Site icon Tech Khmer

Signal ជា​កម្មវិធី​សន្ទនា​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង

Signal App

Signal App

Signal គឺ​ជា​កម្មវិធី​សន្ទនា​គ្នា​តាមរយៈ​អ៊ីនធឺណិត​ដែល​ធ្វើ​កូដនីយកម្ម​ទាំង​សងខាង (end-to-end encryption)។ មាន​ន័យ​ថា ការ​សន្ទនា​របស់​អ្នក​ជាមួយ​ភាគី​ម្ខាង​ទៀត គឺ​ត្រូវ​បាន​ធានា​សុវត្ថិភាព និង​គ្មាន​នរណា​ម្នាក់​អាច​ចូល​មើល ឬ​ស្ដាប់​បាន​ឡើយ សូម្បី​តែ​ក្រុម​ការងារ​របស់ Signal។

ជា​កម្មវិធី​បើក​ចំហ​កូដ ឥតគិតថ្លៃ និង​ប្រើ​បាន​លើ Android, iOS និង​កុំព្យូទ័រ កម្មវិធី Signal អនុញ្ញាត​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ញើ​សារ​ជា​អក្សរ រូបភាព សំឡេង វីដេអូ និង​មាន​ការសន្ទនា​សម្ងាត់​រវាង​អ្នក​ប្រើប្រាស់​ដូច​គ្នា។

Signal អះអាង​ថា​ជា​ស្ថាប័ន​ឯករាជ្យ​មិន​រក​ប្រាក់​ចំណូល និង​មិន​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ណា​មួយ​នោះ​ទេ។ ចំណែក​ការ​អភិវឌ្ឍ​កម្មវិធី គឺ​ទទួល​បាន​ការ​គាំទ្រ​តាមរយៈ​ជំនួយ និង​ការ​បរិច្ចាគ​ពី​អ្នក​ប្រើប្រាស់។

ដើម្បី​ដំឡើង​កម្មវិធី Signal សូម​ចុច​ត្រង់​នេះ ចំណែក​របៀប​ដំឡើង និង​ប្រើប្រាស់​កម្មវិធី Signal សូម​ចុច​លើ iOSAndroid ទៅ​តាម​ឧបករណ៍​ដែល​អ្នក​កំពុង​ប្រើប្រាស់៕

Comments

Exit mobile version