​អាច​ធ្វើ​ទៅ​បាន ដូចជា​នៅ​ប្រទេស Norway, Qatar, និង Brazil ដើម្បី​បន្ត​ប្រតិបត្តិការ​មួយ​ចំនួន។ CFO របស់​ក្រុមហ៊ុន Norsk Hydro លោក Eivind Kallevik ឲ្យ​ដឹង​ថា ប្រព័ន្ធ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​រង​ការ​វាយ​ប្រហារ​ដោយ​មេរោគ ransomware ថ្មី​មួយ​ឈ្មោះ LockerGoga ដែល​ធ្វើ​កូដនីយកម្ម (encrypt) រាល់​ឯកសារ​នៅ​លើ​កុំព្យូទ័រ​គោលដៅ ហើយ​តម្រូវ​ឲ្យ​បង់​លុយ​ដើម្បី​បំប្លែង​ឯកសារ​ទាំងនោះ​ទៅ​សភាព​ដើម​វិញ។ លោក​បន្ត​ថា «ស្ថានការណ៍​គឺ​អាក្រក់​ខ្លាំង​ណាស់។ បណ្ដាញ​ទូទាំង​ពិភពលោក​បាន​ធ្លាក់​ចុះ ហើយ​ប៉ះពាល់​ដល់​ផលិតកម្ម​ទាំងអស់ ក៏ដូចជា​ប្រតិបត្តិការ​ការិយាល័យ​របស់​យើង​ផង​ដែរ»។ ការ​វាយ​ប្រហារ​នេះ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ជំនាញ​ខាង​ព័ត៌មានវិទ្យា​របស់​ក្រុមហ៊ុន​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ (ពេលវេលា​នៅ​អឺរ៉ុប) ហើយ​ក្រុមហ៊ុន​កំពុង​តែ​ធ្វើ​ការ​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​នេះ ក៏ដូចជា​ស៊ើប​អង្កេត​ដើម្បី​ដឹង​ពី​ទំហំ​នៃ​ឧបទ្ទវហេតុ​នេះ។ នៅ​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​ក្រុមហ៊ុន​បាន​បាត់បង់​ទិន្នន័យ​សំខាន់ៗ​ណា​ខ្លះ​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​វេបសាយ The Hacker News។ សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​ផង។ សូម​អរគុណ..! កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕
កម្មវិធី WhatsApp Plus ដែល​ក្លែងក្លាយ។

កុំ​ទាញ​យក​កម្មវិធី WhatsApp Plus ឲ្យ​សោះ

នៅ​ពេល​លោក​អ្នក​ទាញ​យក​កម្មវិធី​ដើម្បី​ដំឡើង​លើ​ទូរស័ព្ទ ដូចជា កម្មវិធី​ផ្ញើ​សារ​តាម​អ៊ីនធឺណិត កម្មវិធី​បណ្ដាញ​សង្គម ជាដើម សូម​ប្រុង​ប្រយ័ត្ន ព្រោះ​កម្មវិធី​មួយ​ចំនួន​ជា​កម្មវិធី​ក្លែងក្លាយ​ដែល​បាន​ក្លែង​ខ្លួន​ដូច​នឹង​កម្មវិធី​ពិត​អ៊ីចឹង។ គោល​បំណង​របស់​កម្មវិធី​ក្លែងក្លាយ​ទាំងនោះ គឺ​នឹង​ប្រមូល​យក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ក៏​បញ្ចូល malware ទៅ​កាន់​ទូរស័ព្ទ​របស់​លោក​អ្នក​តែ​ប៉ុណ្ណោះ។ តួយ៉ាង​នៅ​ពេល​ថ្មីៗ​នេះ កម្មវិធី WhatsApp Plus ដែល​មាន​នៅ​លើ Google Play Store និង Apple Store គឺ​ជា​កម្មវិធី​បោក​បញ្ជោត។ អ្វី​ដែល​កម្មវិធី WhatsApp...

គន្លឹះ ៩​ចំណុច ការពារ​ទូរស័ព្ទ​និង​ទិន្នន័យ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព

ទូរស័ព្ទ​វៃឆ្លាត ឬ​ហៅថា ស្មាតហ្វូន (Smartphone) ថេបប្លេត (Tablets) ក៏​ដូចជា​កុំព្យូទ័រ (Computer) ដែរ ​អ្នក​ត្រូវ​ការពារ​វា​ឲ្យ​មាន​សុវត្ថិភាព ពីព្រោះ​អត្តសញ្ញាណ ទិន្នន័យ​ធនាគារ ទិន្នន័យ​អាជីវកម្ម និង​ទិន្នន័យ​សំខាន់ៗ​ផ្សេងទៀត​របស់​អ្នក គឺ​ត្រូវ​បាន​ផ្ទុក​នៅ​លើ​ឧបករណ៍​ទាំងនេះ​ដើម្បី​ងាយស្រួល​យក​ប្រើប្រាស់។ សព្វថ្ងៃ និន្នាការ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ឬ​ថេបប្លេត​ច្រើន​ជាង​ការ​ប្រើប្រាស់​កុំព្យូទ័រ​បម្រើ​ឱ្យ​កិច្ចការងារ​ប្រចាំ​ថ្ងៃ នោះ​គេ​ឃើញ​ថា Malware ឬ​មេរោគ​លើ​ឧបករណ៍​ទាំងនេះ​ក៏​កើនឡើង​ដែរ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា ទូរស័ព្ទ​របស់​​អ្នក​គឺ​មាន​សុវត្ថិភាព​ជានិច្ច ហើយ Tech...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!