Site icon Tech Khmer

Telegram ចេញ​មុខងារ​ថ្មី​អនុញ្ញាត​ឱ្យ Import Messages ពី WhatsApp

របៀប import messages ពី WhatsApp ទៅ​កាន់ Telegram

របៀប import messages ពី WhatsApp ទៅ​កាន់ Telegram

Telegram ចេញ​មុខងារ​ថ្មី​ជួយ​សម្រួល​ដល់​អ្នក​ប្រើប្រាស់​អាច​ទាញ​យក​សារ​ឆ្លើយឆ្លង (Importing Messages) របស់​ពួក​គេ​ពី​កម្មវិធី WhatsApp ចូល​ទៅ​ក្នុង​កម្មវិធី Telegram បាន។

ការ​បង្កើត​មុខងារ​ថ្មី​នេះ​ឡើង ស្របពេល​ដែល​កម្មវិធី WhatsApp ដែល​ជា​កម្មវិធី​មួយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ត្រូវ​បាន​ប្ដូរ​គោលការណ៍​ប្រមូល​យក​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ និង​មើល​ឃើញ​ពី​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ប្រើប្រាស់​កម្មវិធី Telegram ប្រមាណ ១០០​លាន​គណនី​នៅ​ក្នុង​ខែ​មករា នេះ។

មុខងារ​ថ្មី Importing Message របស់ Telegram អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ទាញ​យក​សារ​អក្សរ រូបភាព ឯកសារ និង​វីដេអូ​ពី​កម្មវិធី​មួយ​ចំនួន​ដូចជា​កម្មវិធី WhatsApp កម្មវិធី Line និង​កម្មវិធី KakaoTalk។ មុខងារ​នេះ​អាច​ប្រើ​បាន​ទាំង​សារ​ឯកជន និង​សារ​ជា​ក្រុម។

ខាង​ក្រោម​នេះ គឺ​ជា​វិធី​ទាញ​យក​សារ​ពី​កម្មវិធី WhatsApp ទាំង​នៅ​លើ iOS និង Android ទៅ​រក្សា​ទុក​ក្នុង​កម្មវិធី Telegram។

របៀប​ទាញ​យក​សារ​ពី WhatsApp នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ iOS

ជំហាន​ទី​១៖ ដំណើរការ​កម្មវិធី WhatsApp

ជំហាន​ទី​២៖ ចុច​លើ Contact info ឬ Group info ណា​មួយ​ដែល​អ្នក​ចង់​បាន

ជំហាន​ទី​៣៖ ចុច​លើ​ឃ្លា Export Chat

ជំហាន​ទី​៤៖ ជ្រើស​យក​កម្មវិធី Telegram ដែល​មាន​នៅ​ក្នុង Share menu

ជំហាន​ទី​៥៖ ជ្រើសរើស Chat ឬ Group ដែល​អ្នក​ចង់​ដាក់

ជំហាន​ទី​៦៖ ជ្រើសរើស​យក​ពាក្យ Import

ជំហាន​ទី​៧៖ រង់ចាំ​រហូត​ដល់​ការ import ចប់​ជា​ការស្រេច។

របៀប​ទាញ​យក​សារ​ពី WhatsApp នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android

ជំហាន​ទី​១៖ ដំណើរការ​កម្មវិធី WhatsApp

ជំហាន​ទី​២៖ ចុច​លើ Chat ឬ Group ណា​មួយ​ដែល​អ្នក​ចង់​បាន

ជំហាន​ទី​៣៖ ចុច​លើ​សញ្ញា​ចុច​បី​បញ្ឈរ

ជំហាន​ទី​៤៖ ជ្រើសរើស​​យក More

ជំហាន​ទី​៥៖ ជ្រើស​យក​ឃ្លា Export Chat

ជំហាន​ទី​៦៖ ជ្រើសរើស​យក​កម្មវិធី Telegram នៅ​ក្នុង Share menu

ជំហាន​ទី​៧៖ ជ្រើសរើស Chat ឬ Group ដែល​អ្នក​ចង់​ដាក់​សារ

ជំហាន​ទី​៨៖ រង់ចាំ​រហូត​ដំណើរការ​ចប់​​ជា​ការ​ស្រេច។

សារ (Message) ដែល​អ្នក​បាន Import នឹង​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ថ្ងៃ​ដែល​អ្នក​ទាញ​យក ប៉ុន្តែ​វា​នឹង​បន្ថែម​នូវ​ថ្ងៃ​ខែ​ឆ្នាំ​និង​ម៉ោង​របស់​សារ​នោះ​នៅ​ក្នុង​សារ​ដែល​អ្នក​បាន import ផង​ដែរ៕

Comments

Exit mobile version