Site icon Tech Khmer

Sarahah App ទាញ​យក Phone contacts ពី​ទូរស័ព្ទ​អ្នក​ដោយ​ស្ងាត់ៗ

Sarahah App

Sarahah App

ថ្មីៗ​នេះ មនុស្ស​ប្រមាណ ១៨​លាន​នាក់​នៅ​លើ​ពិភពលោក​ប្រើប្រាស់​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា SARAHAH app។ បើ​តាម​គេហទំព័រ the hacker news បាន​រាយការណ៍​ថា កម្មវិធី Sarahah គឺ​បាន​លួច​យក contact ពី​ទូរស័ព្ទ​របស់​អ្នក​ដោយ​ស្ងាត់ៗ។

កម្មវិធី Sarahah ដែល​ទើប​តែ​លេចធ្លោ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ iPhone និង Android ចុះ​ឈ្មោះ​ដើម្បី​ទទួល​សារ​ពី​អ្នក​ដែល​ប្រើ​កម្មវិធី​នេះ​ដូច​គ្នា និង​ចែក​រំលែក​លើ​បណ្ដាញ​សង្គម។

ទោះ​ជា​យ៉ាង​ណា កម្មវិធី Sarahah បាន​លួច​យក contact ពី​ទូរស័ព្ទ​របស់​អ្នក​ដោយ​ស្ងាត់ៗ​បញ្ជូន​ទៅ​កាន់​ម៉ាស៊ីន​មេ​ដោយ​គ្មាន​ការ​ជូន​ដំណឹង។

កម្មវិធី​នេះ​បាន​ធ្វើ​ការ​ប្រមូល​លេខ​ទូរស័ព្ទ (phone number) និង​អ៊ីមែល (email) ភ្លាមៗ​ពី address book នៅ​ទូរស័ព្ទ​របស់​អ្នក នៅ​ពេល​អ្នក​ដំឡើង​កម្មវិធី Sarahah ដំបូង។

ប្រភព៖ the hacker news

កំណត់​ចំណាំ៖ ហាម​យក​អត្ថបទ​ពី​គេហទំព័រ www.www.techkhmer.net ទៅ​ចុះ​ផ្សាយ​ដោយ​គ្មាន​ការ​អនុញាត៕

Comments

Exit mobile version