Site icon Tech Khmer

Authy App កម្មវិធី​បង្កើន​សុវត្ថិភាព​​គណនី​​អនឡាញ

Authy two-factor authentication

Authy two-factor authentication

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ប្រាកដ​ជា​បារម្ភ​ខ្លាច​មាន​គេ​លួច​ចូល ឬ​លួច​គ្រប់គ្រង​គណនី​អនឡាញ​របស់​ខ្លួន ដូចជា​គណនី​ហ្វេសប៊ុក (facebook account) ទំព័រ​ហ្វេសប៊ុក (facebook page) ជីមែល (Gmail) និង ថ្វីតធឺ (Twitter) ជាដើម។

ទោះ​បី​ជា​អ្នក​បាន​ដាក់​លេខ​កូដ​សម្ងាត់​វែង ឬ​ពិបាក​ក៏ដោយ ក៏​ក្រុម​ហេគឃ័រ (Hackers) អាច​មាន​វិធី​ផ្សេង​ដើម្បី​លួច​ចូល​ទៅ​កាន់​គណនី​អនឡាញ​ទាំងនោះ​ដែរ គ្រាន់​តែ​ពួក​គេ​អាច​ប្រើ​រយៈពេល​យូរ​តែ​ប៉ុណ្ណោះ។

តើ​មាន​វិធី​ណា​អាច​ជួយ​បង្កើន​សុវត្ថិភាព​ឲ្យ​កាន់​តែ​ល្អ​នៅ​លើ​បណ្ដាញ​សង្គម និង​គណនី​អ៊ីមែល​របស់​ខ្ញុំ?

ប្រាកដ​ជា​មាន! ទន្ទឹម​នឹង​មាន​ក្រុម​លួច ក៏​មាន​ក្រុម​ដែល​ការពារ​ដែរ។ ក្រុម​ការពារ​តែងតែ​រិះរក​វិធីសាស្ត្រ​ដើម្បី​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​គណនី​នៅ​លើ​អ៊ីនធឺណិត អាច​ការពារ​ខ្លួន​ពី​ក្រុម​ហេគឃ័រ​ទាំងនោះ។

តួយ៉ាង​កម្មវិធី Authy ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បង្កើន​សុវត្ថិភាព​មួយ​តង់​ទៀត​បន្ថែម​លើ​ពាក្យ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​រួច​ហើយ​នៅ​លើ​គណនី​អនឡាញ ដែល​​គេ​ហៅ​ថា two-factor authentication ឬ​ជា​ភាសា​ខ្មែរ​ថា ការ​ផ្ទៀងផ្ទាត់​ពីរ​កត្តា

Authy two-factor authentication

តើ Two-factor authentication ជា​អ្វី?

Two-factor authentication គឺ​ជា​វិធី​មួយ​ដ៏​ល្អ​ដើម្បី​បង្កើន​សុវត្ថិភាព​លើ​គណនី​របស់​អ្នក​មិន​ឲ្យ​ក្រុម​ហេគឃ័រ (hacker) លួច​ចូល​បាន។ រាល់​ពេល​គណនី​របស់​អ្នក​ត្រូវ​បាន​ប្រើប្រាស់​នៅ​លើ​ឧបករណ៍​ដែល​មិន​ធ្លាប់​ប្រើ ឬ​កម្មវិធី​បើក​អ៊ីនធឺណិត​ផ្សេង (Browser) គណនី​របស់​អ្នក​នឹង​ទាមទារ​លេខ​កូដ ៦​ខ្ទង់​ទៀត​ពី​កម្មវិធី Authy ដែល​អ្នក​បាន​កំណត់។ ដូច្នេះ បើ​សិន​ជា​គ្មាន​លេខ​កូដ ៦​ខ្ទង់​នេះ​ទេ គេ​មិន​អាច​ប្រើប្រាស់​គណនី​របស់​លោក​អ្នក​បាន​ឡើយ។

ហេតុ​អី​កម្មវិធី Authy ជា​កម្មវិធី​ដ៏​ល្អ​សម្រាប់​បង្កើន​សុវត្ថិភាព​លើ​គណនី​អនឡាញ?

របៀប​ដំឡើង​កម្មវិធី Authy លើ​ទូរស័ព្ទ​ដៃ

ដំបូង អ្នក​ត្រូវ​ទាញ​យក​កម្មវិធី Authy ដើម្បី​ដំឡើង​លើ​ទូរស័ព្ទ smartphone របស់​អ្នក​សម្រាប់ Android សម្រាប់ iOS និង Chrome

បន្ទាប់​ពី​អ្នក​បានដំឡើង​កម្មវិធី​រួច​ហើយ សូម​បើក​ដំណើរការ​កម្មវិធី Authy។ នៅ​ពេល​ដំណើរការ​ដំបូង កម្មវិធី Authy នឹង​ទាមទារ​ឲ្យ​បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក។ លេខ​ទូរស័ព្ទ​នេះ​នឹង​ចង​ភ្ជាប់​ជាមួយ​គណនី Authy របស់​អ្នក ប៉ុន្តែ​អ្នក​អាច​ផ្លាស់ប្ដូរ​វា​បាន​នៅ​ពេល​ក្រោយ​បាន​នៅ​ក្នុង setting

Authy ask for phone number
fill in phone number in Authy

បើ​សិន​នេះ​ជា​លើក​ដំបូង​ដែល​អ្នក​ប្រើប្រាស់​កម្មវិធី Authy អ្នក​ត្រូវ​បំពេញ​អ៊ីមែល (email) ដើម្បី​បង្កើត​គណនី Authy រួច​ចុច OK

ចុង​ក្រោយ កម្មវិធី Authy នឹង​តម្រូវ​ឲ្យ​អ្នក​ផ្ទៀតផ្ទាត់​គណនី​របស់​អ្នក​ដោយ​ផ្ញើ​លេខ​កូដ​ទៅ​តាម​សារ SMS ឬ​ក៏​ហៅ​ទូរស័ព្ទ​ទៅ​អ្នក​ផ្ទាល់​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​អ្នក​បាន​បំពេញ​ពេល​បង្កើត​គណនី។ បន្ទាប់​ពី​បាន​លេខ​កូដ​ហើយ សូម​យក​មក​បំពេញ​ក្នុង​កម្មវិធី Authy ជា​ការ​ស្រេច។ នៅ​ពេល​នេះ​អ្នក​បាន​ដំឡើង និង​បង្កើត​គណនី​ថ្មី​នៅ​ក្នុង​កម្មវិធី Authy ដោយ​ជោគជ័យ។

fill in email address in Authy and get account verification

Comments

Exit mobile version