29 C
Phnom Penh
Wednesday ទី​23 April ឆ្នាំ​2025

Featured

Featured posts

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម (Protecting Yourself on Social Networks)

ការ​ការពារ​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម

ការ​ការពារ​ឯកជនភាព មិន​មែន​មាន​ន័យ​ត្រឹម​តែ​ថែ​រក្សា​ខ្លួន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ថែរក្សា​មិត្តភ័ក្ដិ​របស់​យើង​ទៀត​ផង។
សកម្មភាព​ឆបោក​តាម​អនឡាញ (Phishing)។

ធនាគារ ABA ឲ្យ​អតិថិជន​ប្រយ័ត្ន​ចំពោះ​ការ​ឆបោក​តាម​អនឡាញ

ធនាគារ ABA ដែល​ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​នៅ​កម្ពុជា ដែល​ផ្ដល់​សេវាកម្ម​ប្រតិបត្តិការ​ទូទាត់ និង​ផ្ទេរ​លុយ​រហ័ស​តាម​រយៈ​អនឡាញ ប្រកាស​ឲ្យ​អតិថិជន​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​ចំពោះ​អំពើ​ឆបោក​ផ្សេងៗ​តាម​អនឡាញ។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ ធនាគារ​នេះ​បាន​ប្រកាស​ឲ្យ​អតិថិជន​ប្រយ័ត្ន​បន្ថែម​ទៀត​ចំពោះ​អ៊ីមែល ឬ​សារ​ខ្លីៗ​ណា​មួយ​ដែល​អះអាង​ថា​បាន​ផ្ញើ​ចេញ​ពី​ធនាគារ ABA មិន​ថា​វា​មាន​លក្ខណៈ​ដូចជា​សារ​របស់​ធនាគារ​ពិតៗ​ក៏ដោយ។ សេចក្ដី​ប្រកាស​របស់​ធនាគារ ABA បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា «ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ឲ្យ​បុគ្គលិក ឬ​អ្នក​តំណាង​ណា​ម្នាក់​ទៅ​ទាក់ទង​សុំ​ព័ត៌មាន​គណនី ឬ​ព័ត៌មាន​កាត​ពី​អតិថិជន​ឡើយ។» លើស​ពី​នេះ​ទៀត ធនាគារ​បញ្ជាក់​បន្ថែម​ថា «ធនាគារ ABA មិន​ដែល​ផ្ញើ​អ៊ីមែល សារ​ខ្លីៗ ឬ​លីង​វេបសាយ​ទៅ​អ្នក (អតិថិជន) ដើម្បី​ស្នើ​ឲ្យ​អ្នក​បញ្ចូល​លេខ​កាត​របស់​ខ្លួន លេខ​សម្ងាត់​របស់​ធនាគារ​អនឡាញ ឬ​ព័ត៌មាន​សម្ងាត់​ដទៃៗ​ទៀត​ឡើយ។» ជាទូទៅ សកម្មភាព​ឆបោក​តាម​រយៈ​អ៊ីមែល ឬ​ក៏​សារ​ខ្លីៗ ដែល​គេ​ហៅ​ថា ភីសស៊ីង (Phishing) គឺ​ជា​សកម្មភាព​បញ្ចុះបញ្ចូល​ជន​ងាយ​រងគ្រោះ​ដែល​ជា​ជន​គោលដៅ​របស់​ជន​ទុច្ចរិត ឲ្យ​ផ្ដល់​ព័ត៌មាន​ដល់​ជន​ទុច្ចរិត​ដូចជា លេខ​កាត លេខ​គណនី​ធនាគារ លេខ​សម្ងាត់ និង​ព័ត៌មាន​លម្អិត​ផ្សេងៗ​ទៀត​ដែល​គេ​អាច​យក​ទៅ​ប្រើ​ដើម្បី​ធ្វើ​ការ​ក្លែង​បន្លំ។ ជន​ឆបោក​តែង​ព្យាយាម​បន្លំ​ធ្វើ​ឲ្យ​ខ្លួន​គេ​មើល​ទៅ ឬ​ស្ដាប់​ទៅ​ដូចជា​អ្នក​តំណាង​មក​ពី​ខាង​ស្ថាប័ន​ណា​មួយ ហើយ​ស្នើសុំ​ឲ្យ​ជន​ងាយ​រងគ្រោះ​ផ្ដល់​ព័ត៌មាន​ដែល​គេ​ត្រូវ​ការ។ ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​អ្នក Tech Khmer សូម​ដកស្រង់​ខ្លឹមសារ​របស់​ធនាគារ ABA ដើម្បី​កត់​សម្គាល់​អំពើ​ឆបោក​តាម​អនឡាញ​ដូច​ខាង​ក្រោម៖ សម្គាល់​មើល​អ៊ីមែល​ដែល​ពួក​គេ​ប្រើ​ដើម្បី​ទាក់ទង​មក៖ ជួនកាល​អ៊ីមែល​ដែល​ជន​ក្លែង​បន្លំ​ប្រើ​វា​មាន​ភាព​ខុស​គ្នា​ពី​អ៊ីមែល​ពិត​តែ​អក្សរ​មួយ​ប៉ុណ្ណោះ។ ចងចាំ​ថា ធនាគារ​យើង​ខ្ញុំ​មិន​ដែល​ប្រើប្រាស់​អ៊ីមែល​ដែល​មាន​អាសយដ្ឋាន ababakn.com, advancebankasia.com, ababankofasla.com, advancebankofasia.com, ababnkofasla.com, accountant.com, ababcambodia.org, ababankonline.com, ababkonline.com, ababnk.com, abacamb.com, advancedbankasia.com ឬ​អាសយដ្ឋាន​អ៊ីមែល​ស្រដៀងៗ​នេះ​ឡើយ...
គន្លឹះ​ក្នុង​ការ​ពិនិត្យ​មើល​ព័ត៌មាន​មិន​ពិត (Fake News) នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)។

Facebook ប្រាប់​ពី​គន្លឹះ​ឆែក​មើល​ព័ត៌មាន​មិន​ពិត (Fake News)

នៅ​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ចេញ​ផ្សាយ​នូវ​គន្លឹះ​ខ្លីៗ​ចំនួន ១០​ចំណុច​ជា​ភាសា​ខ្មែរ ដើម្បី​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​របស់​ខ្លួន​ជា​ជនជាតិ​ខ្មែរ អាច​ដឹង​ពី​វិធី​ពិនិត្យ​មើល​ព័ត៌មាន​មិន​ពិត។ ការ​ចេញ​ផ្សាយ​នូវ​គន្លឹះ​ទាំងនេះ គឺ​ស្រប​ពេល​ដែល​ព័ត៌មាន​មិន​ពិត ឬ​ក្លែងក្លាយ​ជាច្រើន ត្រូវ​បាន​គេ​បង្កើត​ឡើង និង​ចែក​រំលែក​នៅ​បណ្ដាញ​សង្គម​មួយ​នេះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ និង​បាត់បង់​នូវ​តម្លៃ​ព័ត៌មាន។ ការ​ចេញ​ផ្សាយ​នេះ​ផង​ដែរ ក៏​ស្ថិត​នៅ​ក្នុង​គម្រោង​មួយ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ដែល​មាន​ឈ្មោះ​ថា Facebook Journalism Project។ Facebook Journalism Project ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​គាំទ្រ​ដល់​អ្នក​សារព័ត៌មាន និង​អក្ខរកម្ម​ព័ត៌មាន...
របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​លួច (Facebook Account Hacked) យក​មក​វិញ។

របៀប​ទាញ​យក​គណនី​ហ្វេសប៊ុក​ដែល​ត្រូវ​គេ​ហេគ​យក​មក​វិញ

បច្ចុប្បន្ន មនុស្ស​ទូទៅ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ដើម្បី​ទំនាក់ទំនង​គ្នា​ជាមួយ​មិត្តភ័ក្ដិ គ្រួសារ ទំនាក់ទំនង​ក្នុង​ការ​លក់​ដូរ​ទំនិញ ផ្សព្វផ្សាយ​ផលិតផល​ផ្សេងៗ ផ្សព្វផ្សាយ​ពី​ម៉ាក​ក្រុមហ៊ុន​របស់​ខ្លួន​ឲ្យ​អ្នក​ដទៃ​កាន់​តែ​ស្គាល់ ផ្សព្វផ្សាយ​សេវាកម្ម​ថ្មីៗ​របស់​ក្រុមហ៊ុន ជាដើម មាន​ការ​កើន​ឡើង​​យ៉ាង​ខ្លាំង។ ទន្ទឹម​នឹង​ការ​កើន​ឡើង​នេះ គណនី​ហ្វេសប៊ុក​ក៏​ជា​មុខ​សញ្ញា​របស់​ក្រុម​ខិលខូច​លួច​យក​ដែរ (Facebook Account Hacked)។ អ្នក​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ជាច្រើន បាន​ក្លាយ​ជា​ជន​រងគ្រោះ​នៃ​ការ​លួច​យក​គណនី​ហ្វេសប៊ុក ហើយ​ក្នុង​ចំណោម​ជន​រងគ្រោះ​មួយ​ចំនួន​ដែល​ត្រូវ​បាន​ក្រុម​ហេគឃ័រ (Hackers) លួច​យក​គណនី​ហ្វេសប៊ុក​នោះ ក៏​ពុំ​មាន​លទ្ធភាព​ស្រោចស្រង់​គណនី​របស់​ខ្លួន​មក​វិញ​ដែរ ពីព្រោះ​តែ​ខ្វះ​បច្ចេកទេស ឬ​មិន​ដឹង​ពី​របៀប​នៃ​ការ​ទាញ​យក​គណនី​មក​វិញ។ ដោយសារ​បញ្ហា​នេះ Tech...

គន្លឹះ ៩​ចំណុច ការពារ​ទូរស័ព្ទ​និង​ទិន្នន័យ​របស់​អ្នក​ឲ្យ​មាន​សុវត្ថិភាព

ទូរស័ព្ទ​វៃឆ្លាត ឬ​ហៅថា ស្មាតហ្វូន (Smartphone) ថេបប្លេត (Tablets) ក៏​ដូចជា​កុំព្យូទ័រ (Computer) ដែរ ​អ្នក​ត្រូវ​ការពារ​វា​ឲ្យ​មាន​សុវត្ថិភាព ពីព្រោះ​អត្តសញ្ញាណ ទិន្នន័យ​ធនាគារ ទិន្នន័យ​អាជីវកម្ម និង​ទិន្នន័យ​សំខាន់ៗ​ផ្សេងទៀត​របស់​អ្នក គឺ​ត្រូវ​បាន​ផ្ទុក​នៅ​លើ​ឧបករណ៍​ទាំងនេះ​ដើម្បី​ងាយស្រួល​យក​ប្រើប្រាស់។ សព្វថ្ងៃ និន្នាការ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន ឬ​ថេបប្លេត​ច្រើន​ជាង​ការ​ប្រើប្រាស់​កុំព្យូទ័រ​បម្រើ​ឱ្យ​កិច្ចការងារ​ប្រចាំ​ថ្ងៃ នោះ​គេ​ឃើញ​ថា Malware ឬ​មេរោគ​លើ​ឧបករណ៍​ទាំងនេះ​ក៏​កើនឡើង​ដែរ ដូច្នេះ​អ្នក​ត្រូវ​តែ​ប្រាកដ​ថា ទូរស័ព្ទ​របស់​​អ្នក​គឺ​មាន​សុវត្ថិភាព​ជានិច្ច ហើយ Tech...
នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Police, ACCP) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក-៥​រសៀល។ ការ​ប្រកាស​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Anti Cyber Crime Facebook Page) នៅ​ពេល​នេះ ក្រោយ​ពី​ឃើញ​មាន​គណនី​ហ្វេសប៊ុក (Facebook...
របៀប​កំណត់​សុវត្ថិភាព Two-factors authentication លើ​គណនី Gmail ជាមួយ​កម្មវិធី Authy 2FA នៅ​លើ​ទូរស័ព្ទ​ដៃ។

ចាក់​សោ Gmail Account ថែម​មួយ​ជាន់​ទៀត​ជាមួយ Authy 2FA App

គណនី​ជីមែល (Gmail Account) គឺ​ប្រើ​សម្រាប់​ផ្ញើ​អ៊ីមែល​ទំនាក់ទំនង​ទាំង​ការងារ និង​លក្ខណៈ​ផ្ទាល់​ខ្លួន​ជាមួយ​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ ជាដើម។ លើស​ពី​នេះ​ទៀត ជីមែល (Gmail) ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​កន្លែង​ផ្ទុក​ឯកសារ ឬ​រូបថត​ជាដើម​នៅ​លើ​អនឡាញ (Cloud Storage) ដែល​មាន​ឈ្មោះ​ថា Google Drive ដែល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ប្រើប្រាស់។ ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ មនុស្ស​មួយ​ចំនួន​បាន​បាត់បង់​គណនី​ជីមែល (Gmail) ឬ​ឯកសារ​សំខាន់ៗ​របស់​ខ្លួន​ពី Cloud Storage (Google...
រូប​ទី​១៖ របៀប​ចាក់​សោ facebook ថែម​មួយ​ជាន់​ទៀត។

របៀប​ចាក់​សោ​គណនី Facebook ពីរ​ជាន់​ជាមួយ​កម្មវិធី Authy 2FA

អ្នក​ប្រាកដ​ជា​ធ្លាប់​​ឮ​ដំណឹង​ជាច្រើន​អំពី​ការ​លួច​ចូល ឬ​លួច​យក​គណនី​ហ្វេសប៊ុក (facebook) ឬ​ផេក (facebook page) របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន ក៏ដូចជា​អ្នក​នយោបាយ​ផង​ដែរ។ ហេតុ​អ្វី​បាន​ជា​ក្រុម Hackers អាច​លួច​ចូល​​គណនី​ហ្វេសប៊ុក​របស់​បុគ្គល​ទាំងនោះ​​បាន? វា​អាច​មក​ពី​អ្នក​ប្រើប្រាស់​​ទាំងនោះ​មិន​បាន​ចាប់​អារម្មណ៍​ការពារ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ឲ្យ​បាន​រឹងម៉ាំ​ក៏​អាច​ថា​បាន ដូចជា​ដាក់​ពាក្យ​សម្ងាត់​ស្រួល​ចាំ ពាក្យ​​សម្ងាត់​ខ្លី​ពេក (ក្រោម ១២​ខ្ទង់) ពាក្យ​​សម្ងាត់​មិន​បាន​លាយ​នឹង​សញ្ញា​ពិសេស និង​យក​លេខ​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ធ្វើ​ជា​លេខ​សម្ងាត់​ ឬ​យក​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ធ្វើ​ជា​ពាក្យ​សម្ងាត់​ជាដើម។ ករណី​ទាំងអស់​នេះ​ហើយ​ដែល​ក្រុម​ជន​ខិលខូច ឬ​ក្រុម Hackers ​អាច​ស្មាន​ដឹង​ពី​ពាក្យ​​សម្ងាត់ ហើយ​​គេ​នឹង​អាច​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក​បាន​ដោយ​ស្រួល។ តើ​ត្រូវ​ការពារ​គណនី​ហ្វេសប៊ុក​របស់​អ្នក​ដូចម្ដេច​វិញ​ទៅ ក្រៅ​ពី​ដាក់​ពាក្យ​​សម្ងាត់​ហើយ? និយាយ​សាមញ្ញ គឺ​ត្រូវ​ចាក់​សោ​មួយ​ជាន់​ទៀត​លើ​ពាក្យ​សម្ងាត់​របស់​​អ្នក។...
កម្មវិធី Find My iPhone ។

iPhone iPad or iPod touch បាត់​ឬ​ត្រូវ​ចោរ​លួច ត្រូវ​ធ្វើ​ម៉េច?

អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone, iPad ឬ iPod touch ប្រាកដ​ជា​បារម្ភ​ខ្លាំង​នៅ​ពេល​បាត់ ឬ​ត្រូវ​ចោរ​លួច ដោយសារ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ធំ បាន​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​នៅ​ក្នុង​ទូរស័ព្ទ។ Apple មាន​កម្មវិធី Find My iPhone ដើម្បី​ស្វែងរក​ទូរស័ព្ទ iPhone ឬ iPad ដែល​បាត់​នោះ។ ករណី​អ្នក​បាន​បើក Find My iPhone ឲ្យ​ដំណើរការ​នៅ​លើ​ឧបករណ៍​ដែល​បាត់...
របៀប​បង្កើត Apple ID ដោយ​គ្មាន Credit Card។

របៀប​បង្កើត Apple ID ដោយ​មិន​បាច់​មាន Visa Card ឬ Master Card នៅ​លើ iPhone

បច្ចុប្បន្ន ស្មាតហ្វូន (Smart Phone) ឬ​ហៅ​ថា​ទូរស័ព្ទ​ទំនើប និង​ថេបផ្លិត (Tablet) ត្រូវ​បាន​មនុស្ស​ជាច្រើន​នៅ​លើ​ពិភពលោក​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ក៏ដូចជា​ប្រើ​សម្រាប់​បំពេញ​ការងារ ជាដើម។ Smart Phone ឬ Tablet ទាំងនោះ​មាន​ដូចជា iPhone, iPad ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ចំណែក​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ អែនឌ្រោយ (Android) មាន​ដូចជា ទូរស័ព្ទ...

របៀប​ឆែក​មើល​ថា​មាន​គេ​លួច​ចូល​មើល​គណនី​ហ្វេសប៊ុក (Facebook)

អ្នក​ប្រើប្រាស់​ហ្វេសប៊ុក (facebook) មួយ​ចំនួន​មិន​បាន​ចាប់​អារម្មណ៍​ថា គណនី​ហ្វេសប៊ុក​ (facebook account) របស់​ពួក​គាត់​ ត្រូវ​គេ​លួច​ចូល​មើល​នោះ​ទេ។ តើ​ធ្វើ​ម៉េច​ទើប​ដឹង​ថា​មាន​គេ​លួច​ចូល​មើល​គណនី​ហ្វេសប៊ុក​របស់​យើង​ទៅ? Tech Khmer សូម​លើក​យក​វិធី​ឆែក​មើល ថា​តើ​គណនី​ហ្វេសប៊ុក​របស់​យើង​មាន​គេ​លួច​មើល​ឬ​អត់ ដូច​ខាង​ក្រោម។ វិធី​ទី​១៖ ឆែក​មើល​គណនី​ហ្វេសប៊ុក​តាម​រយៈ​កុំព្យូទ័រ​ ជំហាន​ទី​១៖ Login ​គណនី​ហ្វេសប៊ុក​របស់​អ្នក​នៅ​កុំព្យូទ័រ រួច​ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ រួច​ចុច​លើ​ពាក្យ Settings (ដូច​រូប​ខាង​ក្រោម)។ ជំហាន​ទី​២៖ ចុច​លើ​ពាក្យ Security and Login...
Loading...
error: សូម​អភ័យទោស! អ្នក​មិន​អាច​ចម្លង​អត្ថបទ​នេះ​បាន​ទេ។ សូម​ទាក់ទងទៅ​កាន់ ។ សូម​អរគុណ!