Site icon Tech Khmer

ការ​គោរព​ជីវភាព​ឯកជន (Privacy) របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត (ចប់)

ការ​គោរព​ជីវភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

ការ​គោរព​ជីវភាព​ឯកជន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត

នេះ​ជា​ចំណុច​ចុងក្រោយ​ដែល​លើក​ឡើង​អំពី​ជីវភាព​ឯកជន (Privacy) ដកស្រង់​ពី​សៀវភៅ​ណែនាំ​ស្ដីពី​ក្រម​សីលធម៌​សម្រាប់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ សៀវភៅ​នេះ ចងក្រង​ឡើង​ដោយ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN)។

ជីវភាព​ឯកជន​នៅ​ទីនេះ គឺ​សំដៅ​លើ​សកម្មភាព និង​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត។ មនុស្ស​ម្នាក់ៗ​តែង​មាន​ការណ៍​សម្ងាត់ ឬ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ដូច្នេះ អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់​ត្រូវ​គោរព​ឯកជនភាព​គ្នា​ទៅ​វិញ​ទៅ​មក។

ខាង​ក្រោម​នេះ គឺ​ជា​ចំណុច​ត្រូវ​ធ្វើ និង​មិន​ត្រូវ​ធ្វើ ទាក់ទង​នឹង​ជីវភាព​ឯកជន (Privacy) ដែល​ក្រុម​ការងារ Tech Khmer ដកស្រង់​ពី​គោលការណ៍​ទី​៥ នៃ​សៀវភៅ​ខាង​លើ​មក​បង្ហាញ។

ត្រូវ​ធ្វើ៖

  1. ត្រូវ​គោរព​ឯកជនភាព​របស់​អ្នក និង​អ្នក​ដទៃ។
  2. ត្រូវ​ការពារ​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ឱ្យ​បាន​ល្អ​បំផុត​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។
  3. ត្រូវ​រាយការណ៍ (report) អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ណា​ដែល​រំលោភ​ជីវភាព​ឯកជន​របស់​អ្នក ឬ​អ្នក​ដទៃ។
  4. ត្រូវ​រាំង​ខ្ទប់ (block) និង​រាយការណ៍ (report) អ្នក​ប្រើប្រាស់​អ៊ីនធឺណិត ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ណា​ដែល​រំលោភ​ឯកជនភាព​របស់​អ្នក​ដទៃ ប្រើប្រាស់​ពាក្យពេចន៍​អសុរោះ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​រូបភាព ឬ​វីដេអូ​អាសអាភាស ជាដើម។

មិន​ត្រូវ​ធ្វើ៖

  1. មិន​ត្រូវ​បង្ហាញ ឬ​ផ្សព្វផ្សាយ​ព័ត៌មាន​សម្ងាត់​របស់​ខ្លួន​នៅ​លើ​អ៊ីនធឺណិត និង​មិន​ត្រូវ​លួច​ព័ត៌មាន​សម្ងាត់​ផ្ទាល់​ខ្លួន​របស់​អ្នក​ដទៃ​តាម​អ៊ីនធឺណិត។
  2. មិន​ត្រូវ​ផ្សព្វផ្សាយ ឬ​ចែក​រំលែក​រូបថត វីដេអូ អត្ថបទ ឬ​សារ​ជា​សំឡេង​របស់​អ្នក​ដទៃ​ដោយ​គ្មាន​ការ​អនុញ្ញាត។

ប្រសិន​បើ​អ្នក​ចង់​យល់​ដឹង​បន្ថែម សូម​ចុច​ត្រង់​នេះ ដើម្បី​ទាញ​យក​សៀវភៅ​នេះ​ទាំងមូល​ជា​ទម្រង់ PDF៕

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​អ្នក​ផង។ សូម​អរគុណ…!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.netទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត។

Comments

Exit mobile version