Site icon Tech Khmer

របៀប​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​លួច​គណនី​ហ្វេសប៊ុក​ឬ​ឆបោក​តាម​អនឡាញ​ទៅ ACCP

របៀប​ដាក់​ពាក្យ​បណ្ដឹង​ពី​ការ​លួច​គណនី​ហ្វេសប៊ុក​ឬ​ឆបោក​តាម​អនឡាញ​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (ACCP) ប្រកាស​ទទួល​ពាក្យ​បណ្ដឹង​តាម​ប្រព័ន្ធ​អនឡាញ ដើម្បី​ជួយ​សម្រួល​ដល់​ជនរងគ្រោះ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ ផង។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ថា ដើម្បី​សម្រួល​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង និង​អនុវត្ត​តាម​សារាចរ​ណែនាំ​ស្ដីពី​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​បង្កើត​វីដេអូ​ណែនាំ​ខ្លី​មួយ​មាន​រយៈពេល​ជាង ២​នាទី ណែនាំ​ពី​របៀប​ដាក់​ពាក្យ​បណ្ដឹង​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បោក​បញ្ឆោត​តាមរយៈ​អនឡាញ ឬ​ទូរស័ព្ទ មាន​ដូចជា៖

វិធី​ដាក់​ពាក្យ​បណ្ដឹង៖

  1. បំពេញ​ពាក្យ​បណ្ដឹង​ដែល​អ្នក​អាច​ទាញ​យក​ពី​តំណ​ភ្ជាប់​នេះ https://bit.ly/ACCPKH
  2. ភ្ជាប់​មក​ជាមួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​សំបុត្រ​កំណើត ឬ​លិខិត​ឆ្លងដែន និង​សូម​ថតរូប​ផ្ទាល់​ជាមួយ​ឯកសារ​នេះ
  3. ភ្ជាប់​មក​ជាមួយ​នូវ​រូបភាព Screenshot ទាក់ទង​នឹង​ការ​បោក​បញ្ឆោត។

បន្ទាប់ពី​អ្នក​បាន​ប្រមូល​ឯកសារ​ទាំង​បី​រួច​ហើយ អ្នក​អាច​ផ្ញើ​ទៅ​នាយកដ្ឋាន​តាមរយៈ​អ៉ីមែល Messenger នោះ​ក្រុម​ការងារ​នាយកដ្ឋាន​នឹង​ពិនិត្យ ហើយ​ឆ្លើយតប​ក្នុង​រយៈពេល​សមស្រប។

រណី​អ្នក​ត្រូវការ​ជំនួយ​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង ឬ​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​នាយកដ្ឋាន​តាមរយៈ៖

Comments

Exit mobile version