Site icon Tech Khmer

Play YouTube Videos ក្នុង Background ទូរស័ព្ទ Android និង iPhone

វិធីសាស្ត្រ Play YouTube Videos in Background on Android and iPhone។

វិធីសាស្ត្រ Play YouTube Videos in Background on Android and iPhone។

YouTube ជា​បណ្ដាញ​សង្គម​ដែល​មាន​វីដេអូ​ស្ទើរ​គ្រប់​បែប​យ៉ាង ទាំង​វីដេអូ​លក្ខណៈ​បង្រៀន វីដេអូ​កម្សាន្ត​បែប​កំប្លែង វីដេអូ​ចម្រៀង វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម និង​រហូត​ដល់​មាន​វីដេអូ​ជា​ខ្សែ​ភាពយន្ត​ទៀត​ផង។ អ្នក​ឧស្សាហ៍​ទស្សនា​វីដេអូ​ប្រភេទ​ចម្រៀង​លើ​បណ្ដាញ YouTube តាម​ទូរស័ព្ទ​ស្មាតហ្វូន (Smartphone) ហើយ​ពេល​ខ្លះ​ចង់​ស្ដាប់​តែ​សំឡេង​នៃ​វីដេអូ​នោះ ប្រាកដ​ជា​មិន​អាច​ធ្វើ​ទៅ​រួច​ទេ។

បើ​និយាយ​សាមញ្ញ​ទៅ បណ្ដាញ YouTube មិន​អនុញ្ញាត​ឲ្យ​អ្នក​អាច​ចាក់​វីដេអូ​លើ YouTube នៅ​ក្នុង Background ទូរស័ព្ទ​របស់​អ្នក​បាន​ទេ។ ពោល​គឺ​អ្នក​ត្រូវ​បើក YouTube ដើម្បី​ស្ដាប់ និង​មើល​វីដេអូ​តែ​ម្ដង។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​អ្នក​នៅ​តែ​អាច Play YouTube Videos តាម​វិធីសាស្ត្រ​ផ្សេង​ទៀត​នៅ​ក្នុង Background ទូរស័ព្ទ​របស់​អ្នក​បាន​ដដែល ទាំង​នៅ​លើ​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អែនឌ្រោយ (Android) និង​ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​អាយ.អូ.អេស (iOS)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​ប្រើ Android OS

ជំហាន​ទី​១៖ បើក​ដំណើរការ www.youtube.com នៅ​លើ​កម្មវិធី Google Chrome (ប្រសិន​បើ​លោក​អ្នក​មិន​ទាន់​មាន​កម្មវិធី​​នេះ​ទេ សូម​ទាញ​យក Google Chrome)

ជំហាន​ទី​២៖ សូម​ចុច​លើ​សញ្ញា​ចុច​បី​បញ្ឈរ​របស់​កម្មវិធី Google Chrome នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

ជំហាន​ទី​៣៖ បន្ទាប់​ចុច​សញ្ញា​ចុច​បី​រួច សូម​ជ្រើសរើស​យក​ពាក្យ Request desktop site ដោយ​ធីក​លើ​ប្រអប់​បួន​ជ្រុង (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

ជំហាន​ទី​៤៖ ជ្រើសរើស​វីដេអូ​ដែល​អ្នក​ពេញ​ចិត្ត រួច​ចាប់​ផ្ដើម Play Video នោះ បន្ទាប់​មក​បិទ​កម្មវិធី Google Chrome (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

ជំហាន​ទី​៥៖ បើក notification menu ទូរស័ព្ទ​របស់​លោក​អ្នក ដើម្បី​បន្ត Play Video (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android។

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ iPhone

ជំហាន​ទី​១៖ លោក​អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Dolphin web browser for iOS devices ពី App Store (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ iPhone។

ជំហាន​ទី​២៖ បន្ទាប់​ដំឡើង​កម្មវិធី Dolphin រួច សូម​ដំណើរការ​កម្មវិធី​នេះ និង​បើក YouTube (មើល​រូបភាព​ខាង​ក្រោម)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ iPhone។

ជំហាន​ទី​៣៖ ជ្រើសរើស​វីដេអូ​ដែល​លោក​អ្នក​ពេញ​ចិត្ត និង​ចុច Play Video រួច​ហើយ​ចុច​បិទ​កម្មវិធី Dolphin

ជំហាន​ទី​៤៖ បើក Control Center ទូរស័ព្ទ iPhone ដើម្បី​បន្ត Play YouTube Videos (មើល​រូបភាព​ខាង​ក្រោ)

វិធីសាស្ត្រ Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ iPhone។

ជោគជ័យ! លោក​អ្នក​បាន​ចេះ​វិធី Play YouTube Videos នៅ​ក្នុង Background ទូរស័ព្ទ​របស់​លោក​អ្នក​ហើយ ហើយ​លោក​អ្នក​ក៏​អាច​ប្រើ​កម្មវិធី​ផ្សេងៗ​ដូចជា Facebook or Messenger នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ផង​ដែរ។

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត៕

Comments

Exit mobile version