Site icon Tech Khmer

កម្មវិធី​ទូរស័ព្ទ​ថ្មីសន្លាង​បង្កើត​ដោយ​កូន​ខ្មែរ​អាច​បំលែង​សំឡេង​ទៅ​ជា​អត្ថបទ​សរសេរ​ភ្លាមៗ

ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ (Khmer Automatic Speech Recognition – Khmer ASR)

ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ (Khmer Automatic Speech Recognition – Khmer ASR)

កម្មវិធី​ទូរស័ព្ទ​ថ្មីសន្លាង​មួយ​បង្កើត​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​វ័យ​ក្មេង​របស់​កម្ពុជា ដែល​កម្មវិធី​នេះ​មាន​សមត្ថភាព​បំលែង​សំឡេង​និយាយ​ទៅ​ជា​អត្ថបទ​សរសេរ​ភ្លាមៗ ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​ជា​ផ្លូវការ​ទាំង​សម្រាប់​ប្រព័ន្ធ Android និង iOS។

កម្មវិធី​ទូរស័ព្ទ​នេះ​មាន​ឈ្មោះ​ថា “ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ភាសា​ខ្មែរ​ទៅ​ជា​អត្ថបទ​សរសេរ (Khmer Automatic Speech Recognition – Khmer ASR)” ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិមិត្ត (Artificial Intelligence) ក្នុង​ការ​បំលែង​សំឡេង​និយាយ និង​ឯកសារ​សំឡេង​ជា​ភាសា​ខ្មែរ​ឱ្យ​ទៅ​ជា​អត្ថបទ​សរសេរ​ដោយ​ស្វ័យប្រវត្តិ​នៅ​លើ​ទូរស័ព្ទ​ស្មាតហ្វូន។

ទំព័រ​ហ្វេសប៊ុក (Facebook) របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន (NIPTICT) ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០២១ ឱ្យ​ដឹង​ថា កម្មវិធី​ទូរស័ព្ទ Khmer ASR នេះ​គឺ​ជា​សមិទ្ធផល​នៃ​កិច្ចការ​ស្រាវជ្រាវ និង​អភិវឌ្ឍ​លើ​បច្ចេកវិទ្យា​ភាសា​នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (អតីត​វិទ្យាស្ថាន​ជាតិ NIPTICT) នៃ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍។

វិធីសាស្ត្រ​ដែល​គេ​យក​មក​ប្រើប្រាស់​ក្នុង​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​នេះ​មាន​ពីរ គឺ Statistical Learning និង Deep Learning ដែល​ជា​វិធីសាស្ត្រ​ថ្មី​សម្រាប់​បង្កើត​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​បំលែង​សំឡេង​និយាយ​ទៅ​ជា​អត្ថបទ​សរសេរ​សម្រាប់​ភាសា​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ និង​មាន​ទិន្នន័យ​តិច​ក្នុង​ទម្រង់​ឌីជីថល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​វេបសាយ​របស់​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា។

វេបសាយ​ដដែល​ឱ្យ​ដឹង​ថា បច្ចេកវិទ្យា​នេះ​អាច​អនុញ្ញាត​ឱ្យ​សហគមន៍​អ្នក​ស្រាវជ្រាវ និង​អភិវឌ្ឍ​បច្ចេកវិទ្យា​នៅ​កម្ពុជា អាច​ប្រើប្រាស់ ឬ​បំពាក់​ជាមួយ​នឹង​ប្រព័ន្ធ ឬ​បច្ចេកវិទ្យា​ដទៃ​ទៀត ដើម្បី​ប្រើប្រាស់​លើ​ការងារ​សំខាន់ៗ​ដូច​ខាងក្រោម៖

ទាញ​យក​កម្មវិធី៖

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​គេហទំព័រ​របស់​ប្រព័ន្ធ Khmer ASR – https://rnd.cadt.edu.kh/khmer-asr ឬ​ទំនាក់ទំនង​តាម​រយៈ​អ៊ីមែល

របៀប​ប្រើប្រាស់

Comments

Exit mobile version