Site icon Tech Khmer

របៀប​បង្កើត​ពាក្យ​សម្ងាត់ (password) មាន​សុវត្ថិភាព​ខ្ពស់​ឬ​រឹងមាំ

របៀប​បង្កើត​ពាក្យ​សម្ងាត់​មាន​សុវត្ថិភាព (strong password)។

របៀប​បង្កើត​ពាក្យ​សម្ងាត់​មាន​សុវត្ថិភាព (strong password)។

ពាក្យ​សម្ងាត់ (Password) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​គណនី​នៅ​លើ​អនឡាញ (Online Account) ដូចជា​គណនី​ហ្វេសប៊ុក (Facebook Account) គណនី​ជីមែល (Gmail Account) គណនី​យ៉ាហ៊ូ (Yahoo Account) គណនី​ធនាគារ​អនឡាញ និង​គេហទំព័រ​ទិញ​លក់​ទំនិញ​អនឡាញ​ជាដើម។

ចុះ​បើ​ពាក្យ​សម្ងាត់​របស់​អ្នក​ត្រូវ​បាន​គេ​លួច​យក បំបែក​បាន ឬ​រាវ​រក​ឃើញ តើ​នឹង​មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​ចំពោះ​គណនី​នៅ​លើ​អនឡាញ និង​ទិន្នន័យ​របស់​អ្នក? ច្បាស់​ណាស់ នៅ​ពេល​នោះ​រូបភាព​ឯកជន​របស់​អ្នក​អាច​នឹង​ត្រូវ​ជន​ខិលខូច​ទាំងនោះ​ដាក់​បង្ហាញ​នៅ​លើ​អ៊ីនធឺណិត ឬ​នឹង​ត្រូវ​ពួក​គេ​គំរាមកំហែង​ទាមទារ​ឲ្យ​បង់​លុយ​ជា​ថ្នូរ​នឹង​មិន​បង្ហាញ​ព័ត៌មាន​ទាំងនោះ។ល។ លើស​ពី​នេះ​ទៀត ប្រសិន​បើ​អ្នក​ជា​អ្នក​ជំនួញ ហើយ​ផ្ទុក​ទិន្នន័យ​សំខាន់ៗ​នៅ​លើ​អ៊ីមែល ឬ Online Storage ហើយ​ត្រូវ​បាន​ក្រុម​ជន​ខិលខូច​លួច​យក​បាន នោះ​អាជីវកម្ម​របស់​​អ្នក​អាច​នឹង​​ជួប​ហានិភ័យ​ច្រើន​ជាក់​ជា​មិន​ខាន ដូចជា​បាត់បង់​ទំនុក​ចិត្ត​ពី​ដៃគូ​អាជីវកម្ម ឬ​ត្រូវ​គូ​ប្រកួតប្រជែង​ដណ្ដើម​ទីផ្សារ​ជាដើម។

ដូច្នេះ ការ​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​សម្រាប់​គណនី​អនឡាញ​របស់​អ្នក គឺ​មាន​សារសំខាន់​ណាស់​ដែល​អាច​ជួយ៖

Tech Khmer សូម​លើក​យក​គន្លឹះ​ខ្លះៗ​ក្នុង​ការ​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ដូច​ខាង​ក្រោម​នេះ៖

ជំហាន​ទី​១៖ អ្នក​ត្រូវ​ប្រាកដ​ថា

អ្នក​ត្រូវ​ចាំ​ថា៖

អត្ថបទ​គួរ​អាន៖ តើ Password និង Passphrase ខុស​គ្នា​ដូចម្ដេច? ហើយ​មួយ​ណា​ល្អ​ជាង?

ពាក្យ​សម្ងាត់ (Password)។

អាន​អត្ថបទ​ផ្សេង​ទៀត៖

ជំហាន​ទី​២៖ របៀប​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់

=> ជម្រើស​ទី​១ ប្ដូរ​តួ​អក្សរ​មួយ​ចំនួន​ទៅ​ជា​លេខ និង​និមិត្ត​សញ្ញា។ ឧទាហរណ៍ ឃ្លា «Welcome to Cambodia» ប្ដូរ​ទៅ​ជា «W3lc0m3t0c@mb0d!@»។ ដោយ​ប្ដូរ អក្សរ e ទៅ​ជា​លេខ 3 ប្ដូរ​អក្សរ o ទៅ​ជា​លេខ 0 ប្ដូរ​អក្សរ a ទៅ​សញ្ញា @ ប្ដូរ​អក្សរ i ទៅ​ជា​សញ្ញា ! ។ល។ លោក​អ្នក​ក៏​អាច​ជ្រើសរើស​គំរូ​ផ្សេង​ពី​នេះ​បាន​ផង​ដែរ។

=> ជម្រើស​ទី​២ ជ្រើសរើស​ប្រយោគ​វែង​ណា​មួយ​ដែល​អ្នក​ងាយ​ចាំ រួច​ជ្រើស​យក​តែ​តួ​អក្សរ​ដំបូង​នៃ​ពាក្យ​នីមួយៗ​នៅ​ក្នុង​ប្រយោគ​នោះ។ ឧទាហរណ៍ ប្រយោគ «Uncle Peter always ate chocolate-covered everything» ប្ដូរ​ទៅ​ជា «4P@@cce!»។ ដោយ​ប្ដូរ​អក្សរ U ទៅ​ជា​លេខ 4 ប្ដូរ​អក្សរ a ទៅ​ជា​សញ្ញា @ ជាដើម។

ពាក្យ​សម្ងាត់ (Password)។

ជំហាន​ទី​៣៖ តើ​ត្រូវ​រក្សា​ពាក្យ​សម្ងាត់​ដោយ​របៀប​ណា?

បន្ទាប់​ពី​អ្នក​បាន​បង្កើត​ពាក្យ​សម្ងាត់​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ហើយ សូម​រក្សា​វា​ទុក​ឲ្យ​មាន​សុវត្ថិភាព ដោយ​ជៀសវាង​សរសេរ​វា​ទុក​នៅ​លើ​តុ ឬ​បិទ​នៅ​លើ​កុំព្យូទ័រ ជាដើម។ ប្រសិន​បើ​អ្នក​មាន​ពាក្យ​សម្ងាត់​ច្រើន ហើយ​ពិបាក​ក្នុង​ការ​ចងចាំ សូម​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់ (password manager) ណា​មួយ​ដែល​អ្នក​ជឿ​ទុក​ចិត្ត។

ជា​ចុងក្រោយ ដើម្បី​ជៀសវាង​ក្នុង​ករណី​អ្នក​ភ្លេច​ពាក្យ​សម្ងាត់ និង​មិន​ចង់​បាត់បង់​គណនី​អនឡាញ​របស់​អ្នក សូម​ធ្វើ​ការ​រៀបចំ​វិធីសាស្ត្រ​ស្រោចស្រង់​គណនី (recovery) អនឡាញ​របស់​អ្នក​ជា​មុន ដូចជា​បញ្ចូល​លេខ​ទូរស័ព្ទ ឬ​គណនី​អ៊ីមែល​ទៅ​ក្នុង​គណនី​អនឡាញ​ដែល​អាច​ឲ្យ​អ្នក​មាន​លទ្ធភាព​ស្រោចស្រង់​វា​មក​វិញ។

អត្ថបទ​បន្ទាប់ Tech Khmer នឹង​លើក​យក​ការ​ប្រើប្រាស់​កម្មវិធី​គ្រប់គ្រង​ពាក្យ​សម្ងាត់ (Password Manager) មក​បង្ហាញ​ជូន​លោក​អ្នក៕

Comments

Exit mobile version