Site icon Tech Khmer

OnePlus 3 និង 3T អាច​ដំឡើង Android Oreo ជា​ផ្លូវ​ការ​ហើយ

ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។

ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។

OnePlus ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​ជា​ផ្លូវ​ការ​ហើយ។ ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​នេះ​គឺ Oxygen OS 5.0 សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​ស៊េរី OnePlus 3 និង OnePlus 3T ដើម្បី​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់ Android 8.0 Oreo

ការ​សម្រេច​ដាក់​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ប្រតិបត្តិការ​លើ​ទូរស័ព្ទ OnePlus 3 និង OnePlus 3T ជា​ផ្លូវ​ការ​នេះ ក្រោយ​ពី​ក្រុមហ៊ុន​បាន​ចេញ​កំណែ​សាកល្បង (Beta version) ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទាំង​ពីរ​ម៉ូដែល​នេះ​មួយ​រយៈពេល និង​ស្រប​ពេល​ដែល​ក្រុមហ៊ុន​បាន​ដាក់​លក់​ទូរស័ព្ទ​ជំនាន់​ថ្មី​មួយ​ម៉ូដែល​ទៀត គឺ OnePlus 5T

តើ​មាន​អ្វី​ថ្មី​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android 8.0 Oreo របស់ OnePlus?

ខាង​ក្រោម​ជា​មុខងារ​ខ្លះៗ​នៃ​កំណែ​ចុង​ក្រោយ​នេះ៖

System

Launcher

ប្រព័ន្ធ​ប្រតិបត្តិការ​ចុង​ក្រោយ​របស់​ក្រុមហ៊ុន​ទូរស័ព្ទ OnePlus គឺ Oxygen OS 5.0 ដែល​ដំឡើង​ទៅ​កាន់ Android O (8.0)។

ប្រព័ន្ធ​ប្រតិបត្តិការ Oxygen OS របស់​ក្រុមហ៊ុន​ចិន OnePlus គឺ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​កែប្រែ​ចេញ​ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android របស់​ក្រុមហ៊ុន Google

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version