Site icon Tech Khmer

Firefox មាន​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នៅ​ខែ​កុម្ភៈ ២០២១

កម្មវិធី​រុករក Firefox Version 85.0.2

កម្មវិធី​រុករក Firefox Version 85.0.2

នៅ​ក្នុង​ខែ​កុម្ភៈ នេះ ក្រុមហ៊ុន Mozilla ចេញ​ផ្សាយ​នូវ​ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Firefox និង Firefox ESR ត្រូវ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​របស់​ខ្លួន​ជា​បន្ទាន់។

ចំណុច​ខ្សោយ​ធ្ងន់ធ្ងរ​នេះ ត្រូវ​បាន​រក​ឃើញ និង​រាយការណ៍​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​សន្តិសុខ​បច្ចេកវិទ្យា​មក​ពី Trend Micro Zero Day Initiative ពីរ​នាក់ គឺ​លោក Abraruddin Khan និង​លោក Omair កាល​ពី​ពេល​ថ្មីៗ​នេះ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន Mozilla នៅ​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ បន្ទាប់​ពី​ជួសជុល​នូវ​ចំណុច​ខ្សោយ​នេះ​រួច។

កម្មវិធី​រុករក Firefox Browser ជា​កម្មវិធី​បើក​ចំហ​កូដ និង​ពេញ​និយម​សម្រាប់​មនុស្ស​ទូទៅ​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត។

កម្មវិធី Firefox ដែល​មាន​កំណែ 85.0.1 និង Firefox ESR កំណែ 78.7.1 គឺ​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ចំណុច​ខ្សោយ​នេះ ដែល​អាច​ផ្ដល់​លទ្ធភាព​ដល់​ក្រុម​វាយ​ប្រហារ ឬ​ក្រុម​ហេគឃឺ (hackers) អាច​វាយប្រហារ និង​គ្រប់គ្រង​ម៉ាស៊ីន​រងគ្រោះ​ដោយ​ជោគជ័យ។ ក្រុមហ៊ុន​នេះ​បញ្ជាក់​ថា ចំណុច​ខ្សោយ​នេះ​ប៉ះពាល់​តែ​ទៅ​លើ​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ​វីនដូរ (Windows Operating System) តែ​ប៉ុណ្ណោះ។

ក្រុម​ការងារ Tech Khmer សូម​ណែនាំ​ដល់​អ្នក​ប្រើប្រាស់​កម្មវិធី​រុករក Firefox ទាំងអស់ ត្រូវ​តែ​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី (update browser) ជា​បន្ទាន់​ទៅ​កាន់​កំណែ​ជំនាន់​ចុងក្រោយ​បង្អស់។

ដើម្បី​អាប់ដេត​កម្មវិធី Firefox Broswer៖

ទីភ្នាក់ងារ U.S Cybersecurity & Infrastructure Security Agency (CISA) ក៏​បាន​ព្រមាន​អំពី​ចំណុច​ខ្សោយ​នៃ​កម្មវិធី​នេះ​ដែរ ដោយ​បាន​និយាយ​ថា ក្រុម​វាយ​ប្រហារ​អាច​ប្រើប្រាស់​ចំណុច​ខ្សោយ​មួយ​នេះ​ដើម្បី​មាន​លទ្ធភាព​គ្រប់គ្រង​ទៅ​លើ​ម៉ាស៊ីន​ដែល​ប្រើប្រាស់​កម្មវិធី Firefox ជំនាន់​មុនៗ ហើយ​ក៏​លើក​ទឹកចិត្ត​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​បច្ចុប្បន្នភាព​តាម​ដែល​អាច​ធ្វើ​ឱ្យ​បាន​ផង​ដែរ៕

Comments

Exit mobile version