Site icon Tech Khmer

៣​ចំណុច​អ្នក​គួរ​ធ្វើ​ភ្លាម បើ​សង្ស័យ​ថា​ត្រូវ​គេ​លួច hack គណនី​ហ្វេសប៊ុក

Hacked

Hacked

ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ថា គណនី​ហ្វេសប៊ុក (Facebook Account) ប្រមាណ ៥០​លាន​គណនី ត្រូវ​បាន​ហេគឃឺ​ដែល​មិន​ស្គាល់​ឈ្មោះ (unknown hacker) ឬ​ហេគឃឺ​មួយ​ក្រុម (a group of hackers) វាយ​ប្រហារ​តាម​រយៈ​មុខងារ View As

Hacker បាន​ប្រើប្រាស់​ចំណុច​ខ្សោយ​របស់​មុខងារ View As ដើម្បី​លួច​យក Access Token ដែល​ជា key សម្រាប់​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​ដោយ​មិន​ចាំបាច់ log in ម្ដង​ទៀត។

ក្រុម​ជំនាញ​សន្តិសុខ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​ស៊ើបអង្កេត​ការ​វាយប្រហារ​នេះ ៣​ថ្ងៃ​មុន​ក្រុម hacker វាយ​ប្រហារ​ដល់ ៥០​លាន​គណនី ប៉ុន្តែ​ពួក​គេ​មិន​អាច​កំណត់​អត្តសញ្ញាណ​នៃ​ក្រុម hacker នោះ​បាន​នៅ​ឡើយ​ទេ។

ទោះ​យ៉ាង​ណា​ក៏ដោយ ហ្វេសប៊ុក​បាន​ដោះស្រាយ​បញ្ហា​នេះ​ហើយ ដោយ​កំណត់​ឡើង​វិញ​នូវ Access Token របស់​គណនី​ដែល​សង្ស័យ​ថា​រង​ការ​វាយ​ប្រហារ ដែល​បណ្ដាល​ឲ្យ​គណនី​ទាំងនោះ Log out ពី​ហ្វេសប៊ុក​ដោយ​ស្វ័យប្រវត្តិ។

អាន​អត្ថបទ​ផ្សេង​ទៀត៖

យ៉ាង​នេះ​ក្ដី អ្នក​ក៏​អាច​ការពារ​គណនី​ហ្វេសប៊ុក​របស់​អ្នក​បន្ថែម​ទៀត ការពារ​មិន​ឲ្យ​​ក្រុម hacker លួច​បាន​ដូច​ខាង​ក្រោម​នេះ៖

ឆែក​មើល​ឧបករណ៍​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក (Devices Audit)

ដើម្បី​កំណត់​ថា​តើ​មាន​នរណា​ម្នាក់​បាន​ចូល​ប្រើប្រាស់​គណនី​របស់​អ្នក​ដែរ​ឬ​អត់ នេះ​ជា​ជម្រើស​ដ៏​ល្អ​ដើម្បី​ពិនិត្យ​មើល​រាល់​ឧបករណ៍​ដែល​ចូល​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក។ ប្រសិន​បើ​ជា​អ្នក​រក​ឃើញ​ឧបករណ៍​ណា​ដែល​ប្លែក នោះ​អ្នក​ត្រូវ​លុប​វា​ចេញ​ពី​ឧបករណ៍​របស់​អ្នកភ្លាម។ ចុច​ត្រង់​នេះ​ដើម្បី​មើល​របៀប​ឆែក​ឧបករណ៍​ដែល​ចូល​ប្រើប្រាស់​គណនី​ហ្វេស៊បុក

របៀប​ឆែក​មើល​គណនី​ហ្វេសប៊ុក (Facebook Account) ថា​តើ​មាន​គេ​លួច​ចូល​មើល​ឬ​អត់​តាម​រយៈ​កម្មវិធី​ហ្វេសប៊ុក​លើ​ទូរស័ព្ទ​ដៃ។

ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី (Change Password)

Facebook បាន​និយាយ​ថា ពួក​គេ​បាន​ជួសជុល​ចំណុច​ដែល​ក្រុម hacker បាន​វាយ​ប្រហារ​រួច​ហើយ ដូច្នេះ​អ្នក​ដែល​សង្ស័យ​ថា​ខ្លួន​ឯង​ស្ថិត​នៅ​ក្នុង​គណនី ៥០​លាន​គណនី​នោះ មិន​ចាំបាច់​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ទេ។ ប៉ុន្តែ​ជា​ជម្រើស​ល្អ​ដើម្បី​សុវត្ថិភាព Tech Khmer លើក​ទឹក​ចិត្ត​ឲ្យ​លោក​អ្នក​ផ្លាស់ប្ដូរ​ពាក្យ​សម្ងាត់​ថ្មី​ទៅ​ល្អ​ជាង។ ចុច​ត្រង់​នេះ​ដើម្បី​អាន​ពី​របៀប​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់

ពាក្យ​សម្ងាត់ (Password)។

ដំណើរការ​មុខងារ​​ការពារ​ពីរ​ជាន់ (Two-factor Authentication)

Facebook មាន​មុខងារ​មួយ​ដែល​ផ្ដល់​សុវត្ថិភាព​ខ្ពស់​ដល់​អ្នក នោះ​គឺ​ការ​ការពារ​ពីរ​ជាន់ (Two-factor authentication)។ មុខងារ​នេះ នឹង​ផ្ញើ​សារ​ទៅ​កាន់​ទូរស័ព្ទ​របស់​អ្នក (ប្រសិន​បើ​អ្នក​ដាក់​លេខ​ទូរស័ព្ទ) នូវ​លេខ​កូដ ៦​ខ្ទង់ ឬ​ក៏​តាម​រយៈ​ការ​បង្កើត​លេខ​កូដ​ពី​កម្មវិធី​កំណត់ Two-factor ផ្សេង​ទៀត (ប្រសិន​បើ​អ្នក​ប្រើ​កម្មវិធី​កំណត់ Two-factor)។ ដូច្នេះ ទោះបីជា​អ្នក​ផ្សេង​ស្គាល់ username និង​ពាក្យ​សម្ងាត់ (password) របស់​អ្នក​ក៏ដោយ ក៏​ពួក​គេ​មិន​អាច​ចូល​ទៅ​កាន់​គណនី​ហ្វេសប៊ុក​របស់​អ្នក​បាន​ដែរ ប្រសិន​បើ​គ្មាន​លេខ​កូដ​ដែល​ផ្ញើ​ទៅ​កាន់​ទូរស័ព្ទ ឬ​លេខ​កូដ​បង្កើត​ដោយ​កម្មវិធី Two-factor ដែល​ភ្ជាប់​ជាមួយ​គណនី​ហ្វេសប៊ុក​របស់​អ្នក។ Tech Khmer លើក​ទឹក​ចិត្ត​អ្នក​រាល់​គ្នា​កំណត់​មុខងារ​នេះ ដើម្បី​ជៀស​ផុត​ពី​ការ hackចុច​ត្រង់​នេះ​ដើម្បី​មើល​របៀប​កំណត់​ការ​ការពារ​ពីរ​ជាន់ ឬ​ហៅ​ថា​ចាក់​សោ​ពីរ​ជាន់ (Two-factor authentication)

បង្កើន​សុវត្ថិភាព​គណនី Instagram ដោយ​បើក​ដំណើរការ​មុខងារ Two-Factors Authentication (2FA)។

សូម​ចែក​រំលែក​ដំណឹង​នេះ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ឲ្យ​បាន​ដឹង​អំពី​ព័ត៌មាន​នេះ​ផង។ សូម​អរគុណ!

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version