Site icon Tech Khmer

Facebook Account ត្រូវ​គេ​លួច អាច​ដាក់​ពាក្យ​ប្ដឹង​ទៅ ACCP

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department)។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ប្រកាស​ជូន​ដំណឹង​ដល់​អ្នក​ជួប​ប្រទះ​បញ្ហា​ដូចជា ការ​លួច​យក​គណនី​ហ្វេសប៊ុក (Hack Facebook Account) ឬ​ការ​បោកប្រាស់​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ផ្សេងៗ អាច​ដាក់​ពាក្យ​បណ្តឹង​ទៅ​នគរបាល​​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Police, ACCP) រៀង​រាល់​ម៉ោង​ធ្វើ​ការ​ចាប់​ពី​ម៉ោង ៨​ព្រឹក៥​រសៀល។

ការ​ប្រកាស​របស់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា តាម​រយៈ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Anti Cyber Crime Facebook Page) នៅ​ពេល​នេះ ក្រោយ​ពី​ឃើញ​មាន​គណនី​ហ្វេសប៊ុក (Facebook Account) និង​គណនី​អ៊ីមែល (Email Account) របស់​បុគ្គល​ល្បីៗ​មួយ​ចំនួន រួម​ទាំង Facebook Page របស់​ពួក​គាត់​ផង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ឬ​ហៅ​ថា​ក្រុម​ហែកឃឺ (Hackers) លួច​យក​ទៅ​កាន់​កាប់ និង​បង្ហោះ​ព័ត៌មាន​ផ្សេងៗ​ដើម្បី​គោល​បំណង​ណា​មួយ​របស់​ពួក​គេ។

សូម​ចុច Like និង See First TechKhmer.net Facebook Page ដើម្បី​ទទួល​បាន​ដំណឹង និង​គន្លឹះ​ថ្មីៗ​អំពី​បច្ចេកវិទ្យា​មុន​គេ

ការ​ផ្ញើ​សារ​នេះ ក៏​ជា​ការ​រំឭក​ផង​ដែរ​ទៅ​កាន់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​ប្រើប្រាស់​គណនី​នៅ​អ៊ីនធឺណិត​ទាំងអស់ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​សុវត្ថិភាព​នៃ​ការ​ប្រើប្រាស់​អ៊ីនធឺណិត។ លើស​ពី​នេះ​ទៀត អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ទាំងអស់ ក៏​ត្រូវ​ពិចារណា​ឲ្យ​បាន​ម៉ត់ចត់​មុន​នឹង​ជឿ​លើ​បុគ្គល​ណា​មួយ ដែល​ផ្ញើ​សារ​ឲ្យ​លោក​អ្នក​ធ្វើ​អ្វី​មួយ​ដើម្បី​ពួក​គេ ឧទាហរណ៍​ដូចជា ជន​ខិលខូច​បន្លំ​ឲ្យ​លោក​អ្នក​ផ្ញើ​លេខ​កូដ​សម្ងាត់​នៃ​គណនី​អនឡាញ​ណា​មួយ (Online) ឬ​ក៏​ស្នើ​ឲ្យ​លោក​អ្នក​ផ្ញើ​ប្រាក់​ឲ្យ​ពួក​គេ​ជាដើម។

ចុច​អាន​អត្ថបទ​ផ្សេង​ទៀត៖

វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការ​ស៊ើប​អង្កេត​លើ​បទឧក្រិដ្ឋ និង​ការ​ផ្សំ​គំនិត​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​កាល​ពី​ថ្ងៃ​សុក្រ ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) មាន​តួនាទី​ធ្វើ​ជា​សេនាធិការ​សិក្សា​រៀបចំ​គោលការណ៍ គោល​នយោបាយ យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​លើ​ការងារ​ទប់ស្កាត់ សំដៅ​រួម​ចំណែក​ការពារ​សន្តិសុខ​ជាតិ រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម ដែល​មាន​ភារកិច្ច​ដូច​ខាង​ក្រោម៖

Facebook Hacked

អាស្រ័យ​ដូចនេះ បើ​សិន​ជា​លោក​អ្នក​ជួប​បញ្ហា​មាន​ការ​លួច​យក​គណនី​ហ្វេសប៊ុក ឬ​ការ​បោកប្រាស់​តាម​អ៊ីនធឺណិត​ណា​មួយ លោក​អ្នក​អាច​ទាក់ទង​ទៅ​កាន់​ទូរស័ព្ទ​លេខ ០២៣ ៧២៦ ៨២២ ឬ​ទាក់ទង​លេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ គឺ​លេខ ១១៧ ឬ ១១៨ ក៏​បាន។

ក្រៅ​ពី​ផ្ដល់​ដំណឹង​តាម​រយៈ​ទូរស័ព្ទ លោក​អ្នក​ក៏​អាច​ទាក់ទង​ទៅ​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា (Anti Cyber Crime Department) ដោយ​ផ្ទាល់ ដែល​មាន​អាសយដ្ឋាន​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ អគារ L តាម​បណ្ដោយ​មហាវិថី​ព្រះ​នរោត្តម ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

សូម​ចែក​រំលែក​អត្ថបទ​ទៅ​កាន់​មិត្តភ័ក្ដិ​របស់​លោក​អ្នក​ផង។ សូម​អរគុណ!

Facebook Hacked

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version