Site icon Tech Khmer

របៀប​កំណត់​រយៈពេល​ឱ្យ iPhone, iPad, iPod Touch ចាក់​សោ​ស្វ័យប្រវត្តិ​ពេល​អត់​ប្រើ

កំណត់​រយៈពេល​បិទ​អេក្រង់​ទូរស័ព្ទ​ដោយ​ស្វ័យប្រវត្តិ

នៅពេល​ទូរស័ព្ទ​របស់​អ្នក​ត្រូវ​បាន​កំណត់​លេខ​កូដ​សម្ងាត់ (passcode) ដើម្បី​ចាក់​សោ​រួច​ហើយ នោះ​មានន័យថា អ្នក​ត្រូវ​តែ​បញ្ចូល​លេខ​កូដ​សម្ងាត់​រាល់​ពេល ដើម្បី​អាច​បើក​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក​បាន។

ទោះជាយ៉ាងណា អ្នក​ក៏​អាច​កំណត់​រយៈពេល​នៃ​ការ​បិទ​អេក្រង់​ទូរស័ព្ទ iPhone ឬ iPad ឬ iPod touch របស់​អ្នក​ក្នុង​ថេរវេលា​ណា​មួយ​បាន​ផង​ដែរ ដូចជា​កំណត់​ឱ្យ​បិទ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ​ក្នុង​រយៈពេល ៣០​វិនាទី ប្រសិនបើ​អ្នក​មិន​បាន​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក។

ហេតុ​អ្វី​ត្រូវ​កំណត់​ឱ្យ​បិទ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ? ចម្លើយ​គឺ​សាមញ្ញ​ទេ។ ការ​កំណត់​របៀប​នេះ គឺ​ការពារ​ក្នុង​ករណី​ណា​មួយ​ដែល​អ្នក​មិន​បាន​បិទ​អេក្រង់​ឧបករណ៍​របស់​អ្នក ហើយ​ក្នុង​ចន្លោះ​ពេល​នោះ​មាន​អ្នក​ផ្សេង​លួច​ប្រើ​ឧបករណ៍​របស់​អ្នក។ ម្យ៉ាង​វិញ​ទៀត វា​ក៏​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​ឧបករណ៍​របស់​អ្នក​បាន​មួយ​កម្រិត​ថែមទៀត​ផង​ដែរ។

របៀប​កំណត់​រយៈពេល​បិទ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ

១-ចុច​បើក​កម្មវិធី Settings app

២-ចុច​លើ Display & Brigtness

៣-ចុច​លើ Auto-Lock បន្ទាប់​មក​រើស​រយៈពេល​ដែល​អ្នក​គិត​ថា​សមស្រប​ដែល​មាន​ចាប់ពី ៣០​វិនាទី រហូតដល់ ៥​នាទី

Tech Khmer សូម​ណែនាំ​អ្នក​ឱ្យ​កំណត់​រយៈពេល​កាន់តែ​ខ្លី​ដើម្បី​ឧបករណ៍​របស់​អ្នក​បិទ​អេក្រង់​ដោយ​ស្វ័យប្រវត្តិ គឺ​ប្រសើរ​បំផុត៕

change time to auto-lock

Comments

Exit mobile version