Site icon Tech Khmer

របៀប​ចាក់​សោ​ពីរ​តង់ (2FA) លើ​គណនី​ហ្វេសប៊ុក​តាម​រយៈ​លេខ​ទូរសព្ទ (Android)

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ការ​ថែរក្សា​សុវត្ថិភាព​លើ​គណនី​ហ្វេសប៊ុក (Facebook Account) គឺ​ប្រៀប​បាន​នឹង​ការ​ថែរក្សា​សុវត្ថិភាព​របស់​មនុស្ស​យើង​ម្នាក់ៗ​ដែរ ពីព្រោះ​ម្ចាស់​គណនី​នីមួយៗ​ប្រាកដ​ណាស់​មិន​ចង់​ឱ្យ​អ្នក​ណា​ម្នាក់​រំខាន​ដោយ​ការ​លួច​ចូល​ទៅ​ក្នុង​គណនី​របស់​ខ្លួន​ឡើយ។

តម្លៃ​នៃ​គណនី​ហ្វេសប៊ុក គឺ​មាន​តម្លៃ​ប្រែប្រួល​ទៅ​តាម​កិច្ចការ​ដែល​អ្នក​ធ្វើ​រាល់​ថ្ងៃ​នៅ​លើ​ហ្វេសប៊ុក។ អ្នក​ខ្លះ គណនី​ហ្វេសប៊ុក​គឺ​ជា​មាស​ប្រាក់​របស់​ពួក​គាត់ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត វា​គ្រាន់​តែ​ជា​កន្លែង​កម្សាន្ត​ប៉ុណ្ណោះ​សម្រាប់​ពួក​គាត់ ហើយ​ពួក​គាត់​មិន​ខ្វល់​នឹង​ការ​បាត់បង់​គណនី​ហ្វេសប៊ុក​នោះ​ទេ ពីព្រោះ​ពួក​គាត់​មាន​លទ្ធភាព​បង្កើត​បាន​ថ្មី​ជានិច្ច ប៉ុន្តែ​ពួក​គាត់​ភ្លេច​គិត​ដល់​សុវត្ថិភាព​របស់​មិត្តភ័ក្ដិ ឬ​បងប្អូន​សាច់ញាតិ​របស់​គាត់។

ហេតុ​អ្វី​បាន​ជា​យើង​និយាយ​ដូច្នេះ? គឺ​ថា នៅ​ពេល​ដែល​មាន​ជន​ខិលខូច​លួច​យក​គណនី​ហ្វេសប៊ុក​របស់​យើង​បាន ទោះ​បី​ជា​គណនី​ហ្វេសប៊ុក​នោះ​មិន​សំខាន់ ឬ​មិន​មាន​ការណ៍​សម្ងាត់​ស្អី​ក៏ដោយ ប៉ុន្តែ​ជន​ខិលខូច​ប្រាកដ​ណាស់​នឹង​ប្រើ​គណនី​ហ្វេសប៊ុក​ដែល​គេ​លួច​បាន យក​ទៅ​បោក​បញ្ឆោត​មិត្តភ័ក្ដិ ឬ​សាច់ញាតិ​បងប្អូន​របស់​ម្ចាស់​គណនី​នោះ។ ជួនកាល មិត្តភ័ក្ដិ ឬ​សាច់ញាតិ​របស់​ពួក​គាត់​អាច​នឹង​ខាតបង់​ប្រយោជន៍​ធំ ដោយសារ​តែ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​គណនី​ហ្វេសប៊ុក។

ដូច្នេះ​ហើយ ការ​ចាក់​សោ​មួយ​តង់​ទៀត ឬ​គេ​ហៅ​ថា​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា (Two-Factor Authentication, 2FA) នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​យើង អាច​ការពារ​សុវត្ថិភាព​គណនី​របស់​យើង​ហើយ ថែម​ទាំង​ជួយ​ការពារ​ដល់​ផល​ប្រយោជន៍​របស់​បងប្អូន​សាច់ញាតិ​របស់​យើង​ថែម​ទៀត។ នៅ​ពេល​អ្នក​បាន​កំណត់​ការ​កផ្ទៀងផ្ទាត់​ពីរ​កត្តា (ចាក់​សោ​មួយ​តង់​ទៀត) លើ​គណនី​ហ្វេសប៊ុក​រួច​ហើយ នោះ​រាល់​ពេល​ដែល​មាន​អ្នក​ដទៃ ឬ​ជន​ខិលខូច​ព្យាយាម​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក ហ្វេសប៊ុក​នឹង​ផ្ញើ​សារ​ជូន​ដំណឹង​ដល់​អ្នក ហើយ​វា​ទាមទារ​នូវ​លេខ​កូដ ៦​ខ្ទង់​ទៀត​ដែល​ហ្វេសប៊ុក​ផ្ញើ​សារ​ចូល​ទៅ​ក្នុង​លេខ​ទូរសព្ទ​របស់​អ្នក ដើម្បី​ផ្ទៀងផ្ទាត់​ការ​ចូល​ប្រើប្រាស់ បើ​ពួក​គេ​មិន​មាន​លេខ​កូដ ៦​ខ្ទង់​នោះ​ទេ នោះ​ពួក​គេ​មិន​អាច​ចូល​ទៅ​ប្រើប្រាស់​គណនី​ហ្វេសប៊ុក​របស់​អ្នក​បាន​ឡើយ។

​របៀប​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android (ទូរសព្ទ Android)

ជំហាន​ទី​១៖ បើក​ដំណើរការ​កម្មវិធី​ហ្វេសប៊ុក (Facebook App) នៅ​លើ​ទូរសព្ទ​ស្មាតហ្វូន​របស់​អ្នក រួច Log in (ចំពោះ​អ្នក​មិន​ទាន់​បាន Log in)។

ជំហាន​ទី​២៖ ចុច​លើ​សញ្ញា​ឆូត​បី​ផ្ដេក​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ស្ដាំ​ដៃ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៣៖ បន្ទាប់​មក​អូស​អេក្រង់​ឡើង​លើ​រហូត​ដល់​ឃើញ​ពាក្យ Settings & Privacy រួច​សូម​ចុច​លើ​ពាក្យ​នេះ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៤៖ ចុច​លើ​ពាក្យ Settings ដែល​នៅ​ខាង​ក្រោម​នឹង​ពាក្យ​នៅ​ជំហាន​ទី​៣ អម្បាញ់មិញ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៥៖ បន្ទាប់​មក​អូស​អេក្រង់​ឡើង​លើ​រហូត​ដល់​ឃើញ​ពាក្យ Security and Login និង​សូម​ចុច​លើ​វា (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៦៖ រក​មើល​ពាក្យ Two-Factor Authentication រួច​សូម​ចុច​លើ​ពាក្យ​នៅ​ខាង​ក្រោម​វា​ដែល​សរសេរ​ថា Use two-factor authentication (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៧៖ ផ្ទាំង​ថ្មី​នឹង​លេច​ចេញ​មក សូម​អ្នក​ចុច​លើ​ប៊ូតុង​ពណ៌​ខៀវ Get Started នៅ​ខាង​ក្រោម​អេក្រង់ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៨៖ សូម​ជ្រើសរើស​ពាក្យ Text Message ដើម្បី​កំណត់​សុវត្ថិភាព រួច​ចុច​លើ​ប៊ូតុង Continue ពណ៌​ខៀវ​នៅ​ខាង​ក្រោម​អេក្រង់ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​៩៖ ហ្វេសប៊ុក​នឹង​តម្រូវ​ឱ្យ​អ្នក​បញ្ចូល​លេខ​ទូរសព្ទ ប្រសិន​បើ​អ្នក​មិន​ទាន់​បាន​បញ្ចូល​វា​នៅ​ពេល​ដែល​បង្កើត​គណនី បន្ទាប់​ពី​បញ្ចូល​លេខ​ទូរសព្ទ​រួច សូម​ចុច​ប៊ូតុង Confirm ពណ៌​ខៀវ​នៅ​ខាង​ក្រោម​អេក្រង់ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​១០៖ ហ្វេសប៊ុក​នឹង​ផ្ញើ​សារ​ដែល​មាន​លេខ​កូដ ៦​ខ្ទង់​ទៅ​កាន់​លេខ​ទូរសព្ទ​របស់​អ្នក។ សូម​យក​លេខ​កូដ ៦​ខ្ទង់​នោះ​មក​បញ្ចូល​នៅ​ក្នុង​ប្រអប់ Confirmation Code ដែល​បង្ហាញ​នៅ​ក្នុង​រូបភាព​ខាង​ក្រោម រួច​ចុច​លើ​ប៊ូតុង Next ពណ៌​ខៀវ​នៅ​ខាង​ក្រោម​អេក្រង់។ ប្រសិន​បើ​ក្នុង​រយៈពេល ២-៣​នាទី​ហើយ អ្នក​នៅ​តែ​មិន​ទាន់​ទទួល​បាន​សារ​ពី​ហ្វេសប៊ុក​ទៀត​នោះ សូម​ចុច​លើ​ពាក្យ RESEND CODE ដើម្បី​ឱ្យ​ហ្វេសប៊ុក​ផ្ញើ​សារ​ម្ដង​ទៀត។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

ជំហាន​ទី​១១៖ ប្រសិន​បើ​អ្នក​បញ្ចូល​លេខ​កូដ ៦​ខ្ទង់​បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង​ថ្មី​នឹង​លេច​ចេញ​មក​ទៀត ដែល​បញ្ជាក់​ថា​អ្នក​បាន​ជោគជ័យ​ក្នុង​ការ​កំណត់​សុវត្ថិភាព សូម​ចុច​ប៊ូតុង Finish ពណ៌​ខៀវ​នៅ​ខាង​ក្រោម​អេក្រង់​ដើម្បី​បញ្ចប់​ដំណើរការ​នេះ (មើល​រូបភាព​ខាង​ក្រោម)។

ការ​កំណត់​ពីរ​កត្តា (ចាក់​សោ​ពីរ​តង់ ឬ 2FA) លើ​គណនី​ហ្វេសប៊ុក (Facebook Account) ដោយ​ប្រើ​លេខ​ទូរសព្ទ។

​របៀប​កំណត់​ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា​សម្រាប់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​លើ​កុំព្យូទ័រ (PC)

ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទ​ទាំងស្រុង..!

Comments

Exit mobile version