របៀប​បើក​ឬ​បិទ Control Center លើ Lock Screen iPhone iPad

Control Center គឺ​ជា​មុខងារ​មួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​អាច​ឲ្យ​លោក​អ្នក​កំណត់ Setting សំខាន់ៗ​មួយ​ចំនួន​ដោយ​ផ្ទាល់​នៅ​អេក្រង់ iPhone ឬ iPad របស់​លោក​អ្នក។

4588
Control Center របស់​ទូរស័ព្ទ iPhone ឬ iPad ។
Control Center របស់​ទូរស័ព្ទ iPhone ឬ iPad ។

ប្រសិន​បើ​លោក​អ្នក​បាន​ធ្វើ​បច្ចុប្បន្នភាព (Update) ប្រព័ន្ធ​ប្រតិបត្តិការ​របស់ iPhone iPad ទៅ​កាន់​ជំនាន់ ១១ ឬ​ក៏​ជំនាន់​បន្ទាប់​ពី ១១ (Update to iOS 11 or later) លោក​អ្នក​ប្រហែល​ជា​នឹង​ឃើញ Control Center របស់ iPhone iPad មាន​ភាព​ប្លែក​គ្នា​ពី​កំណែ​ជំនាន់ iOS មុនៗ។

ចូលរួម Telegram របស់ Techkhmer.net ដើម្បី​ទទួល​បាន​គន្លឹះ និង​ដំណឹង​ថ្មីៗ!

Loading...

Control Center គឺ​ជា​មុខងារ​មួយ​របស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​អាច​ឲ្យ​លោក​អ្នក​កំណត់ Setting សំខាន់ៗ​មួយ​ចំនួន​ដោយ​ផ្ទាល់​នៅ​អេក្រង់ iPhone iPad របស់​លោក​អ្នក។

ក្រុមហ៊ុន Apple បាន​រៀបចំ​ទម្រង់​ថ្មី​សម្រាប់ Control Center ចាប់​ពី​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់ ១១ (iOS 11) ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក​អាច​ផ្លាស់ប្ដូរ Control បាន​ច្រើន​ជាង​ពី​មុន និង​មិន​ចាំបាច់​អូស​ទៅ​ឆ្វេង​ដើម្បី​ប្រើប្រាស់ Control ដទៃ​ទៀត​ទេ ជាពិសេស​អាច​កំណត់​ឲ្យ​ទូរស័ព្ទ​របស់​លោក​អ្នក​បង្ហាញ Control Center នៅ​ពេល​ទូរស័ព្ទ​របស់​លោក​អ្នក​ជាប់ Lock Screen ទៀត​ផង។ នេះ​ជា​ការ​ផ្លាស់ប្ដូរ​ថ្មី​មួយ​ចាប់​ពី​កំណែ​ជំនាន់ ១១ (iOS 11)

Control Center របស់​ទូរស័ព្ទ iPhone ឬ iPad ។
Control Center របស់​ទូរស័ព្ទ iPhone ឬ iPad ។

ការ​ដាក់​ឲ្យ Control Center ដំណើរការ​បាន​នៅ​ពេល iPhone iPad ជាប់​សោ (Lock Screen) ក៏​មាន​គុណវិបត្តិ​ផង​ដែរ ដោយ​ហេតុ​ថា​អ្នក​ណា​ក៏​អាច​ប្រើប្រាស់ Control Center បាន​ដែរ ដូចជា​បើក ឬ​បិទ Wifi បើក ឬ​បិទ 3G/4G បើក ឬ​បិទ​សេវា​ទូរស័ព្ទ និង Control មួយ​ចំនួន​ទៀត​ផង​ដែរ។

ដើម្បី​ប្រើប្រាស់ Control Center ទាំង​នៅ​ពេល Lock Screen និង​នៅ​ពេល Unlock Screen គឺ​ត្រូវ​អូស​ពី​ខាង​ក្រោម​ឡើង​ទៅ​លើ (swipe up)

របៀប​ប្រើប្រាស់ Control Center នៅ​លើ​ទូរស័ព្ទ iPhone។
របៀប​ប្រើប្រាស់ Control Center នៅ​លើ​ទូរស័ព្ទ iPhone។

 

ជាទូទៅ កំណែ​ជំនាន់ ១១ (iOS 11) ប្រហែល​ជា​មិន​បាន​បើក Control Center ឲ្យ​ដំណើរការ​លើ​អេក្រង់ Lock Screen ទេ។ Tech Khmer សូម​លើក​យក​ពី​របៀប​បើក ឬ​បិទ Control Center ដំណើរការ​នៅ​ពេល​ជាប់​សោ (Lock Screen) មក​បង្ហាញ​លោក​អ្នក​ដូច​ខាង​ក្រោម។

របៀប​បើក​ឲ្យ Control Center ដំណើរការ​នៅ​ពេល​ទូរស័ព្ទ​ជាប់​សោ (Lock Screen)

ជំហាន​ទី​១៖ ចុច​លើ Settings នៅ​លើ iPhone iPad របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ​ពាក្យ Settings លើ​ទូរស័ព្ទ iPhone ឬ iPad ។
ចុច​លើ​ពាក្យ Settings លើ​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ Touch ID and Passcode (ឬ​ពាក្យ Passcode) (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ​ពាក្យ Touch ID and Passcode (ឬ​ក៏​ពាក្យ Passcode) លើ​ទូរស័ព្ទ iPhone ឬ iPad ។
ចុច​លើ​ពាក្យ Touch ID and Passcode (ឬ​ក៏​ពាក្យ Passcode) លើ​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​៣៖ បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) ប្រសិន​បើ​លោក​អ្នក​ដាក់ Passcode (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) របស់​ទូរស័ព្ទ iPhone ឬ iPad ។
បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) របស់​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​៤៖ បើក​ដំណើរការ Control Center ជា​ការ​ស្រេច (មើល​រូបភាព​ខាង​ក្រោម)

របៀប​បើក Control Center ឲ្យ​ដំណើរការ​នៅ​ពេល​ទូរស័ព្ទ iPhone ឬ iPad ជាប់​សោ (Lock Screen)។
របៀប​បើក Control Center ឲ្យ​ដំណើរការ​នៅ​ពេល​ទូរស័ព្ទ iPhone ឬ iPad ជាប់​សោ (Lock Screen)។

លោក​អ្នក​បាន​បើក​ឲ្យ Control Center ដំណើរការ​នៅ​លើ Lock Screen ទូរស័ព្ទ iPhone iPad ដោយ​ជោគជ័យ។

របៀប​បិទ​មិន​ឲ្យ Control Center ដំណើរការ​នៅ​ពេល​ជាប់​សោ (Lock Screen)

ជំហាន​ទី​១៖ ចុច​លើ Settings នៅ​លើ iPhone iPad របស់​លោក​អ្នក (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ​ពាក្យ Settings លើ​ទូរស័ព្ទ iPhone ឬ iPad ។
ចុច​លើ​ពាក្យ Settings លើ​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​២៖ ចុច​លើ​ពាក្យ Touch ID and Passcode (Passcode) (មើល​រូបភាព​ខាង​ក្រោម)

ចុច​លើ​ពាក្យ Touch ID and Passcode (ឬ​ក៏​ពាក្យ Passcode) លើ​ទូរស័ព្ទ iPhone ឬ iPad ។
ចុច​លើ​ពាក្យ Touch ID and Passcode (ឬ​ក៏​ពាក្យ Passcode) លើ​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​៣៖ បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) បើ​សិន​ជា​លោក​អ្នក​ដាក់ Passcode លើ​ទូរស័ព្ទ iPhone iPad (មើល​រូបភាព​ខាង​ក្រោម)

បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) របស់​ទូរស័ព្ទ iPhone ឬ iPad ។
បញ្ចូល​លេខ​កូដ​សម្ងាត់ (Passcode) របស់​ទូរស័ព្ទ iPhone ឬ iPad ។

ជំហាន​ទី​៤៖ បិទ Control Center មិន​ឲ្យ​ដំណើរការ (មើល​រូបភាព​ខាង​ក្រោម)

របៀប​បិទ Control Center មិន​ឲ្យ​ដំណើរការ​នៅ​ពេល​ទូរស័ព្ទ iPhone ឬ iPad ជាប់​សោ (Lock Screen)។
របៀប​បិទ Control Center មិន​ឲ្យ​ដំណើរការ​នៅ​ពេល​ទូរស័ព្ទ iPhone ឬ iPad ជាប់​សោ (Lock Screen)។

លោក​អ្នក​បាន​បិទ​មិន​ឲ្យ Control Center ដំណើរការ​នៅ​ពេល Lock Screen ដោយ​ជោគជ័យ ដូច្នេះ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ប្រើប្រាស់ Control Center បាន​ទេ ប្រសិន​ជា​មិន​បាន Unlock ឬ​បញ្ចូល​លេខ​កូដ​សម្ងាត់​ជា​មុន​នោះ។

សូម​ចែក​រំលែក​អត្ថបទ​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក ប្រសិន​ជា​លោក​អ្នក​ចង់​ឲ្យ​ពួក​គាត់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​បិទ ឬ​បើក​ដំណើរការ Control Center នៅ​ពេល Lock Screen នេះ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

 ឫទ្ធិស័ក្តិ
លោក ឫទ្ធិ ស័ក្ដិ គឺ​ជា​អ្នក​សរសេរ​អត្ថបទ​ផ្នែក​បច្ចេកវិទ្យា និង​គន្លឹះ​ថ្មីៗ​ក្នុង​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​បច្ចេកវិទ្យា។ ស័ក្ដិ ចូលរួម​ចែក​រំលែក​ដំណឹង​ល្អៗ​អំពី​បច្ចេកវិទ្យា​ចាប់​តាំង​ពី​វេបសាយ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង។ គាត់​ចង់​ឱ្យ​ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​យល់​ដឹង​អំពី​បច្ចេកវិទ្យា​ឱ្យ​ទូលំទូលាយ ពីព្រោះ​បច្ចេកវិទ្យា​អាច​ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់​យើង​កាន់​តែ​ទំនើប​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​នៃ​សម័យ​កាល។