Site icon Tech Khmer

អូន​ខ្យង​មហា​កូរ Sticker មាន​សម្រាប់​អ្នក​ប្រើ Android ហើយ

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard)។

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard)។

អូន​ខ្យង​មហា​កូរ គឺ​ជា​រូប sticker ថ្មី​នៅ​ក្នុង​ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) សម្រាប់​ទូរស័ព្ទ​ឆ្លាតវៃ (Smartphone) ដែល​ទើប​ចេញ​កំណែ​ជំនាន់​ថ្មី គឺ​ជំនាន់ ២..(version 2.2.6) កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៨ សម្រាប់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ Android

រូប sticker អូន​ខ្យង គឺ​ជា​រូប sticker ទី​ពីរ​ហើយ​របស់​ក្រុម​អ្នក​អភិវឌ្ឍ​ក្ដារ​ចុច​ឆ្លាតវៃ បន្ទាប់​ពី​រូប Sticker អាគី ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​កំណែ​ជំនាន់ ២..៤។

តើ​មាន​អ្វី​ថ្មី​នៅ​ជំនាន់​ថ្មី​នេះ (ក្ដារ​ចុច​ឆ្លាតវៃ Khmer Smart Keyboard 2.2.6)?

ក្រុម​អ្នក​អភិវឌ្ឍ​ក្ដារ​ចុច​ឆ្លាតវៃ បាន​ជួសជុល និង​បញ្ចូល​នូវ​មុខងារ​ថ្មីៗ​មួយ​ចំនួន​ដូចជា៖

ដើម្បី​អាច​ប្រើ​រូប sticker នេះ​បាន សូម​ធ្វើ​បច្ចុប្បន្នភាព​ក្ដារ​ចុច​ឆ្លាតវៃ​របស់​អ្នក​ទៅ​កាន់​ជំនាន់ ២..(update to 2.2.6)

រូប Sticker អូន​ខ្យង​មហា​កូរ​របស់​ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard)។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ចំពោះ​របៀប​ទាញ​យក​រូប Sticker អូន​ខ្យង​មហា​កូរ គឺ​ស្រដៀង​គ្នា​នឹង​ការ​ទាញ​យក​រូប sticker អាគី ដែរ។ ចុច​ត្រង់​នេះ​ដើម្បី​មើល​របៀប​ទាញ​យក​រូប Sticker របស់​ក្ដារ​ចុច​ឆ្លាតវៃ ប្រសិន​បើ​អ្នក​មិន​ទាន់​ដឹង​នៅ​ឡើយ។

ក្ដារ​ចុច​ឆ្លាតវៃ (Khmer Smart Keyboard) ត្រូវ​បាន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone) ទទួល​ស្គាល់​ថា​មាន​លក្ខណៈ​ងាយស្រួល​ប្រើ និង​វាយ​អក្សរ​បាន​លឿន​ជាង​ក្ដារ​ចុច​ដទៃ​ទៀត​នៅ​លើ​ទូរស័ព្ទ​ឆ្លាតវៃ។ ក្ដារ​ចុច​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន AliEN DEV Co., LTD និង​ដាក់​ឲ្យ​ទាញ​យក​ដោយ​មិន​គិត​ថ្លៃ​ទាំង​នៅ​លើ App Store និង Google Play Store កាល​ពី​អំឡុង​ឆ្នាំ​២០១៤។

តំណ​ភ្ជាប់​ទាញ​យក​ក្ដារ​ចុច​ឆ្លាតវៃ iOS និង Android

សូម​ជួយ​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ បើ​សិន​ជា​អ្នក​គិត​ថា​វា​មាន​ប្រយោជន៍​ចំពោះ​ពួក​គេ​ដែរ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version