Site icon Tech Khmer

ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី Facebook តាម​រយៈ​លេខ​ទូរសព្ទ (PC)

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ធិចខ្មែរ​បាន​រៀបរាប់​ពី​អត្ថប្រយោជន៍​ខ្លះៗ​រួច​ហើយ​នៃ​ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA) នៅ​លើ​គណនី​ហ្វេសប៊ុក (Facebook Account) នៅ​ក្នុង​អត្ថបទ «របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ» ដែល​អនុវត្ត​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android)។

នៅ​ក្នុង​អត្ថបទ​នេះ ធិចខ្មែរ​សូម​លើក​យក​វិធី​ដដែល​នេះ​មក​បង្ហាញ​ម្ដង​ទៀត​សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ។ ជាទូទៅ ការ​កំណត់​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា ប៉ុន្តែ​ផ្ទាំង​នៃ​ការ​កំណត់​អាច​ខុស​ពី​អេក្រង់​នៅ​លើ​ទូរសព្ទ​ស្មាតហ្វូន​បន្តិចបន្តួច។

សូម​ចងចាំ​ថា នៅ​ពេល​អ្នក​បាន​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (Two-Factor Authentication, 2FA) រួច​រាល់​ហើយ នោះ​រាល់​ពេល​ដែល​មាន​អ្នក​ដទៃ ឬ​ជន​ខិលខូច​ព្យាយាម​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក ហ្វេសប៊ុក​នឹង​ផ្ញើ​សារ​ជូន​ដំណឹង​ដល់​អ្នក ហើយ​វា​ទាមទារ​នូវ​លេខ​កូដ ៦​ខ្ទង់​ទៀត​ដែល​ហ្វេសប៊ុក​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​លេខ​ទូរសព្ទ​របស់​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​ការ​ចូល​ប្រើប្រាស់។

វិធី​​ដំណើរការ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (2FA) សម្រាប់​អ្នក​ប្រើប្រាស់​កុំព្យូទ័រ (PC)

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី​រុករក​ណា​មួយ (Browser) នៅ​លើ​កុំព្យូទ័រ​របស់​អ្នក រួច​វាយ​បញ្ចូល​អាសយដ្ឋាន https://www.facebook.com/ បន្ទាប់​មក Log in (ចំពោះ​អ្នក​មិន​ទាន់​បាន Log in)។

ជំហាន​ទី​២៖ ចុច​លើ​សញ្ញា​ក្បាល​ព្រួញ​ចុះ​ក្រោម ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ស្ដាំ​ដៃ រួច​ចុច​លើ​ពាក្យ Settings (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៣៖ បន្ទាប់​មក​ចុច​លើ​ឃ្លា Security and Login ដែល​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៤៖ បន្ទាប់​មក​ទៀត​ចុច​លើ​ឃ្លា Use two-factor authentication (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៥៖ បន្ទាប់​មក​ចុច​លើ​ប៊ូតុង​ពណ៌​ខៀវ​ដែល​សរសេរ​ថា Get Started (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៦៖ ជ្រើសរើស​យក​ជម្រើស​ខាង​ស្ដាំ​ដៃ​ដែល​មាន​រូប​ទូរសព្ទ និង​សរសេរ​ថា Text Message រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៧៖ ផ្ទាំង​ថ្មី​នឹង​លេច​ចេញ​មក ត្រង់​ប្រអប់ Country Code សូម​ជ្រើស​យក Cambodia (+855) និង​បំពេញ​លេខ​ទូរសព្ទ​របស់​អ្នក​នៅ​ក្នុង​ប្រអប់ Phone number រួច​ចុច​ប៊ូតុង Next (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៨៖ ហ្វេសប៊ុក​នឹង​ផ្ញើ​សារ​ទៅ​កាន់​លេខ​ទូរសព្ទ​របស់​អ្នក​ដែល​អ្នក​បាន​បញ្ចូល​នៅ​ជំហាន​ទី​៧ ដែល​តម្រូវ​ឱ្យ​អ្នក​យក​លេខ​កូដ ៦​ខ្ទង់​ពី​សារ​នោះ​មក​បញ្ចូល​ក្នុង​ប្រអប់ Enter Code ដែល​បង្ហាញ​នៅ​ក្នុង​រូបភាព​ខាង​ក្រោម រួច​ចុច​លើ​ប៊ូតុង Next ពណ៌​ខៀវ។ ចំណាំ៖ ប្រសិន​បើ​ក្នុង​រយៈពេល ២-៣​នាទី​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ទទួល​បាន​សារ​ពី​ហ្វេសប៊ុក​ទៀត​នោះ សូម​ចុច​លើ​ពាក្យ Resend Code ដើម្បី​ឱ្យ​ហ្វេសប៊ុក​ផ្ញើ​សារ​ម្ដង​ទៀត (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៩៖ ប្រសិន​បើ​អ្នក​បញ្ចូល​លេខ​កូដ ៦​ខ្ទង់​បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង​ថ្មី​នឹង​លេច​ចេញ​មក​ទៀត សូម​ចុច​ប៊ូតុង Finish ពណ៌​ខៀវ​ដើម្បី​បញ្ចប់​ដំណើរការ​នេះ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​១០៖ រូបភាព​ខាង​ក្រោម​នេះ​ជា​ផ្ទាំង​ដែល​បញ្ជាក់​ថា​អ្នក​បាន​បើក​ដំណើរការ​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា​បាន​ដោយ​ជោគជ័យ។

ការ​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាមរយៈ​លេខ​ទូរស័ព្ទ (Android)

Comments

Exit mobile version