Site icon Tech Khmer

Apple ចេញ iOS 11.2.6 ជួសជុល​បញ្ហា Apps គាំង​ដោយសារ​អក្សរ Telugu

ដំឡើង iOS 11.2.6

ដំឡើង iOS 11.2.6

ក្រុមហ៊ុន​ទូរស័ព្ទ Apple ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី iOS 11.2.6 ឲ្យ​ទាញ​យក​ជា​ផ្លូវការ ដើម្បី​ជួសជុល​បញ្ហា Apps គាំង​ដោយសារ​តួ​អក្សរ​របស់​ភាសា Telugu ដែល​ជា​ភាសា​ដើម​មួយ​របស់​ឥណ្ឌា។

បញ្ហា​គាំង Apps ដោយសារ​តួ​អក្សរ Telugu នេះ គឺ​កើត​ឡើង​នៅ​លើ​កំណែ​ជំនាន់ iOS 11.2.5 នៅ​ពេល​ដែល​អ្នក​ទទួល​បាន​សារ​ដែល​ផ្ទុក​តួ​អក្សរ Telugu ហើយ​អ្នក​ព្យាយាម​បើក​មើល នោះ​កម្មវិធី​នឹង​គាំង​ភ្លាម។ Apps ដែល​ជួប​បញ្ហា​គាំង​ដោយសារ​តួ​អក្សរ Telugu រួម​មាន iMessage, WhatsApp, និង Facebook Messenger ជាដើម។

តួ​អក្សរ​ភាសា Telugu

បញ្ហា​ទី​ពីរ​ដែល​តម្រូវ​ឲ្យ Apple ចេញ​កំណែ​ជំនាន់ iOS 11.2.6 គឺ​ដើម្បី​ជួសជុល​បញ្ហា third-party apps មិន​អាច​តភ្ជាប់ (connect) ទៅ​កាន់ external accessories ជាដើម។

ឧបករណ៍​ដែល​អាច​ដំឡើង​កំណែ​ជំនាន់ iOS 11.2.6 បាន​មាន​ដូចជា iPhone 5s ឡើង​លើ, iPad mini 2 ឡើង​លើ និង iPod touch ចាប់​ពី​ជំនាន់​ទី​៦ ឡើង​ទៅ។ ចំពោះ​លោក​អ្នក​ដែល​មិន​ទាន់​បាន​ដំឡើង​កំណែ​ជំនាន់ iOS 11.2.5 ទេ នោះ​មិន​ចាំបាច់​ដំឡើង iOS 11.2.6 ឡើយ ពីព្រោះ Apple ក៏​បាន​ចេញ​កំណែ​សាកល្បង​ជំនាន់ iOS 11.3 ហើយ​ដែរ។

ដើម្បី​ដំឡើង​កំណែ​ជំនាន់ iOS 11.2.6 សូម​ចូល​ទៅ​កាន់ Settings → General → Software update ហើយ​ទាញ​យក​កំណែ​អាប់ដេត (update) និង​ដំឡើង​វា​ជា​ការ​ស្រេច។

ដំឡើង iOS 11.2.6

សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក ដើម្បី​ឲ្យ​ពួក​គាត់​ដឹង​អំពី​បញ្ហា​នេះ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version