Site icon Tech Khmer

ABA រំឭក​អតិថិជន​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជន​ឆបោក​នៅ​លើ​អនឡាញ

ABA រំឭក​អតិថិជន​ឱ្យ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ជន​ឆបោក​នៅ​លើ​អនឡាញ

ធនាគារ ABA ជា​ធនាគារ​មួយ​កំពុង​ពេញ​និយម​សម្រាប់​ពលរដ្ឋ​កម្ពុជា ជាពិសេស​ស្រទាប់​យុវវ័យ​ជំនាន់​ឌីជីថល ប្រើប្រាស់​ក្នុង​ការ​ផ្ទេរ​សាច់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ (ABA Mobile Apps) ពី​គណនី​មួយ​ទៅ​គណនី​មួយ ទិញ​ទំនិញ​នៅ​តាម​ហាង ទូទាត់​ប្រាក់​សម្រាប់​អាហារ និង​ដើម្បី​ទិញ​ទំនិញ​តាម​អនឡាញ​ជាដើម។

ទន្ទឹម​នឹង​ភាព​ងាយស្រួល​នេះ គេ​សង្កេត​ឃើញ​ថា កន្លង​មក អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​លង់​ចាញ់​បោក​ជន​ទុច្ចរិត ដោយ​ខាតបង់​នូវ​ទឹកប្រាក់​មួយ​ចំនួន។ ដោយ​មើល​ឃើញ​បែបនេះ ក្រុម​ការងារ Techkhmer ក៏​ធ្លាប់​ចេញផ្សាយ​អត្ថបទ​ទាក់ទង​នឹង​ល្បិច​ឆបោក​របស់​ជន​ខិលខូច​តាម​អនឡាញ និង​វិធី​ការពារ​ខ្លួន​អ្នក​នៅ​លើ​អ៉ីនធឺណិត​ផង​ដែរ។ ទន្ទឹម​នឹង​នេះ ធនាគារ ABA ក៏​ធ្លាប់​ជូនដំណឹង​ដល់​អតិថិជន​របស់​ខ្លួន​អំពី​ការ​បន្លំ​អ៉ីមែល​ធ្វើ​ជា​ផ្ញើ​មកពី​ធនាគារ​ដើម្បី​ប្រមូល​ព័ត៌មាន​សំខាន់ៗ​របស់​អ្នក​ប្រើប្រាស់​ផង​ដែរ កាលពី​ខែ​មេសា ឆ្នាំ​២០១៩។

ទោះជាយ៉ាងណា នៅ​ចុង​ឆ្នាំ​២០២១ ធនាគារ ABA ក៏​បាន​ចេញផ្សាយ​នៅ​លើ​វែបសាយ​របស់​ខ្លួន ដើម្បី​រំឭក​ដល់​អតិថិជន​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្ន និង​រក្សា​សុវត្ថិភាព​លើ​គណនី​របស់​ខ្លួន​ពាក់ព័ន្ធ​នឹង​សារ ឬ​ការ​ហៅ​ទូរស័ព្ទ​ដែល​អះអាង​ថា​មកពី​ធនាគារ ABA។ ធនាគារ​បញ្ជាក់​ថា សារ​ទាំងនោះ​មិន​ថា​ជា​សារ​ខ្លី SMS ឬ​អ៉ីមែល​អាច​មាន​លីង​ភ្ជាប់​ទៅកាន់​ប្រភព​ផ្សេង​ដែល​មើល​ទៅ​ស្រដៀង​នឹង​ប្រភព​ផ្លូវការ​របស់​ធនាគារ ABA ប៉ុន្តែ​វា​មាន​ខុស​អក្ខរាវិរុទ្ធ ឬ​ខ្វះ​តួ​អក្សរ​មួយ​ជាដើម។ ជន​ឆបោក​ទាំងនោះ​អាច​ប្រើ​ល្បិច​សាមញ្ញ ដូចជា​ការ​ប្រើ​ជា​សារ​ជូនដំណឹង​ប្រាប់​អ្នក​ថា មាន​នរណា​ម្នាក់​បើក​ចូល​គណនី​ធនាគារ​របស់​អ្នក ហើយ​អ្នក​ត្រូវ​ផ្តល់​លេខ​សម្ងាត់​ទៅ​ឲ្យ​ពួកគេ ដើម្បី​ទទួល​បាន​សិទ្ធិ​ចូល​ប្រើ​គណនី​វិញ។

សូម​ចងចាំ – ការ​ហៅ​ទូរស័ព្ទ និង​សារ​បែបនេះ​ទាំងអស់​កំពុង​ព្យាយាម​បោកប្រាស់​អ្នក! ធនាគារ ABA នឹង​មិន​ផ្ញើ​សារ SMS អ៉ីមែល ឬ​ការ​ហៅ​ទូរស័ព្ទ​ទៅ​អ្នក ដើម្បី​ស្នើសុំ​បញ្ជាក់​លេខ​កាត​ធនាគារ លេខ​សម្ងាត់​ធនាគារ​អនឡាញ លេខ​សម្ងាត់​បើក​ចូល​តាម​កម្មវិធី ABA Mobile ឬ​ព័ត៌មាន​សម្ងាត់​ផ្សេង​ទៀត​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​នៅ​លើ​វែបសាយ។

TECHKHMER សូម​ដកស្រង់​នូវ​ខ្លឹមសារ​ណែនាំ​សំខាន់ៗ​របស់​ធនាគារ ABA ដើម្បី​រក្សា​សុវត្ថិភាព​ពេល​ប្រើប្រាស់​សេវា​ធនាគារ​តាម​អនឡាញ​ដូច​ខាងក្រោម​នេះ៖

ប្រសិនបើ​អ្នក​ទទួល​បាន​ការ​ហៅ​ទូរស័ព្ទ ឬ​សារ SMS គួរ​ឲ្យ​សង្ស័យ​ដែល​ក្លែង​ធ្វើជា​កម្មសិទ្ធិ​របស់​ធនាគារ ABA ហើយ​អ្នក​មិន​ច្បាស់​ថា​ពិត​ជា​មកពី​ធនាគារ ABA ឬ​មិនមែន សូម​រាយការណ៍​ទៅ​អ៉ីមែល

ចែករំលែក​ព័ត៌មាន​នេះ​ដល់​ក្រុម​គ្រួសារ និង​មិត្តភ័ក្តិ​ដើម្បី​ជួយ​ការពារ​ពួកគេ​ពី​ការ​ឆបោក៕

Comments

Exit mobile version