Site icon Tech Khmer

Oxygen OS 5.0.3 សម្រាប់ OnePlus 3/3T មាន Face Unlock

កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ Oxygen OS 5.0.3 សម្រាប់ OnePlus 3/3T មាន​មុខងារ Face Unlock មក​ជាមួយ។

កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ Oxygen OS 5.0.3 សម្រាប់ OnePlus 3/3T មាន​មុខងារ Face Unlock មក​ជាមួយ។

ក្រុមហ៊ុន​ទូរស័ព្ទ OnePlus បញ្ចេញ​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ Oxygen OS 5.0.3 ជា​ផ្លូវការ​សម្រាប់​ទូរស័ព្ទ OnePlus 3 និង OnePlus 3T ហើយ​នៅ​ចុង​ខែ​ឧសភា ឆ្នាំ​២០១៨ ជាមួយ​នឹង​មុខងារ​ដោះ​សោ​តាម​រយៈ​មុខ (Face Unlock) និង​មុខងារ​ជាច្រើន​ទៀត។

មុខងារ​ដោះ​សោ​តាម​រយៈ​មុខ​នេះ ក្រុមហ៊ុន OnePlus បាន​ដាក់​បញ្ចូល​នៅ​ក្នុង​ទូរស័ព្ទ OnePlus 5T ប៉ុន្តែ​ក្នុង​ជំនាន់ Oxygen OS 5.0.3 នេះ OnePlus បាន​សម្រេច​ដាក់​បញ្ចូល​សម្រាប់ OnePlus 3/3T ដោយសារ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ស្នើសុំ​ឲ្យ​មាន​មុខងារ​នេះ។

ក្រៅ​ពី​មុខងារ​ដោះ​សោ​តាម​រយៈ​មុខ OnePlus ក៏​បាន​កែប្រែ​ថ្មី​នូវ Launcher របស់​ខ្លួន​ផង​ដែរ។ លើស​ពី​នេះ​ទៀត នៅ​មាន​មុខងារ app shortcuts និង weather widget ថ្មី​ជាដើម។

អាន​អត្ថបទ​ផ្សេង​ទៀត៖

មុខងារ face unlock សម្រាប់ OnePlus 3/3T នៅ​ជំនាន់ Oxygen OS 5.0.3។

មុខងារ​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ជំនាន់ Oxygen OS 5.0.3 ដូច​នៅ​ខាង​ក្រោម

ប្រព័ន្ធ (System)

ផ្នែក Launcher

ផ្នែក​រូបថត (Gallery)

ផ្នែក File Manager

ផ្នែក​អាកាសធាតុ (Weather)

អ្វី​ដែល​កត់​សម្គាល់​នោះ គឺ​នៅ​ពេល​ដែល​អ្នក reboot ទូរស័ព្ទ​បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​រួច អ្នក​នឹង​ឃើញ​វត្តមាន​នៃ GDPR (General Data Protection Regulation ) ដែល​ជា​ច្បាប់​ថ្មី​ទើប​ចេញ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ ដោយ​សហគមន៍​អឺរ៉ុប ដើម្បី​ការពារ​ទិន្នន័យ​ឯកជន។ លោក​អ្នក​អាច​ស្វែងយល់​ពី​ចំណុច​បន្ថែម​បាន​ដោយ​ខ្លួន​ឯង​បាន។

GDPR (General Data Protection Regulation )

ដូច្នេះ ប្រសិន​បើ​អ្នក​កំពុង​តែ​ប្រើ​ទូរស័ព្ទ OnePlus 3 3T លោក​អ្នក​អាច​ឆែក​មើល​កំណែ​ជំនាន់​ថ្មី​នេះ​ដោយ​ខ្លួន​ឯង ដោយ​ចូល​ទៅ​កាន់ Setting → System updates → រួច​ចុច Check for updates។ ក្នុង​ករណី​លោក​អ្នក​មិន​ទាន់​ទទួល​បាន​កំណែ​ជំនាន់​នេះ​ទេ សូម​លោក​អ្នក​រង់ចាំ​ពីរ​បី​ថ្ងៃ​បន្ថែម​ទៀត។

សូម​ចែក​រំលែក​ដំណឹង​ដល់​មិត្តភ័ក្ដិ​របស់​អ្នក​ឲ្យ​បាន​ដឹង​អំពី​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ផ្នែក​វិស្វករ​ព័ត៌មានវិទ្យា​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version